Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាលាបឋមសិក្សាលៀបចាស់ ស្រុកអង្គរធំ ទទួលអគារសិក្សាថ្មី១ខ្នង បន្ថែមពីលើអគារសិក្សាឈើចាស់១ខ្នងមានសភាពទ្រុឌទ្រោម

ដោយ Pothe Thun
11/12/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សាថ្មី ១ខ្នងមាន ២បន្ទប់ ជាអំណោយរបស់ព្រះតេជគុណ ជិន ហ្សង់ ព្រះចៅអធិការវត្ត យ៉ន់ហ្វាសារ នៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការឡូតធឺសវើល ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាលៀបចាស់ និងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែធ្នូនេះ ដែលស្ថិតនៅក្នុង ភូមិលៀបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ។

តាមការឱ្យដឹងពីលោកគ្រូ នៃគណៈគ្រប់គ្រងសាលា សាលាបឋមសិក្សាលៀបចាស់ មានចម្ងាយពីទីរួមស្រុកអង្គរធំ ជាង៣០គ.ម។ សាលានេះ មានអគារឈើចាស់មួយខ្នង មាន៣បន្ទប់ ដែលសាងសង់តាំងពីឆ្នាំ២០១៣ និងមានថ្នាក់ទី១ ដល់ថ្នាក់ទី៤។ បច្ចុប្បន្នសាលានេះ មានសិស្សកំពុងសិក្សាចំនួន ១០៥នាក់ ក្នុងនោះស្រី៥៨នាក់ ព្រមទាំងគ្រូបង្រៀនចំនួន ៣នាក់។

លោកគ្រូ បន្ថែមថា នៅពេលសិស្សបញ្ចប់ថ្នាក់ទី៤ និងបន្តទៅថ្នាក់ទី៥ ពួកគេត្រូវទៅរៀននៅទីប្រជុំជន ក្នុងឃុំពាក់ស្នែង ដែលមានចម្ងាយជិត១០គ.ម កត្តានេះសិស្សតូចៗមួយចំនួន បានបោះបង់ការសិក្សាដោយសារធ្វើដំណើរឆ្ងាយពីផ្ទះ។ ដើម្បីចូលរួមកាត់បន្ថយអត្រាការបោះបង់ការសិក្សារបស់សិស្ស គណៈគ្រប់គ្រងសាលាបានទទួលការឯកភាពការបង្កើតថ្នាក់ទី៥ និងទី៦បន្ថែម ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026

មានសង្ឃដីកានាពេលនោះ ព្រះតេជគុណ សង់ ក្វាន់ ប្រធានអង្គការឡូតធឺសវើល បានថ្លែងអំណរគុណដល់ព្រះតេជគុណ ជិន ហ្សង់ ដែលបានសទ្ធាជ្រះថ្លា និងគិតគូរពីអនាគតក្មេងៗនៅតំបន់ដាច់ស្រយាល។ មិនតែប៉ុណ្ណោះ តាមរយៈអង្គការឡូតធឺសវើល និងខិតខំស្វែងរកសប្បុរសជនបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍន៍ការអប់រំនៅភូមិលៀបចាស់ ដែលជាភូមិដាច់ស្រយាលនេះបន្តទៀត ព្រោះមានតែចំណេះវិជ្ជាទេ ទើបជួយឱ្យបុគ្គលម្នាក់ផុតពីការលំបាក និងជួយប្រទេសជាតិឱ្យមានការរីកចម្រើន។

ជាមួយនោះ អង្គការឡូតធឺសវើល រួមនិងម្ចាស់ជំនួយ ក៏បាននាំយកនូវសម្លៀកបំពាក់សិក្សាចំនួន ១០៥សម្រាប់ សម្ភារៈសិក្សា ១០៥កញ្ចប់ ព្រមទាំងចំណីអាហារចែកជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាលៀបចាស់ផងដែរ។

អត្ថបទ៖ លោក ហ៊ុន ឆៃលាង
កែសម្រួល៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមតោអន្តរជាតិ នៃប្រទេសសឹង្ហបុរីនាំយកសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសាលាបឋមសិក្សាដងរ៉ែក និងសាលាព្រៃរងៀង !

សមាគមតោអន្តរជាតិ នៃប្រទេសសឹង្ហបុរីនាំយកសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសាលាបឋមសិក្សាដងរ៉ែក និងសាលាព្រៃរងៀង !

វិទ្យាស្ថានបារាំងចុងបូព៌ា ដាក់បង្ហាញរូបថតចាស់ៗ និងកម្ររបស់ខេត្តសៀមរាបអាយុកាលជាង៥០

វិទ្យាស្ថានបារាំងចុងបូព៌ា ដាក់បង្ហាញរូបថតចាស់ៗ និងកម្ររបស់ខេត្តសៀមរាបអាយុកាលជាង៥០

កម្លាំងកងពលលេខ៤១ កំពុងមមាញឹកបន្តជួយរុះរើសំនៅដ្ឋានជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្ដូរលំនៅឋានពីតំបន់អង្គរ ទៅតំបន់អភិវឌ្ឍថ្មីរុនតាឯក

កម្លាំងកងពលលេខ៤១ កំពុងមមាញឹកបន្តជួយរុះរើសំនៅដ្ឋានជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្ដូរលំនៅឋានពីតំបន់អង្គរ ទៅតំបន់អភិវឌ្ឍថ្មីរុនតាឯក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.