កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ពានត្នោត ចំណុះអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះបង្ក្រាបបបទល្មើសនេសាទ នៅចំណុចបឹងខ្យង និងអូរតាប៉ាង ក្នុងភូមិសាស្ត្រឃុំស្ពានត្នោត ស្រុកជីក្រែង ដោយបានបំផ្លាញចោលឧបករណ៍ស្បៃមុងចំនួន៩គ្រឿង , របាំងស្បៃមុងប្រវែង៨៥០ម៉ែត្រ , ឧបករណ៍បរ ៤គ្រឿង , របាំងប្រវែង៥៤០ម៉ែត្រ , ចំរឹងបង្គោល៤៦១ដើម និងចាក់ព្រលែងកូនត្រីចម្រុះ៣៨គីឡូក្រាម ចូលបឹងធម្មជាតិវិញ ៕
អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត