ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប បង្ហាញថា ក្នុងរយៈពេលមួយឆ្នាំ ខ្សែកាបអាកាសទាំងអស់ក្នុងក្រុងសៀមរាប នឹងត្រូវរៀបចំបង្កប់នៅក្រោមដី ខណៈជំហានទី២ កំពុងអនុវត្តនៅតំបន់ផាប់ស្ទ្រីត
លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា តំបន់ផាប់ស្ទ្រីតជាតំបន់មមាញឹកជាងគេក្នុងក្រុងសៀមរាប ហើយខ្សែកាបអាកាសក៏សម្បូរច្រើនដែរ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា ការចុះកាត់ខ្សែកាបនេះនឹងប្រើពេលប៉ុន្មាននៅឡើយ ព្រោះតំបន់ផាប់ស្ទ្រីតនេះ ជាតំបន់ស្មុគស្មាញបន្តិច ដ្បិតមានអ្នកប្រើប្រាស់បណ្ដាញអគ្គិសនី និងទូរគមនាគមន៍ភាគច្រើនជាជនបរទេស ប៉ុន្តែក្រុមការងារ នឹងព្យាយាមកាត់បន្ថយផលប៉ះពាល់ដល់អតិថិជនក្នុងកម្រិតទាបបំផុត តាមដែលអាចធ្វើទៅបាន ។ លោក សុខ ...