Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ដីដែលពុំទាន់ទទួលប័ណ្ណកម្មសិទ្ធិ នៃការដោះស្រាយតាមរយៈអនុក្រឹត្យលេខ ១៥៨ គឺដោយសារប្រជាពលរដ្ឋពុំមានឯកសារគ្រប់គ្រាន់ ប៉ុន្តែត្រូវដោះស្រាយពេលក្រោយ

ដោយ Pothe Thun
14/09/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ហែ​ន ពុទ្ធី នាយករង​រដ្ឋបាល សាលាខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​ខេត្ត​សៀមរាប ដែល​បាន​ធ្វើ​ការតវ៉ា​សុំឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធី្ល ហើយ​ពុំ​ទាន់​ទទួល​ប័ណ្ណកម្មសិទ្ធិ​នៃ​ការដោះស្រាយ​តាមរយៈ​អនុក្រឹត្យ​លេខ ១៥៨ គឺ​ដោយសារ​ប្រជាពលរដ្ឋ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​គ្មាន ខណៈ​ដែល​ការចេញ​ប័ណ្ណ​កន្លងមក​នោះ គឺ​ចំពោះ​ដី​ទាំងឡាយ​ណា ដែល​មាន​ឯកសារ​គ្រប់គ្រាន់ និង​ពុំ​ពាក់ព័ន្ធ​នឹង​ទំនាស់ ប៉ុន្តែ​រដ្ឋបាលខេត្ត មិន​ទុក​ចោល​ចំពោះ​សំណូមពរ ឬ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ណា​ឡើយ ហើយ​ត្រូវ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។​

​លោក ហែ​ន ពុទ្ធី បញ្ជាក់ទៀតថា បញ្ហា​ដែល​ស្មុគស្មាញ​ដូច​ជា តំបន់​ដី​ដែល​ស្ទួន នៃ​សមត្ថកិច្ច​ចេញ​ក្នុង​ការបញ្ជាក់​លើ​ការផ្ទេរកម្មសិទ្ធិ , ប្រជាពលរដ្ឋ​កាន់កាប់​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ដោយ​ពុំ​មាន​ការបញ្ជាក់ ឬ​ការដឹងឮ​ពី​អាជ្ញាធរ​ជាដើម ដោយ​មាន​តែ​ឯកសារ​ទិញ​លក់​តែ​ពីរ​ភាគី ពីព្រោះថា អាច​មាន​ជម្លោះ​កាន់​ច្រើនឡើង ហើយ​មិន​អាច​ដោះស្រាយបាន ចំពោះ​ការចេញ​ប្លង់​ជារួម​តែម្តង ដូច្នេះ​ការចុះវាស់វែង ឬ​ការ​ចេញ​ប្លង់ ចំពោះ​ដី​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ គឺជា​ហានិភ័យ និង​ការពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពុំ​គ្រប់​ជ្រុងជ្រោយ នាំ​ឲ្យ​ការដោះស្រាយ អាច​បង្ក​ការ​រងគ្រោះ ចំពោះ​អ្នក​កាន់កាប់​ពិតប្រាកដ ។​

​លោក ហែ​ន ពុទ្ធី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា តាមរយៈ​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរខេត្ត ដឹកនាំ​ដោយ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត បាន​លើក​សំណើ​ជូន​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌ និង​ទេសចរណ៍ តាមរយៈ​អនុក្រឹត្យ​លេខ ១៥៩ អនុក្រឹត្យ​លេខ ៥១ និង​អនុក្រឹត្យ​លេខ ៥២ ហើយ​ក្រោយពេល​ទទួលបាន​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ក្រុម​ការងារ​បាន​អនុវត្ត​អនុក្រឹត្យ​នេះ ដោយ​យកចិត្តទុកដាក់​យ៉ាង​សស្រាក់សស្រាំ ទើបបាន​ជា​ខេត្ត​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​ម្ចាស់​អ​ច​ន​វត្ថុ​មួយចំនួន នៃ​ការដោះស្រាយ លើ​អនុក្រឹត្យ​ទាំងបី​ខាងលើ​នេះ ហើយ​ការចុះវាស់វែង​ជាក់ស្តែង ក្នុង​ការដោះស្រាយ​ចេញ​ប្លង់​កន្លងមក គឺ​បាន​ធ្វើ​ចំពោះ​តំបន់​បាន​ដោះស្រាយ​ពុំ​មាន​ការ​ស្មុគស្មាញ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ហែ​ន ពុទ្ធី បញ្ជាក់​បន្ថែម​ទៀត​ថា តាមរយៈ​នៃ​ការដោះស្រាយ​អនុក្រឹត្យ​ទាំងបី​ខាងលើ​នេះ មាន​ករណី​ពាក្យ​បណ្តឹងតវ៉ា​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​គ្នាឯង ដែល​មិន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ ចំនួន ៣២០​បណ្តឹង ប៉ុន្តែ​អាជ្ញាធរខេត្ត នៅតែ​បន្ត​សម្របសម្រួល និង​ដោះស្រាយ​ជា​ប្រចាំ​ជូន​បងប្អូន ។​

​លោក ហែ​ន ពុទ្ធី មានប្រសាសន៍​បែប​នេះ ក្នុងឱកាស​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ទាំង​៥៩​គ្រួសារ ដែល​ចូលរួម​តវ៉ា​ជា​មួយ​ម្ចាស់ ផេ​ក សាន ប៊ុនធឿន លើ​ករណី​តវ៉ា​សុំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប្លង់រឹង​) នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប មក​ជួប​សំណេះសំណាល និង​ដោះស្រាយ​បំភ្លឺ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ខណៈ​មាន​ប្រជាពលរដ្ឋ​ចំនួន ២៤​នាក់ ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ប្រជុំ​នៅ​សាលាខេត្ត​សៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបប័ណ្ណកម្មសិទ្ធិដីធី្ល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបង្ហាញចំណុចគន្លឹះសំខាន់ៗ សម្រាប់ជាគំនិតដល់ប្រតិភូនាវាយុវជនកម្ពុជា ក្នុងការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន

អាជ្ញាធរខេត្តសៀមរាបបង្ហាញចំណុចគន្លឹះសំខាន់ៗ សម្រាប់ជាគំនិតដល់ប្រតិភូនាវាយុវជនកម្ពុជា ក្នុងការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.