នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ JICA នឹងចុះសិក្សាក្នុងក្រុងសៀមរាប ដើម្បីបង្កើតទីក្រុងវៃឆ្លាតអាស៊ាន
នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ គម្រោង អភិវឌ្ឍន៍ទីក្រុងវៃឆ្លាតអាស៊ាន ក្នុងក្រុងសៀមរាប នឹងត្រូវចុះធ្វើការសិក្សាជាលើកដំបូង ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់ថា JICA។ទីក្រុងចំនួន៣ រួមមាន រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប នឹងត្រូវដាក់បញ្ចូលក្នុងគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន នេះបើតាមការឲ្យដឹងពីរាជរដ្ឋាភិបាលកម្ពុជា។ -អ្វីជាទីក្រុងវៃឆ្លាត? ទីក្រុងឆ្លាតវៃសំដៅដល់ការ ប្រើប្រាស់បច្ចេកវិទ្យាទំនើបជាចម្បង និងមាននិរន្តរភាពដើម្បីដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដែលបង្កឡើងដោយការរីកចម្រើនដ៏ឆាប់រហ័សនៃ ...