អាជ្ញាធរជាតិអប្សរាកំពុងស្ដារប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីសម្រួលលំហូរទឹកនារដូវវស្សា
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងស្ដារប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទអង្គរវត្ត ដោយការងារនេះធ្វើឡើងក្នុងបំណងដើម្បីសម្រួលលំហូរទឹក មុនរដូវវស្សាមកដល់ ខណៈរដូវប្រាំងកន្លងមកនេះ ប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងបរិវេណប្រាសាទអង្គរវត្តមានស្លឹកឈើជ្រុះធ្លាក់បង្កឱ្យមានកំណក និងធ្វើឱ្យស្ទះដល់ចរន្តទឹកនារដូវភ្លៀង ហើយបច្ចុប្បន្ននេះ ការស្ដារបានធ្វើរួចរាល់ហើយនៅផ្នែកត្បូង និងផ្នែកខាងកើត ហើយក្រុមការងារកំពុងបន្តធ្វើនៅផ្នែកខាងជើង។ គួររម្លឹកថា ការងារនេះ ជាសកម្មភាពប្រចាំថ្ងៃរបស់នាយដ្ឋានគ្រប់គ្រងទឹក ដែលក្រុមការងារបានអនុវត្តន៍នៅក្នុងរមណីយដ្ឋានអង្គរ ហើយនារយៈពេលដើមឆ្នាំ២០១៩នេះ ក្រុមការងារបានអនុវត្តន៍នៅតាមគោលដៅមួយចំនួន ដូចជានៅភូមិរហាលកាត់តាមមុខប្រាសាទ បន្ទាយក្ដី ប្រាសាទតាព្រហ្ម ...