Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​ក​កា​បាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប នាំ​ថវិកា​របស់​របស់​សប្បុ​រសធម៌​ក្នុង​ខេត្ត ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប

ដោយ Pothe Thun
11/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ​២០១៨​នេះ ទឹកប្រាក់​ចំនួន ៣៦​ពាន់​៨៧៣​ដុល្លា ដែល​ជា​របស់​លោកជំទាវ សៀង ចាន់​ហេង និង សប្បុរសជន​ក្នុង​ខេត្ត ដែល​បាន​ផ្តល់​តាមរយៈ​លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង ត្រូវបាន​នាំយក​មក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ បង្អែក​ខេត្ត​សៀមរាប នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​ដែរ​លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក៏​បាន​ធ្វើ​ការកោតសរសើ​រ ចំពោះ ក្រុម​វេជ្ជបណ្ឌិត គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​អ្នក​ជម្ងឺ សំខាន់​លើ​សេវា​បម្រើ​ព្យាបាល​អ្នក​ជម្ងឺ ដែល​បាន​ចូល​មក​សម្រាក់​ព្យាបាល​ជម្ងឺ​នៅក្នុង​មន្ទីរពេទ្យ ប្រកប​ដោយ​ក្រមសីលធម៌​ល្អ ។​

​លោកជំទាវ គួ​យ ណា​លីន បាន​បន្តថា ក្រោយពេល​ការ​ចុះសួរសុខទុក្ខ និង ផ្តល់​អំណោយ​ដល់​បងប្អូន​អ្នក​ជម្ងឺ កំពុងតែ សម្រាក់​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នា​ពេល​កន្លងមក​នោះ លោកជំទាវ​បាន​សង្កេត​មើលឃើញ​នូវ​កង្វះ​អគារ​ទីកន្លែង អ្នក​ជម្ងឺ​សម្រាក់​ព្យាបាល ដោយ​មាន​បងប្អូន​អ្នក​ជម្ងឺ​ដែល​មកពី​បណ្តា​ខេត្ត​នានា ចូល​មក​សម្រាក់​ព្យាបាល​ជម្ងឺ ។ ដោយ​សង្កេត​ឃើញ​ពី​បញ្ហា​នេះ​ទើប​លោក​ជំទាវ ក៏​បាន​ខិតខំ​ស្វែងរក​បងប្អូន​សប្បុរស​ជន​ទាំង​ក្នុង និង ក្រៅ​ស្រុក ជាតិ អន្តរជាតិ ក្នុង​ការកៀងគរ​ប្រមូល​ថវិកា ដើម្បី​យក​មក​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការសាងសង់​អគារ​ផ្នែក ជម្ងឺ​ទូទៅ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ជា​ការជួយ​សម្រួល​ដល់​បងប្អូន​អ្នក​ជម្ងឺ​ចូល​មក​ទទួល​សេវា​ព្យាបាល បាន ស្នាក់​នៅ​សមរម្យ​ជា​មន្ទីរពេទ្យ ។

​លោកជំទាវ​បន្តទៀតថា ដោយ​មើលឃើញ​ពី​ការលំបាក​នេះ​ទើប​លោក​ជំទាវ សៀង ចាន់​ហេង បាន​បរិចាក នូវ​ថវិកា ចំនួន​២៦​ពាន់​ដុល្លា រួម​ទាំង​សប្បុរសជន​ក្នុង​ខេត្ត ចំនួន​៨៧៣​ដុល្លា បាន​យក​មក​ប្រគល់ជូន​នាពេលនេះ សរុប ២៦​ពាន់​៨៧៣​ដុល្លា ដើម្បី​បន្ត​ការសាងសង់​បង្ហើយ​អគារ​ព្យាបាល​ជម្ងឺ​ទូទៅ ក្នុង​ការបម្រើ​នូវ​តម្រូវការ​របស់ គ្រូពេទ្យ និង បងប្អូន​អ្នក​ជម្ងឺ ។
​មានប្រសាសន៍​នោះ​ដែរ​លោក​វេជ្ធបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក៏​បាន​ថ្លែង​នូវ​អំណរគុណ​នូវ​ទឹកចិត្ត​ដ៏​សប្បុរស របស់​លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង និង លោកជំទាវ សៀង ចាន់​ហេង រួម​ទាំង​សប្បុរស ជន​ក្នុង​ខេត្ត ដែល​បាន​បរិចាក​នូវ​ថវិកា ក្នុង​ការចូលរួម​សាងសង់​អគារ​សម្រាប់​ផ្នែក​ជម្ងឺ​ទូទៅ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។
​លោក​វេជ្ជបណ្ឌិត​ក៏​បាន​ឲ្យដឹង​ផង​ដែរ​ថា អគារ​ដែល​ធ្វើ​ការសាងសង់​នេះ បាន ដំណើរការ​សាងសង់​បាន​៩៥%​ហើយ ព្រមទាំង​ដាក់​គ្រែ​អ្នក​ជម្ងឺ បាន​៧០​គ្រែ​ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​វេជ្ជបណ្ឌិត​បាន​បន្ត ទៀតថា ក្នុង​ពេល​កន្លងមក លោកជំទាវ ក្នុងនាម​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត តែង​បាន នាំយក​ថវិកា​ឧបត្ថម្ភ​គាំទ្រ​ដល់​មន្ទីរ​គន្ធបុប្ផា និង មន្ទីរពេទ្យ​កុមារ​អង្គរ ព្រមទាំង​បាន​ចុះសួរសុខទុក្ខ ផ្តល់​អំណោយ ដល់​បងប្អូន​អ្នក​ជម្ងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផងដែរ ។
​លោក​វេជ្ជបណ្ឌិត ក៏​បាន​ធ្វើ​ការកោតសរសើ​រ ពី​ការខិតខំ​យកចិត្តទុកដាក់ អស់ពី​កម្លាំង​ការ​ចិត្ត​របស់​លោកជំទាវ លើ​វិស័យ​សុខាភិបាល ក្នុង​ការកៀងគរ​រក​សប្បុរសជន ចូលរួម​ថវិកា ដើម្បី​ធ្វើ​ការសាងសង់​អគារ​សម្រាប់​ផ្នែក​ជម្ងឺ​ទូទៅ ប្រកប​ទៅ​ដោយ​ស្មារតី​មនសិការ​នៃ​ការអភិវឌ្ឍន៍​លើ​វិស័យ​សុខាភិបាល ក៏ដូចជា​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​សុខភាព អនាម័យ របស់​ប្រជាជន​កម្ពុជា​ទៀតផង ៕​

Tags: កាកបាទក្រហមសាខាខេត្តសៀមរាបខេត្ត​មន្ទីរពេទ្យ បង្អែក​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញនេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនប្រុសស្រីចំនួន១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ម្សិលមិញនេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនប្រុសស្រីចំនួន១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ពានត្នោត ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់បឹងទន្លេសាប

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ពានត្នោត ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់បឹងទន្លេសាប

អាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នឹងបន្តកិច្ចសហការលើការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ ក្នុងជំហានទី២

អាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នឹងបន្តកិច្ចសហការលើការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ ក្នុងជំហានទី២

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.