Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អតីត​និស្សិតនៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប យក​ថ្ងៃ​នៃ​ទិវា​គ្រូបង្រៀន ជា​កម្មវិធី​ជួបជុំគ្នា​លើក​ទី​១

ដោយ Pothe Thun
07/10/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ
អតីត​និស្សិតនៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប យក​ថ្ងៃ​នៃ​ទិវា​គ្រូបង្រៀន ជា​កម្មវិធី​ជួបជុំគ្នា​លើក​ទី​១
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រាត្រី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩​នេះ ដែលជា​ថ្ងៃ​នៃ​ទិវា​គ្រូបង្រៀន​ពិភពលោក អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ សាខា​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​ជួបជុំ​មិត្ត​ជា​លើកដំបូង​របស់ខ្លួន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អស់លោក លោកស្រី ជា​សាស្ត្រាចារ្យ​ផងដែរ សរុប​ប្រមាណ​ជា ៣៥០​នាក់ ដោយបាន​ចាត់ទុកថា ទិវា​០៥​តុលា ជា​ទិវា​ដ៏​សំខាន់ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ពួកគាត់ ដើម្បី​ផ្តល់​បទពិសោធន៍​សម្រាប់​ធនធានមនុស្ស​ជំនាន់​ក្រោយ ។​

​លោក​បណ្ឌិត ម៉ឹក គឹម​ស្រឿ​ន នាយក​សាខា​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU) ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ៖ នៅក្នុង​កម្មវិធី​ជួបជុំគ្នា​នេះ វា​បាន​បង្កើតឡើង​នូវ​អត្ថប្រយោជន៍​ជាច្រើន ដោយសារតែ​អតីត​និស្សិត​ទាំងនោះ បច្ចុប្បន្ន​បានក្លាយ​ជា​កោសិកា​សង្គម​ដ៏​ពេញលេញ មួយចំនួន​មានមុខ​តំណែង​កំពុង​បំរើកា​រងារ​ជា​មន្ត្រីរាជការ​ក្នុង​ជួរ​រាជរដ្ឋាភិបាល មួយចំនួន​ជា​អាជីវករ ពាណិជ្ជករ សហគ្រិន បុគ្គលិក​បំរើកា​រងារ​ក្នុង​ក្រុមហ៊ុន​នានា ជាដើម ។​ល​។ ដូច្នេះ​កម្មវិធី​ជួបជុំ​មិត្ត​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​មួយ​នេះ វា​ត្រូវបាន​បង្កើត​ឡើងជា​វេទិកា​មួយ ដែល​មិន​ត្រឹមតែ​ជាការ​ផ្តល់​ឲ្យ​គ្នា​នូវ​សេចក្តី​នឹករលឹក​ប៉ុណ្ណោះ​ទេ តែ​កាន់តែ​ប្រសើរ​ជាង​នេះ គឺជា​វេទិកា​នៃ​ការដកស្រង់​ពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក ដែលជា​ពិសេស​នោះ គឺជា​ឱកាស​ដែល​ពួកគេ​បានផ្តល់​នូវ​ភាព​ក​ត្ត​ញ្ញូ ដឹងគុណ​មួយជីវិត ចំពោះ​គ្រូបង្រៀន ដែលជា​ឱ​ពុក​ម្តាយ​ទី​២​របស់ខ្លួន ។​

​លោក​បណ្ឌិត ម៉ឹក គឹម​ស្រឿ​ន បាន​ឲ្យ​ដឹង​ទៀតថា ៖ សម្រាប់​កម្មវិធី​នេះ គឺ​បាន​បង្កើត​ឱកាស​នៃ​ការភ្ជាប់​ទំនាក់ទំនង សហការ​ជ្រោ​ម ជ្រែង​ចាប់​ដៃគូ​មុខរបរ​និង​ការងារ ចែករំលែក​ព័ត៌មាន បទពិសោធន៍​ជោគជ័យ ដើម្បី​ការអភិវឌ្ឍ​ធនធានមនុស្ស​ជំនាន់​ក្រោយ ហើយ​អ្វី​ដែលជា​គោលបំណង​ធំ​របស់​កម្មវិធី​ជួបជុំគ្នា​នេះ​ផងដែរ គឺ​ការរួបរួម​សាមគ្គី​គ្នា​បង្កើត​គំនិត​ដើម្បី​ការងារ​សង្គម​និង​សប្ប​រសធម៌ ដូចជា​ការចូល​រួមកា​រងារ​ការពារ​បរិស្ថាន បង្កើត​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ ជួយ​ដល់ មនុស្ស​ចាស់ជរា​ទុរគត និង​កុមារ​ដែល​ខ្វះខាត​ក្នុង​ជីវភាព​សិក្សា ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
យុវសិស្សចំនួន១៥០នាក់មកពីសាលារៀនក្នុងស្រុកចំនួនបី ត្រូវបានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សចំនួន១៥០នាក់មកពីសាលារៀនក្នុងស្រុកចំនួនបី ត្រូវបានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

01/07/2022

​លោក ឈន សាំង​សា​នុត អតីត​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប បច្ចុប្បន្ន​ជា​ម្ចាស់​ដេប៉ូ​លក់​ជីសរីរាង្គ​មួយកន្លែង​នៅ​ក្រុង​សៀមរាប មាន​ចំណាប់អារម្មណ៍​ថា លោក​រីករាយ​ជាមួយ នឹង​ការចូលរួម​ក្នុង​កម្មវិធី​នេះ ពិតជា​រំភើប​ខ្លាំងណាស់ ជា​ឱកាស​ដ៏​ប្រសើរ​ដល់​ការផ្ញើ​ជូន​នូវ​ការដឹងគុណ​គ្រូបង្រៀន និង​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម ដែលជា​កាតព្វកិច្ច​រប​ស់​ពលរដ្ឋ​ល្អ​នៃ​កម្ពុជា ។​

​សូមបញ្ជាក់ថា នៅក្នុង​កម្មវិធី​ជួបជុំ​មិត្ត​អតីត​និស្សិត​លើក​ទី​១​នេះ មានការ​ប្រមូល​មូលនិធិ​សប្បុរស ដើម្បី​ការងារ​សង្គម ដោយ​ទទួលបាន​ថវិកា​ចំនួន ១.៦០០​ដុល្លារ​អាមេរិក ក្នុងនេះ ថវិកា​ចំនួន ៥០០​ដុល្លារ​ត្រូវបាន​បែងចែក​ផ្តល់ជូន​មន្ទីរពេទ្យ​កុមា​គន្ធបុប្ផា , ថវិកា​៥០០ ដុល្លារ​ទៀត សម្រាប់​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ , ថវិកា ៣០០ ដុល្លារ​ទៀត សម្រាប់​គោលដៅ​ជួយ​ដល់​មនុស្ស​ចាស់ជរា​ទុរគត និង ថវិកា​៣០០ ដុល្លារ​ផ្សេងទៀត សម្រាប់​ការឧបត្ថម្ភ​ដល់​សិស្ស​កុមារ ដែលមាន​កង្វះខាត​ក្នុង​ជីវភាព​សិក្សា ៕

​អត្ថបទ និង រូបថត : លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ : លោក លីវ សា​ន្ត

Tags: ទិវា​គ្រូបង្រៀនអតីត​និស្សិតនៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ករណី​បាញ់ប្រហារ​នៅ​រដ្ឋKansasបណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​៥​នាក់​របួស​

ករណី​បាញ់ប្រហារ​នៅ​រដ្ឋKansasបណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​៥​នាក់​របួស​

​នាវា​ល្បាត​ជប៉ុន​បុក​ពន្លិច​ទូក​នេសាទ​កូរ៉េខាងជើង ដែល​ចូល​នេសាទ​ខុសច្បាប់​នៅក្នុង​ដែនទឹក​ជប៉ុន​!

​នាវា​ល្បាត​ជប៉ុន​បុក​ពន្លិច​ទូក​នេសាទ​កូរ៉េខាងជើង ដែល​ចូល​នេសាទ​ខុសច្បាប់​នៅក្នុង​ដែនទឹក​ជប៉ុន​!

ស្ត្រី​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ស្ត្រី​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.