អាជ្ញាធរជាតិអប្សរាបង្ហាញថាឆ្នាំនេះតំបន់អង្គរអាចប្រឈមបញ្ហាកង្វះទឹក
យោងតាមព័ត៌មានដែលផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូការរបស់អាជ្ញាធរជាតិអប្សរាបង្ហាញថា នៅឆ្នាំនេះតំបន់អង្គរអាចប្រឈមបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខ។ ការសន្និដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានធ្វើការសង្កេតពីបរិមាណទឹកក្នុងកសិន្ធុអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើង ដែលកំពុងប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងពីមូលហេតុនៃការខ្វះខាតទឹកដើម្បីបញ្ជូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងបារាយណ៍ខាងជើងនេះ គឺដោយសារនាយដ្ឋានទឹកបានបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅស្ទឹងព្រះស្រុក សម្រាប់ស្រោចស្រពស្រែប្រជាពលរដ្ឋចំនួន៣០០ហិចតាចំនួនពីរលើក គឺលើកទី១រយៈពេលពីរសប្តាហ៍ និងលើកទី២រយៈពេលមួយសប្តាហ៍ចេញពីប្រឡាយស្តុកទឹកបម្រុងសម្រាប់បញ្ជូលទៅក្នុងបារាយណ៍ខាងជើង ...