Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រយៈពេល៣ឆ្នំាទៀតមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យទំនើបមួយនៅកម្ពុជា

ដោយ Pothe Thun
13/09/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​បាន​បង្ហាញ​ថា បន្ទាប់​ពី​អគារ​ធំៗ​ចំនួន​២ ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន និង​កូរ៉េ បាន​សាងសង់​រួច មន្ទីរពេទ្យបង្អែក​ខេត្ត​មួយ​នេះ នឹង​ក្លាយទៅជា​មន្ទីរពេទ្យ​ទំនើប​មួយ​នៅ​កម្ពុជា​។​

​លោក ប៉ែន ផល​គុណ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​បាន​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា អគារ​ធំៗ​ចំនួន​២​រួម​ជាមួយ​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើប និង​ត្រូវ​សាងសង់ និង​បំពាក់​ឡើង​នៅ​ឆ្នាំក្រោយ​នេះ​។ អគា​រទាំំង​ពីរ​នេះ អគារ​ទី​១​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​រួម​មាន​ការសាងសង់​អគារ និង​បំពាក់​បរិក្ខារ​ពេទ្យ​ទំនើប​ផ្នែក​វះកាត់​របួស​គ្រាំគ្រៀ ហើយ​ជំនួយ​នេះ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​រួចរាល់​ហើយ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ជប៉ុន​កំពុង​ធ្វើ​ការសិក្សា​សម្រាប់​សាងសង់​អគារ ចំពោះ​អគារ​មួយទៀត​ជា​ជំនួយ​របស់​ប្រទេស​កូរ៉េ ជា​អគារ​សម្រាប់​សង្គ្រោះបន្ទាន់ និង​សម្រាក​ព្យាបាល​ជំងឺ​ដែល​អាច​ឱ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល​បាន​ចំនួន​ច្រើន​ជាង​មុន​។ ប៉ុន្តែ​សម្រាប់​អគារ​នេះ​ក្រុម​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ចុះ​សិក្សា និង​ឈាន​ទៅ​ចុះ​កិច្ច​ព្រម ព្រៀង​ជា​ផ្លូវការ​។​

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប​មាន​សម្ភារ​ផ្នែក​វះកាត់​ទំនើប​មា​ផ្នែក​លាង​ឈាម​ដែល​មន្ទីរពេទ្យបង្អែក​ខេត្ត​ផ្សេងៗ​មួយ ចំនួន​មិន​ទាន់​មាន​។ សម្រាប់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​នេះ មាន​អ្នកជំងឺ​ជាច្រើន​បាន​មក​សម្រាក​ព្យាបាល​ព្រោះ​អ្នកជំងឺ​ទាំងនោះ​មិន​មែន​នៅ​ខែត្ត​សៀមរាប​ទេ គឺ​មាន​មកពី​បណ្តា​ខេត្ត​ជុំវិញ​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោក​បន្តថា នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប​បច្ចុប្បន្ននេះ មាន​អ្នកជំងឺ​មក​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​២០០០​នាក់ អ្នក​មក​ពិនិត្យ​ពិគ្រោះ​ជំងឺ ៦០០០​នាក់ និង​ផ្នែក​វះកាត់​ចំនួន​៥០០​នាក់​ក្នុង​១​ខែ​ហើយ​ចំនួន​អ្នក​មក​សម្រាក​ព្យាបាល​ជំងឺ​ទាំងនេះ​លើស​ចំនួន​គ្រែ​ដែល​មន្ទីរពេទ្យ​មាន​ចំនួន​៣០០​គ្រែ​ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន​នេះ​។​

​លោក ប៉ែន ផល​គុណ បាន​បញ្ជាក់ទៀតថា នៅក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត​មន្ទីរពេទ្យ បង្អែក​ខេត្ត​សៀមរាប និង​ក្លាយទៅជា​មន្ទីរពេទ្យ​ទំនើប​មួយ​នៅ​កម្ពុជា​ទាំង​ផ្នែក​ការព្យាបាល​ជំងឺ​ទូទៅ និង​ផ្នែក​វះកាត់ ដោយសារ​តែ​មន្ទីរពេទ្យ​មួយ​នេះ​មាន​សម្ភារ​បរិក្ខារ​ពេទ្យ ទំនើបៗ​ជាពិសេស​សម្ភារ​មកពី​ជប៉ុន​។​

​ជាមួយគ្នានេះដែរ មន្ទីរពេទ្យបង្អែក​ខេត្ត និង​ពង្រឹង​គុណភាព​នៃ​ការផ្តល់សេវា ក្រមសីលធម៌​គ្រូពេទ្យ ជាពិសេស​គឺ​ការពង្រីក​នៃ​ការព្យាបាល​ជំងឺ​បេះដូង​ព្រោះថា បច្ចុប្បន្ន​នេះ​មាន​អ្នកជំងឺ​បេះដូង​បាន​ស្លាប់​ច្រើន​ដោយសារតែ​ការ​កង្វះ​ជំនាញ​ព្យាបាល​ឬ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ទៅ​ភ្នំពេញ​ដែល​ប្រើប្រាស់​ពេលវេលា​យូរ​ក្នុង​ការ​ទៅ​ព្យាបាល ហើយ​ការ​ពង្រឹងគុណភាព នៃ​ការផ្តល់​សេវា​នេះ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការពេញចិត្ត និង​ជឿទុកចិត្ត​មក​លើ​ការផ្តល់​សេវា​សុខភាព​របស់​រដ្ឋ​ពី​សំណាក់​ប្រជាពលរដ្ឋ​៕

​អត្ថបទ និង រូបថត ៖ ប្រភពពី AKP​

Tags: ខេត្តសៀមរាបមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ផ្តើមផ្តល់សេវាថែទាំ ពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅរបស់កុមារហើយ ដោយមិនមានការយកលុយនោះទេ

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ផ្តើមផ្តល់សេវាថែទាំ ពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅរបស់កុមារហើយ ដោយមិនមានការយកលុយនោះទេ

រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ដីដែលពុំទាន់ទទួលប័ណ្ណកម្មសិទ្ធិ នៃការដោះស្រាយតាមរយៈអនុក្រឹត្យលេខ ១៥៨ គឺដោយសារប្រជាពលរដ្ឋពុំមានឯកសារគ្រប់គ្រាន់ ប៉ុន្តែត្រូវដោះស្រាយពេលក្រោយ

រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ដីដែលពុំទាន់ទទួលប័ណ្ណកម្មសិទ្ធិ នៃការដោះស្រាយតាមរយៈអនុក្រឹត្យលេខ ១៥៨ គឺដោយសារប្រជាពលរដ្ឋពុំមានឯកសារគ្រប់គ្រាន់ ប៉ុន្តែត្រូវដោះស្រាយពេលក្រោយ

អាជ្ញាធរខេត្តសៀមរាបបង្ហាញចំណុចគន្លឹះសំខាន់ៗ សម្រាប់ជាគំនិតដល់ប្រតិភូនាវាយុវជនកម្ពុជា ក្នុងការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន

អាជ្ញាធរខេត្តសៀមរាបបង្ហាញចំណុចគន្លឹះសំខាន់ៗ សម្រាប់ជាគំនិតដល់ប្រតិភូនាវាយុវជនកម្ពុជា ក្នុងការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.