Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

បេក្ខជនក្នុងខេត្តសៀមរាបជាង១០,០០០នាក់ចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២២

ដោយ Pothe Thun
05/12/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
បេក្ខជនក្នុងខេត្តសៀមរាបជាង១០,០០០នាក់ចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២២
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២២នេះ ខេត្តសៀមរាបមាន
បេក្ខជនចូលរួមសរុបចំនួន ១០,៣៧៤នាក់ ក្នុងនោះស្រី ៥,៩៣១នាក់ និងបានបែងចែកជា ១៤មណ្ឌលប្រឡងក្នុងក្រុងសៀមរាប។

នៅព្រឹកព្រលឹមថ្ងៃទី៥ ខែធ្នូនេះ គេសង្កេតឃើញមានវត្តមានឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងនៃគណ:អភិបាលខេត្ត មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញជួបលោកគ្រូអ្នកគ្រូនៅតាមមណ្ឌលទាំង១៤ ដើម្បីពិនិត្យពីស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡង និងអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសារ ដែលបង្ហាញពីតម្លាភាព និងការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំក្នុងខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសបើកវិញ្ញាសាប្រឡង នាពេលនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់បេក្ខជនទាំងអស់ គោរពតាមបទបញ្ជា និងការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងមានបញ្ហាផ្សេងៗ ដែលប៉ះពាល់ដល់លទ្ធផលនៃការប្រឡង។ ឯកឧត្តមបន្ថែមថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិតចំណេះដឹងរបស់ក្មួយៗ សម្រាប់ឈានទៅកម្រិតបន្ត ដើមី្បសម្រួចចំណេះដឹង ធានានូវគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស និងក្លាយជាទំពាំងស្នងឫសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។

ឯកឧត្តម ក៏បានអំពាវនាវដល់ក្មួយៗបេក្ខជនទាំងអស់ នៅពេលបើកបរ ត្រូវពាក់មួកសុវត្ថិភាព ឱ្យបានគ្រប់ពេលវេលា ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រមចៀសវាងទទួលទានគ្រឿងស្រវឹង និងប្រើប្រាស់គ្រឿងញៀន ដែលវាបង្កឱ្យប៉ះពាល់ដល់សុខភាព និងអនាគត។

ជាមួយនោះតាមការសង្កេត នៅខាងក្រៅបរិវេណនៃមណ្ឌលប្រឡង គេឃើញមាន ក្រុមយុវជន សហភាពសហព័ន្ធយុវជនជនកម្ពុជា ខេត្តសៀមរាប បានចូលរួមជួយសម្រួលការដាក់ផ្ញើយានជំនិះរបស់បេក្ខជននៅតាមមណ្ឌលទាំងអស់ដោយឥតគិតថ្លៃ កងកម្លាំងថែរក្សាសុវត្ថិភាព និងសម្រួលចរាចរណ៍ ដោយឡែកនៅក្នុងមណ្ឌលប្រឡងមានរថយន្តសង្គ្រោះបន្ទាន់ ព្រមទាំងគ្រូពេទ្យរង់ចាំជួយសង្គ្រោះដល់បេក្ខជនក្នុងករណីជាយថាហេតុណាមួយផងដែរ។

គួរបញ្ជាក់ថា ការប្រមធ្យមសិក្សាទុតិយភូមិបែងចែកជា ២ផ្នែក ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣,២៣៤នាក់ ស្រី ២,០៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន ៩មណ្ឌល មាន២៩០បន្ទប់ មានចំនួន៧,១៤០នាក់ ស្រី៣,៨៨០នាក់ ។

អត្ថបទ : លោក ម៉ី សុខារិទ្ធ
រូបភាព៖ សហការី
កែសម្រួល៖ លោក សេង ផល្លី

Tags: ប្រឡងមធ្យមសិក្សាទុតិយភូមិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គិតត្រឹមថ្ងៃទី៦ ខែធ្នូនេះ ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប ជាង៣ម៉ឺននាក់ហើយ បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងបញ្ជីបោះឆ្នោត

គិតត្រឹមថ្ងៃទី៦ ខែធ្នូនេះ ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប ជាង៣ម៉ឺននាក់ហើយ បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងបញ្ជីបោះឆ្នោត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំបើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅខេត្តសៀមរាប

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំបើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅខេត្តសៀមរាប

សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហា និងបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង TASK Program ដំណាក់កាលទី២ នៅកម្ពុជា

សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហា និងបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង TASK Program ដំណាក់កាលទី២ នៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.