Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការឆ្លើយតបជាពហុវិស័យ ពន្លឿនការបញ្ឈប់រីករាលដាលមេរោគអេដស៍

ដោយ Pothe Thun
03/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការឆ្លើយតបជាពហុវិស័យ ពន្លឿនការបញ្ឈប់រីករាលដាលមេរោគអេដស៍
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពីការឆ្លើយតបជាពហុវិស័យ ពន្លឿនការបញ្ឈប់រីករាលដាលមេរោគអេដស៍ក្នុងខេត្តសៀមរាប ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ តំណាងអង្គការសមាគម និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ពិន ប្រាកដ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហការល្អក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប ពង្រឹងសកម្មភាព បទអន្តរាគមន៍ និងការចូលរួមជាពហុវិស័យ ឆ្លើយតបការរាលដាលមេរោគអេដស៍ក្នុងខេត្ត ប្រកបដោយប្រសិទ្ធិភាពពិនិត្យលើសកម្មភាព បទអន្តរាគមន៍បន្ថែម ដើម្បីអនុវត្តទីក្រុងពន្លឿនការឆ្លើយតប និងឈានសម្រេចគោលដៅ ៩៥-៩៥-៩៥។ ជាពិសេសពិនិត្យ និងសម្របសម្រួលអំពីបច្ចុប្បន្នភាព ការរៀបចំគណៈកម្មការអេដស៍ នៅតាមស្រុកក្រុង ឃុំសង្កាត់ និងផែនការសម្មភាពអេដស៍សម្របសម្រួលដោះស្រាយឧបសគ្គ/បញ្ហាផ្សេងៗអំពីសកម្មភាពបទអន្តរាគមន៍ការឆ្លើយតបមេរោគអេដស៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តសហការចុះអប់រំផ្សព្វផ្សាយមេរោគអេដស៍ កាមរោគដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ជាពិសេសក្រុមប្រឈមមុខខ្ពស់មេរោគអេដស៍ ហើយគាំទ្រដល់ការបញ្ជូនអ្នកសង្ស័យទៅធ្វើតេស្តឈាមរកមេរោគអេដស៍ គាំទ្រការបញ្ជូនអ្នកជំងឺអេដស៍ទៅទទួលសេវាថែទាំព្យាបាលនៅតាមមន្ទីរពេទ្យ គាំទ្រការបញ្ជូនស្ត្រីផ្ទៃពោះផ្ទុកមេរោគអេដស៍ទៅទទួលសេវាថែទាំមុនសំរាល និងសេវា ART ជាពិសេសត្រូវសម្របសម្រួលផ្តល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ដល់អ្នកជំងឺអេដស៍ និងជនរងគ្រោះ ហើយឧបត្ថម្ភសម្ភារៈអាហារដល់ក្រុមគ្រួសារអ្នកជំងឺអេដស៍ និងគ្រួសាររងគ្រោះ។

លោកក៏បានអំពាវនាវដល់មន្ទីរសុខាភិបាលខេត្ត អង្គការដៃគូទាំងអស់ ជាពិសេសម្ចាស់ និងមេការសេវាកំសាន្ដក្នុងខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមដោះស្រាយឧបសគ្គ បញ្ហាផ្សេងៗ អំពីសកម្មភាពឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ក្រុមគោលដៅប្រឈមមុខខ្ពស់ ខណៈកាលពីឆ្នាំ២០២២កន្លងទៅ នៅខេត្តសៀមរាប មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥.៩៨៥នាក់ ក្នុងនោះមានមនុស្សពេញវ័យ ៥.៨៣៣ ស្រ្តី ២.៣៤៣នាក់ និងកុមារ ១៥២នាក់៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺ​អេដស៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់សំខាន់ៗចំនួន៣ ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់សំខាន់ៗចំនួន៣ ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.