Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំបើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅខេត្តសៀមរាប

ដោយ Pothe Thun
07/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំបើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅខេត្តសៀមរាប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំលើកទី៧ ក្រុមការងារឧត្តមមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន ស្តីអំពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តុះបណ្តាល (7th ASEAN SOMRI Working Group Meeting on Information, Media and Training)។ កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារ រីជែនស៊ីអង្គរ ខេត្តសៀមរាប ចាប់ផ្តើមពីថ្ងៃទី៦-៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញពីមន្រ្តីជាន់ខ្ពស់ ផ្នែកព័ត៌មាន តំណាងបណ្តាប្រទេសនីមួយៗជាសមាជិកអាស៊ានទាំង១០ ដោយធ្វើការប្រជុំផ្ទាល់ និងតាមប្រពន្ធ័វីដេអូ អនឡាញ។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នេះជាលើកទីមួយហើយសម្រាប់ក្រសួងព័ត៌មានកម្ពុជា ដែលរៀបចំកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ាន បន្ទាប់ពីរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ នៅចុងឆ្នាំ២០១៩ ដែលបានផ្លាស់ប្តូររបៀបរស់នៅ និងការងារ និងបង្កផលប៉ះពាល់លើសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត នៅទូទាំងពិភពលោក។ ចំពេលមានការរីករាលដាលនៃកូវីដ១៩ ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត កើនឡើងដល់កម្រិតខ្ពស់ ជះឥទ្ធិពលលើនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ គឺមិនអាចប្រកែកបាន ហើយវារំខានដល់ការរួបរួម និងសន្តិភាពរបស់ប្រទេស ធ្វើឲ្យមានការមិនទុកចិត្តគ្នា ការបែកបាក់ និងអំពើហិង្សារវាងប្រជាជនកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងអំឡុងពេលជំងឺរាតត្បាតសកល ព័ត៌មានមិនពិត រីករាលដាលលឿនជាងមេរោគទៅទៀត វាបានបង្កឲ្យមានការថប់អារម្មណ៍ និងការភ័យខ្លាចយ៉ាងខ្លាំង នៅក្នុងចិត្តរបស់មនុស្ស និងការមិនទុកចិត្តនៅក្នុងសហគមន៍មួយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅដើមឆ្នាំ២០២០ បានបញ្ជាក់សារជាថ្មីថា «ជំងឺកូវីដ-១៩ ជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ គឺសាហាវជាង»។ ចំណេះដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកព័ត៌មានបានក្លាយ ជាឧបករណ៍សំខាន់ជាងនៅក្នុងសង្គម សម្រាប់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយបានបង្រៀនប្រជាជនអំពីរបៀបប្រមូលផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានឲ្យបានត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌ នៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនាំទៅដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងសង្គមកម្ពុជា ក្រៅពីការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន ក្រសួងព័ត៌មាន ក៏បានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្នាក់រដ្ឋមន្ត្រី នៅពាក់កណ្តាលឆ្នាំ២០២០។
ឯកឧត្តម បន្ថែមទៀតថា ត្រូវពិនិត្យមើលឡើងវិញនូវកម្រិត នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន និងយុទ្ធសាស្ត្រទំនាក់ទំនងដែល មានស្រាប់ក្នុងការចែករំលែកព័ត៌មាន លើកកម្ពស់ភាពជឿជាក់របស់អ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មានត្រឹមត្រូវ ព្រមទាំងការបង្កើតខ្លឹមសារ ដែលមានឥទ្ធិពល រវាងអ្នកសារព័ត៌មានក្នុងរដ្ឋសមាជិកអាស៊ាន។ កិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា facebook, tiktok ជាដើម ក៏ស្ថិតនៅក្រោមរបៀបវារៈនៃការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រសួងព័ត៌មានកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតក្រុមការងារអាស៊ានស្តីពីព័ត៌មានក្លែងក្លាយ (ASEAN TFFN) និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំលើកដំបូងរបស់ខ្លួនដែលបានធ្វើឡើងនៅក្នុងខែតុលាឆ្នាំនេះ។ ក្រសួងក៏ស្វាគមន៍ចំពោះសកម្មភាពដែលបានស្នើឡើងដោយប្រទេសអូស្ត្រាលី ដើម្បីគាំទ្រ TFFN ក្រោមការឧបត្ថម្ភនៃភាពជាដៃគូនយោបាយ-សន្តិសុខអាស៊ាន-អូស្ត្រាលី៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហា និងបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង TASK Program ដំណាក់កាលទី២ នៅកម្ពុជា

សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហា និងបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង TASK Program ដំណាក់កាលទី២ នៅកម្ពុជា

ប្រតិបត្ដិករទេសចរណ៍តំបន់អង្គរ អំពាវនាវដល់ភ្ញៀវទេសចរចូលរួមឲ្យបានច្រើនក្នុងព្រឹត្ដិការណ៍ ”រំលឹកគុណអង្គរ” នាពេលខាងមុខនេះ

ប្រតិបត្ដិករទេសចរណ៍តំបន់អង្គរ អំពាវនាវដល់ភ្ញៀវទេសចរចូលរួមឲ្យបានច្រើនក្នុងព្រឹត្ដិការណ៍ ”រំលឹកគុណអង្គរ” នាពេលខាងមុខនេះ

សាលាបឋមសិក្សាលៀបចាស់ ស្រុកអង្គរធំ ទទួលអគារសិក្សាថ្មី១ខ្នង បន្ថែមពីលើអគារសិក្សាឈើចាស់១ខ្នងមានសភាពទ្រុឌទ្រោម

សាលាបឋមសិក្សាលៀបចាស់ ស្រុកអង្គរធំ ទទួលអគារសិក្សាថ្មី១ខ្នង បន្ថែមពីលើអគារសិក្សាឈើចាស់១ខ្នងមានសភាពទ្រុឌទ្រោម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.