Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្តែងការសោកស្តាយឥតឧបមា ចំពោះការបាត់បង់ស្ថាបនិកមន្ទីរពេទ្យគន្ឋបុប្ផា

ដោយ ទូរទស្សន៍ជាតិ ខេត្តសៀមរាប
10/09/2018
នៅក្នុង ព័ត៌មានជាតិ
62
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) ប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការតក់ស្លុត និងបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថា ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៊ីត រីចណើ (BEAT RICHNER) ស្ថាបនិកមន្ទីរពេទ្យគន្ឋបុប្ផា បានទទួលមរណភាព នៅមន្ទីរពេទ្យមួយក្នុងប្រទេសស្វីស នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០២ : ៤៥ នាទីព្រឹក ត្រូវនឹងថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយជរាពាធ បន្ទាប់ពីឯកឧត្តម ធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនខែ។

នៅរសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងក្នុងនាមថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាព ក្នុងខេត្តសៀមរាប បាននាំយកសាររំលែកទុក្ខរបស់រដ្ឋបាលខេត្ត និង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៊ីត រីចណើ (BEAT RICHNER) ស្ថាបនិកមន្ទីរពេទ្យគន្ឋបុប្ផា ប្រកបដោយភាពក្រៀមក្រំ សោកស្តាយអាឡោះអាល័យជាអនេក ។

លោក ពៅ ពិសិដ្ឋ បានមានប្រសាសន៍ថា៖ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានសេចក្តីរន្ធត់ តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពៅ ពិសិដ្ឋ បានថ្លែងទាំងក្រៀមក្រំថា៖ មរណភាព របស់ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៊ីត រីចណើ (BEAT RICHNER) គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារលោកប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្ទើរពេញមួយជីវិតលើការងារមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា ដែលផ្តល់សេវាព្យាបាលដោយពុំគិតថ្លៃសម្រាប់កុមារកម្ពុជា លើសពីនេះលោកនៅតែបន្តស្វែងរកថវិកាដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារទាំងបួន ដើម្បីរួមចំណែក ជាមួយក្រសួងវិស័យសុខាភិបាល លើកកម្ពស់សុខុមាលភាពកុមារ និងស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

តាមរយៈសេចក្ដីជូនដំណឹងរបស់ប្រធានមន្ទីរពេទ្យ ជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប លោក យ៉ៃ ចន្ទនា បានមានប្រសាសន៍ថា ចំពោះមហាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងខេត្តសៀមរាប ក៏ដូចជាបណ្តា ខេត្តនានាមួយចំនួនទៀត ដែលគោរព ស្រឡាញ់ចំពោះ ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៊ីត រីចណើ (BEAT RICHNER) ស្ថាបនិកមន្ទីរពេទ្យគន្ឋបុប្ផា សូម និមន្ត និងអញ្ជើញចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារ និងមន្ត្រីបុគ្គលិក នៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផាសៀមរាប ឬមន្ទីរពេទ្យព្រះបាទជ័យវរ្ម័ន្យទី៧ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទអង្គរ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៨យប់ ចាប់ពីថ្ងៃទី១០ ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រគុំតន្ត្រី នៃមន្ទីរពេទ្យគន្ឋបុប្ផាសៀមរាប ឬមន្ទីរពេទ្យព្រះបាទជ័យវរ្ម័ន្យទី៧។

លោកវេជ្ជបណ្ឌិត ប៊ីត រីចណើ (BEAT RICHNER) កើតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៤៧ ហើយលោកត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ក្នុងសកម្មភាពមនុស្ស ដោយអង្គការកាកបាទក្រហមស្វីស នៅឆ្នាំ១៩៧៤។ ដើម្បីជួយគាំទ្រដល់ការព្យាបាលមិនគិតថ្លៃដល់កុមារកម្ពុជា លោកវេជ្ជបណ្ឌិត បានបង្កើតមូនិធិគន្ធបុប្ផា នៅទីក្រុងស៊ូរីច ប្រទេសស្វីស ក្នុងឆ្នាំ១៩៩២។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: BEAT RICHNERមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបមន្ទីរពេទ្យជ័យវរ្ម័នទី៧លោក ពៅ ពិសិដ្ឋ
ទូរទស្សន៍ជាតិ ខេត្តសៀមរាប

ទូរទស្សន៍ជាតិ ខេត្តសៀមរាប

អត្ថបទបន្ទាប់
រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្តែងការសោកស្តាយឥតឧបមា ចំពោះការបាត់បង់ស្ថាបនិកមន្ទីរពេទ្យគន្ឋបុប្ផា

សាខា​ក​កា​បាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប នាំ​ថវិកា​របស់​របស់​សប្បុ​រសធម៌​ក្នុង​ខេត្ត ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប

ម្សិលមិញនេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនប្រុសស្រីចំនួន១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ម្សិលមិញនេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនប្រុសស្រីចំនួន១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ពានត្នោត ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់បឹងទន្លេសាប

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ពានត្នោត ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់បឹងទន្លេសាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.