ចំនួនប្រជាជនជប៉ុនស្លាប់កើនដល់៦៧នាក់ ក្រោយព្យុះទីហ្វុងកំណាច Hagibis វាយប្រហារ
អាជ្ញាធរជប៉ុននៅថ្ងៃអង្គារនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis) បានកើនឡើងដល់ ៦៧នាក់ហើយ ខណៈភ្លៀងបន្តធ្លាក់ខ្លាំងកំពុងរំខានដល់ប្រតិបត្តិការ ដែលបាននិងកំពុងប្រព្រឹត្តទៅទាំងថ្ងៃទាំងយប់ទាំងថ្ងៃ ក្នុងការជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។ ព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) បានវាយប្រហារលើប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ...