Monday, May 12, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

​នាវា​ល្បាត​ជប៉ុន​បុក​ពន្លិច​ទូក​នេសាទ​កូរ៉េខាងជើង ដែល​ចូល​នេសាទ​ខុសច្បាប់​នៅក្នុង​ដែនទឹក​ជប៉ុន​!

ដោយ Pothe Thun
07/10/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
​នាវា​ល្បាត​ជប៉ុន​បុក​ពន្លិច​ទូក​នេសាទ​កូរ៉េខាងជើង ដែល​ចូល​នេសាទ​ខុសច្បាប់​នៅក្នុង​ដែនទឹក​ជប៉ុន​!
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នាវា​ល្បាត​មួយគ្រឿង​របស់​ជប៉ុន និង​ទូក​នេសាទ​មួយគ្រឿង​របស់​កូរ៉េខាងជើង បាន​បុក​គ្នា​នៅក្នុង​ដែនសមុទ្រ​ជប៉ុន ជិត​តំបន់​មួយ​ដែល​ពេញនិយម​បំផុត​ក្នុងការ​នេសាទ ប៉ុន្តែ​ពុំមាន​ការបញ្ជាក់​អំពី​មនុស្ស​បាត់បង់​ជីវិត ឬក៏​រងរបួស​នៅក្នុង​ហេតុការណ៍​នោះ​នៅឡើយ​ទេ​។ នេះ​បើតាម​ការចេញផ្សាយ​ព័ត៌មាន ដោយ​ទូរទស្សន៍​ជប៉ុន NHK នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែតុលា ឆ្នាំ​២០១៩​។​

​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ទៀតថា ក្រោយ​ការបុក​គ្នា​ខាងលើនេះ ទូក​នេសាទ​កូរ៉េខាងជើង​បាន​លិច ហើយ​មនុស្ស​យ៉ាងហោចណាស់ ២០​នាក់​ត្រូវ​ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ​។ ជប៉ុន​បាន​អះអាងថា ឧ​ប្ប​ដិ​ហេតុ​បានកើត​ឡើង​នៅ​ដែនទឹក​ស្ថិតនៅ​ចម្ងាយ​ជិត ៣០០​គីឡូម៉ែត្រ​ពី​ឧបទ្វីប​ណូ​តុ (Noto) ដែល​នេះ​មានន័យថា ទូក​នេសាទ​កូរ៉េខាងជើង​ដែល​ត្រូវបាន​បុក​លិច​ខាងលើនេះ បាន​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ខុសច្បាប់ នៅក្នុង​ដែនទឹក​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ជប៉ុន​។​

​គួរ​បញ្ជាក់ថា ឧ​ប្ប​ដិ​ហេតុនេះ​បានកើត​ឡើង បន្ទាប់ពី​ជប៉ុន​បាន​បញ្ចេញ​យុទ្ធនាការ​ក្តៅ ដើម្បី​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នៅក្នុង​ដែនទឹក​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន ក្នុង​តំបន់​សមុទ្រ​ជប៉ុន ខណៈ​កន្លងមក​គឺ​ទូក​នេសាទ​កូរ៉េខាងជើង​ជាច្រើន តែង​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បំពាន​ចូលមក​កាន់​តំបន់​នេះ​។ សម្រាប់​ប្រទេស​ទាំងពីរ​ជប៉ុន និង​កូរ៉េខាងជើង គឺ​គ្មាន​ទំនាក់ទំនង​ការទូត​នោះឡើយ​៕

​

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: នាវា​ល្បាត​ជប៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ស្ត្រី​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន បង្ហាញថាសាលា​មេត្រីភាព​បរិស្ថាន​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន បង្ហាញថាសាលា​មេត្រីភាព​បរិស្ថាន​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​

សិក្ខាសាលា​បណ្ដុះបណ្ដាល ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សម្រាប់​ក្រុម​អ្នកជំនាញ​សម្រាប់​ប្រទេស​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អ៊ឺរ៉ុប​ខាងកើត នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    159 shares
    Share 64 Tweet 40
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    258 shares
    Share 103 Tweet 65
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8922 shares
    Share 5400 Tweet 1468
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    309 shares
    Share 129 Tweet 75
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    738 shares
    Share 575 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (723)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,891)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,214)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,067)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.