Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្លាំងកងពលលេខ៤១ កំពុងមមាញឹកបន្តជួយរុះរើសំនៅដ្ឋានជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្ដូរលំនៅឋានពីតំបន់អង្គរ ទៅតំបន់អភិវឌ្ឍថ្មីរុនតាឯក

ដោយ Pothe Thun
12/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្លាំងកងពលលេខ៤១ កំពុងមមាញឹកបន្តជួយរុះរើសំនៅដ្ឋានជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្ដូរលំនៅឋានពីតំបន់អង្គរ ទៅតំបន់អភិវឌ្ឍថ្មីរុនតាឯក
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គិតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ កងកម្លាំងតាមបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៤ បាននឹងកំពុងមមាញឹកក្នុងការសហការចុះជួយរុះរើលំនៅឋានជូនបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍថ្មីរុនតាឯក។

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ឧត្តមសេនីយ៍ទោ នាង ឃីម បានឲ្យដឹងថា កងកម្លាំងចំណុះយោធភូមិភាគទី៤ ដែលកំពុងបន្តសកម្មភាពជួយរុះរើលំនៅឋានប្រជាពលរដ្ឋមានចំនួន ១៤៨នាក់ រួមជាមួយមធ្យោបាយដឹកជញ្ជូនរថយន្តចំនួន ១៥គ្រឿង និងឧបករណ៍សម្ភារមួយចំនួនទៅចុះជួយរុះរើផ្ទះជូនប្រជាពលរដ្ឋនៅភូមិត្រពាំងសេះ និងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប រួចហើយបានដឹកជញ្ជូនទៅកាន់តំបន់អភិវឌ្ឍថ្មីរុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឧត្តមសេនីយ៍ទោ បញ្ជាក់ថា គិតមកទល់ពេលនេះ កងកម្លាំងយើងកំពុងមមាញឹកជួយរុះរើ និងដឹកសម្ភារៈរបស់ប្រជាពលរដ្ឋ រហូតបញ្ចប់ភារកិច្ចដែលថ្នាក់លើបានកំណត់ ប៉ុន្ដែការដឹកជញ្ជូនមិនទាន់ដឹងចំនួនខ្នងផ្ទះប្រជាពលរដ្ឋនៅឡើយទេ។ សម្រាប់ការចុះជួយរុះរើ និងដឹកជញ្ជូន គឺជាការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានប្រគល់ភារកិច្ចនេះឲ្យកម្លាំងយោធភូមិភាគទី៤ និងកម្លាំងកងពលធំអន្តរាគមន៍លេខ២ ទទួលខុសត្រូវក្នុងការងានេះ។

គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លំនៅឋានប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដ និងបានចាប់ឆ្នោតរួចចំនួន ៩.៦១០គ្រួសារ ទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កម្លាំងកងពលលេខ៤១តំបន់​អង្គរ​រុះរើសំនៅដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃវត្តដំណាក់ និងសប្បុរសជន បរិច្ចាគថវិកាជិត២៦មុឺនដុល្លារ កសាងអគារសិក្សាមួយខ្នង និងសមិទ្ធផលមួយចំនួននៅសាលាបឋមសិក្សាវត្តដំណាក់

ព្រះសង្ឃវត្តដំណាក់ និងសប្បុរសជន បរិច្ចាគថវិកាជិត២៦មុឺនដុល្លារ កសាងអគារសិក្សាមួយខ្នង និងសមិទ្ធផលមួយចំនួននៅសាលាបឋមសិក្សាវត្តដំណាក់

សិស្សានុសិស្ស និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីបង្ហាញពីការដឹងគុណអង្គរ !

សិស្សានុសិស្ស និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីបង្ហាញពីការដឹងគុណអង្គរ !

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គម្រប់ខួប១០ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ខាងមុខនេះ !

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គម្រប់ខួប១០ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ខាងមុខនេះ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.