Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាបបង្ហាញចំណុចគន្លឹះសំខាន់ៗ សម្រាប់ជាគំនិតដល់ប្រតិភូនាវាយុវជនកម្ពុជា ក្នុងការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន

ដោយ Pothe Thun
14/09/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្រោយ​ថ្ងៃ​៧​មករា​១៩៧៩ ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​របប​ប្រល័យ​ពូជសាសន៍ ហើយ​ខេត្ត​សៀមរាប បាន​ខិតខំ​ជំរុញ​និង​បង្កើនល្បឿន​អភិវឌ្ឍ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា ដូចជា​ជា​ជួសជុល​កែលំអ​ផ្លូវ ជួសជុល​កែលំអ​និង​ស្តារ​ឡើង​វិញ​ប្រព័ន្ឋ​លូ​បង្ហូរ​ទឹកភ្លៀង ប្រព័ន្ឋ​បង្ហូរទឹក​កខ្វក់ ។​ល​។​ដោយ​ប្រើប្រាស់​តាម​គំរោង​ប្លង់​ចាស់​សល់​ពី​សម័យ​បារាំង ហើយ​បច្ចុប្បន្ន​នេះ ក្នុង​ខេត្ត​យើង​មាន​ប្លង់គោល និង​មាន​ផែនការ​បែងចែក​ច្បាស់លាស់​និង​កំណត់​គោលដៅ​ធំៗ​ដែល​គ្រោង​ថា នឹង​បង្កើត​នូវ​មណ្ឌល​ពាណិជ្ជកម្ម មណ្ឌល​កំសាន្ត ផ្សារ​ទំនើប​។​ល​។ តាមរយៈ​ការចូលរួម​ពី​បណ្តា​ដៃគូ​អភិវឌ្ឍ​នានា និង​វិនិយោគិន​ជាតិ និង​អន្តរជាតិ ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀត​ថា ប​ច្ច​ប្បន្ន​អាជ្ញាធរខេត្ត បាន​នឹង​កំពុង​អនុវត្ត​លើ​ប្រព័ន្ឋ​បច្ចេកទេស​ជាមួយ​ជប៉ុន នៃ​គម្រោង​ប្រព័ន្ឋ​ទីក្រុង​វ័យ​ឆ្លាត តាមរយៈ​មូលនិធិ​គម្រោង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា ចាយ​កា ដោយ​បាន​បំពាក់​អំពូល​ភ្លើង អ៊ិល​អីឌី តាម​ដងផ្លូវ​សាធារណៈ​សំខាន់ៗ​ក្នុង​ក្រុង ដែល​ប្រព័ន្ឋ​នេះ​ចូលរួម​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ភ្លើង​ដល់​ទៅ​៧០​ភាគរយ រួមទាំង​ការបង្កើត​រមណីយដ្ឋាន​កែច្នៃ ប្លែកៗ គួប​ផ្សំ​នឹង​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង រមណីយដ្ឋាន​ធម្មជាតិ​ដែល​មាន​ស្រាប់ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ចូល​មក​ទស្សនា​កំសាន្ត​ក្នុង​ខេត្ត​សៀមរាប ឲ្យ​ស្នាក់នៅ​ក្នុង​រយៈពេល​យូរ​ជាង​មុន ។​

​លោក ពៅ ពិសិដ្ឋ បាន​មានប្រសាសន៍​ដូច្នេះ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​នាវា​យុវជន​កម្ពុជា​ចំនួន​៥០​រូប ដឹកនាំ​ដោយ​លោក ណៃ សេម​ណារ​ត្ន័ នៅ​រដ្ឋបាល​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ ក្នុង​គោលបំណង​ផ្តល់​ជា​អនុសាសន៍ ពាក់ព័ន្ឋ​ទៅ​នឹង​សក្តានុព​ល ក៏ដូចជា​ដំណើរការ​អភិវឌ្ឍន៍​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់ខេ​ត្ត​សៀមរាប ដើម្បី​ប្រមូល​ជា​គំនិត​យោបល់​សម្រាប់​បង្ហាញ​ដល់​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន ដោយ​មាន​យុវជន​ចូលរួម​ចំនួន​៣៣០​នាក់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងឱកាស​នោះ​ដែរ លោក ពៅ ពិសិដ្ឋ បាន​ផ្តាំផ្ញើ​ដល់​នាវា​យុវជន​កម្ពុជា ពេល​ស្នាក់នៅ​និង​ចូលរួម​ក្នុង​វេទិកា​កម្មវិធី​នាវា​យុវជន​អាស៊ាន​និង​ជប៉ុន ត្រូវ​បង្ហាញ​ដល់​ពួកគេ នូវ​អរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រ សាសនា ប្រពៃណី ទំនៀមទម្លាប់​រស់នៅរ​បស់​ប្រជាជន​កម្ពុជា ព្រម​ជាមួយ​ស្នាមញញឹម រួសរាយ រាក់ទាក់​ផងដែរ​។​

​សូមបញ្ជាក់​ថា ប្រតិភូ​នាវា​យុវជន​នាវា​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន​៥០​រូប នឹងចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៏ និង ជប៉ុន​លើ​ក​ទី​៤៥ ឆ្នាំ​២០១៨ រយៈពេល​៥២​ថ្ងៃ ពី​ថ្ងៃ​ទី​២៣​ខែតុលា ដល់​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៨ ដែល​នឹង​ជួបជុំគ្នា​នៅ​ទីក្រុង​តូ​ក្យូ រួច​បន្ត​ដំណើរ​តាម​នាវា​ទេសចរណ៍​មួយ​គ្រឿង ដែល​មានឈ្មោះ​ថា Nippon Maru ទៅកាន់​ប្រទេស​ព្រុយ​ណេ , ហ្វីលីពីន , ថៃ និង ប្រទេស​វៀតណាម មាន​គោលបំណង​សំខាន់ៗ របស់​កម្ម​វី​ធី​នេះ គឺ​ដើម្បី​ពង្រឹក​ចំណង​សាមគ្គីភាព​រវាង​អាស៊ាន និង ជប៉ុន​តាមរយះ​យុវជន ដោយ​ផ្តោត​សំខាន់​ទៅលើ ការប្រជុំ​ពីភាក្សា ការសំដែង សិល្បៈ វប្បធម៌ និង ការធ្វើដំណើរ​។​

​ក្នុងអំឡុងពេល​ពេល​ធ្វើដំណើរ​តាម​នាវា យុវជន​ទាំងអស់​នឹង​ត្រូវ​ចូលរួម​សកម្មភាព​មួយចំនួន​ដូចជា ការពិភាក្សា​ជា​ក្រុម​ជាមួយ​ប្រទេស​ទាំង ១១ ដោយ​លើកយក​ប្រធានបទ​ផ្សេងៗ​ដើម្បី​យក​មក​បង្ហាញ​យុវជន​ដទៃ មាន​ការសម្ដែង​សិល្បៈ​របស់​ប្រទេស​នី​មួយៗ និង សកម្មភាព​ជា​ក្រុម​មួយចំនួនទៀត រួម​ទាំង​ទៅ​ទស្សនកិច្ច​នោះ​តាម​ស្ថាប័ន​មួយចំនួន​របស់​ប្រទេស​នោះ ក៏​ដូចជា​ទទួលបាន​ប​ទ​ពិសោធន៍​នៃ​ការ​ស្នាក់នៅ​ជាមួយ​គ្រួសារ​របស់​ប្រទេស​នោះ​ផ្ទាល់​ផងដែរ ។​

​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា (SSEAYP International Cambodia (SIC)) ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ ២០០៤ ដោយ​មាន​ការ​គំ​ទ្រ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​ជា​មជ្ឈមណ្ឌល​ទំនាក់ទំនង​របស់​កម្ម​វិធី​នេះ​ប្រចាំ​កម្ពុជា​ផង និង​មជ្ឈមណ្ឌល​ហ្វឹកហាត់​បណ្តុះបណ្តាល​ប្រតិភូ​យុវជន​មុនពេល​ចេញដំណើរ​ផង ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨

ម្សិលមិញ​នេះ បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំ​ខេត្ត​សៀមរាប ស្លាប់​ដោយសារ​ខ្យល់គរ​

ម្សិលមិញ​នេះ បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំ​ខេត្ត​សៀមរាប ស្លាប់​ដោយសារ​ខ្យល់គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.