Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាគមតោអន្តរជាតិ នៃប្រទេសសឹង្ហបុរីនាំយកសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសាលាបឋមសិក្សាដងរ៉ែក និងសាលាព្រៃរងៀង !

ដោយ Pothe Thun
11/12/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយ:ពេលពីរថ្ងៃនៃសប្តាហ៍នេះ (09 -10,12,2022) អង្គការកសាងអនាគតរបស់អ្នកថ្ងៃនេះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណ:គ្រប់គ្រងសាលា បានដឹកនាំសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀបចំកម្មវិធីទទួលគណ:ប្រតិភូសមាគមតោអន្តរជាតិនៃប្រទេសសឹង្ហបុរីចំនួន ៥៤នាក់ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ជាមួយសិស្សនុសិស្ស លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋនៅទីជនបទដូចជា នៅអនុវិទ្យាល័យ ភ្នំដងរែក ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សមាគមនេះបាននាំយកកង់ចំនួន ៨៤គ្រឿង ចែកដល់សិក្សានុសិស្សសរុបចំនួន ៨៤នាក់ មកពី ៤សាលា ផ្តល់សម្ភារសិក្សា ស្បែកជើង សំលៀកបំពាក់ ដល់សិស្សសរុបចំនួន ២៥០នាក់ ផ្តល់សំលៀកបំពាក់ជូនខោអាវដល់មាតាបិតាអាណាព្យាបាលសិស្ស និងបានរៀបចំអាហារថ្ងៃត្រង់សាមគ្គី ជូនដល់ពួកគាត់ សរុបប្រមាណជាង ១ពាន់នាក់ មកពី ៤ភូមិ ជុំវិញសាលាភ្នំដងរ៉ែក។ ជាមួយនឹង ក៏បានខួងអណ្ដូងស្នប់ខ្នាតធំជូនសហគមន៍ប្រើប្រាស់ ចំនួន ៦អណ្តូងផងដែរ រួមមាន÷ ១កន្លែងនៅភូមិប្រាសាទត្បែង និង៥អណ្តូងទៀត នៅភូមិ ក្រាលក្របី និងភូមិព្រៃសង្ហារ នៃឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ដែលជាគោលដៅថ្មីលើកដំបូងរបស់សមាគមតោអន្តរជាតិ នៃប្រទេសសឹង្ហបុរី។ ដោយឡែក នៅថ្ងៃបន្ទាប់ សមាគមនេះ បានចុះទៅកាន់សាលាបឋមសិក្សាព្រៃរងៀង ស្ថិតក្នុងភូមិព្រៃរងៀង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគោលដៅធ្លាប់បានធ្វើសកម្មភាពកាលពីឆ្នាំ២០១៩កន្លងមក ដោយបាននាំយក សម្ភារសិក្សា, សំលៀកបំពាក់, ឧបករណ៍ក្មេងលេង ចែកដល់សិស្សជាង ២០០នាក់, ផ្តល់គ្រឿងឧបភោគបរិភោគដល់គ្រួសារ ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃសរុបចំនួន ៣០០គ្រួសារ មកពីភូមិ ចំនួន៣ រួមមាន ព្រៃល្ងៀង, ផ្ជិកជ្រុំ និងភូមិរុងរឿងនៃឃុំកន្ទួត ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ ៣០គ.ក្រ, ស្ករស ៣គ.ក្រ, ម្សៅមី ៣គ.ក្រ, ខ្ទឹម ៣គ.ក្រ, ប្រេងឆារ ២លីត្រ, ត្រីខ ១យួរ, មី ១កេស,
ទឹកស៊ីអុីវ ១យួរ និងអំបិល ៣គ.ក្រ។ បាន ផ្ដល់ណ្ដូងខ្នាតធំ សរុបចំនួន ១៥អណ្តូង ក្នុងនោះ ៧អណ្តូង នៅភូមិព្រៃល្លៀង ៥អណ្តូង នៅភូមិផ្ចឹកជ្រុំ និង ៣ទៀតនៅភូមិរុងរឿង។ ចំណាយថវិកាអស់ប្រមាណជាង ៧ម៉ឺនដុល្លារអាមេរិក សរុបទាំងពីរគោលដៅគឺអនុវិទ្យាល័យភ្នំដងរ៉ែក និងសាលាបឋមសិក្សាព្រៃរងៀង ។
លោក ឡុង សេដ្ឋា នាយកអង្គការកសាងអនាគតរបស់អ្នកថ្ងៃនេះថា៖ កម្មវិធីចែកសម្ភារសិក្សា និងគ្រឿងបរិភោគនាពេលនេះគឺជាចំណែកមួយចូលរួមកាត់បន្ថយភាពខ្វះខាតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ខាងលើ។កន្លងមកដោយបានការជួយសហការពីអាជ្ញាធរមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ ក្នុងសហគមន៍ព្រមទាំងបានការជួយឧបត្ថម្ភជាបន្តបន្ទាប់ពីសមាគមតោអន្តរជាតិ និងបណ្តាប្រទេសមួយចំនួនផង អង្គការនេះ បានសម្រេចលទ្ធផលជាច្រើននឹងកំពុងបន្តដំណើរការលើគម្រោងផ្សេងៗទៀតទៅតាមគោលដៅក្នុងខេត្ត។សម្ភារ:អំណោយដែលសមាគមតោអន្តរជាតិនៃប្រទេសសឹង្ហបុរីនាំយកមកផ្តល់ជូននេះ សុទ្ធតែជាអំណោយសប្បុរសធម៌បានមកពីការកៀងគរ ពីសប្បុរសជនជាសមាជិក សមាជិកាក្នុងសមាគម។
សូមជម្រាបថា ក្នុងមួយឆ្នាំ សមាគមតោអន្តរជាតិ បានមកបំពេញបេសកកម្មមនុស្សធម៌យ៉ាងតិចមួយដងដែរ តែដោយសារវិបត្តិជំងឺកូវីដ-១៩ សមាគមត្រូវបានអាក់ខានអស់រយ:ពេល ២ឆ្នាំ ក្នុងការមកកាន់គោលដៅ នៅប្រទេសកម្ពុជា។
តំណាងប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងក្តីត្រេកអរ សាទរចំពោះសកម្មភាពសប្បុរសធម៌នេះ។ លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន បានសំណូមពរដល់មាតាបិតាសិស្សជួយជម្រុញកូនចៅឱ្យចូលរៀនបានចប់ចុងចប់ដើម ព្រោះតាមការលើកឡើងរបស់លោកគ្រូ អ្នកគ្រូ បានសម្តែងការព្រួយបារម្ភសិស្សបោះបង់ការសិក្សានៅទីជនបទ ដោយសារតែជីវភាពគ្រួសារ និងភូមិខ្លះសាលានៅឆ្ងាយពិបាកក្នុងការធ្វើដំណើរជាដើមផង។
លោក MICHAEL wong និងលោក Alvin Goh ប្រធានដឹកនាំប្រតិភូសមាគមតោអន្តរជាតិសឹង្ហបុរី បានបង្ហាញនូវភាពស្និទ្ឋស្នាលសោមនស្សរីករាយ និងបានចាត់ទុកការងារមនុស្សធម៌មកកាន់ខេត្តសៀមរាប ថាជាបេសកកម្មមួយដ៏មានសារសំខាន់ និងតម្លៃដ៏ឧត្តុង្គឧត្តមសម្រាប់ចែករំលែកជួយដល់មនុស្សជាតិផងគ្នា ទៅតាមលទ្ធភាពរបស់សមាគមអាចធ្វើបាន។ នេះជាលើកទី៨ហើយ ថ្វីត្បិតតែយូរៗបានមកកាន់ទីនេះម្តង ប៉ុន្តែក្រុមយើងនឹងមកជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ជូនស្បៀងអាហារ, សម្ភារសិក្សា, សំលៀកបំពាក់, អណ្តូងទឹក ឬអគារសិក្សាទៅតាមលទ្ធភាព ដែល សមាគមមាន តាមរយ:ការសហការចង្អុលបបង្ហាញ និងសម្របសម្រួលរបស់អង្គការកសាងអនាគតរបស់អ្នកថ្ងៃនេះនិងអាជ្ញាធរមូលដ្ឋាន៕

អត្ថបទ និងរូបភាព: លោកយូ វង្ស

កែសម្រួលដោយ លីវ សុខុន!!!

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិទ្យាស្ថានបារាំងចុងបូព៌ា ដាក់បង្ហាញរូបថតចាស់ៗ និងកម្ររបស់ខេត្តសៀមរាបអាយុកាលជាង៥០

វិទ្យាស្ថានបារាំងចុងបូព៌ា ដាក់បង្ហាញរូបថតចាស់ៗ និងកម្ររបស់ខេត្តសៀមរាបអាយុកាលជាង៥០

កម្លាំងកងពលលេខ៤១ កំពុងមមាញឹកបន្តជួយរុះរើសំនៅដ្ឋានជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្ដូរលំនៅឋានពីតំបន់អង្គរ ទៅតំបន់អភិវឌ្ឍថ្មីរុនតាឯក

កម្លាំងកងពលលេខ៤១ កំពុងមមាញឹកបន្តជួយរុះរើសំនៅដ្ឋានជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តប្ដូរលំនៅឋានពីតំបន់អង្គរ ទៅតំបន់អភិវឌ្ឍថ្មីរុនតាឯក

ព្រះសង្ឃវត្តដំណាក់ និងសប្បុរសជន បរិច្ចាគថវិកាជិត២៦មុឺនដុល្លារ កសាងអគារសិក្សាមួយខ្នង និងសមិទ្ធផលមួយចំនួននៅសាលាបឋមសិក្សាវត្តដំណាក់

ព្រះសង្ឃវត្តដំណាក់ និងសប្បុរសជន បរិច្ចាគថវិកាជិត២៦មុឺនដុល្លារ កសាងអគារសិក្សាមួយខ្នង និងសមិទ្ធផលមួយចំនួននៅសាលាបឋមសិក្សាវត្តដំណាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.