Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហា និងបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង TASK Program ដំណាក់កាលទី២ នៅកម្ពុជា

ដោយ Pothe Thun
09/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តសៀមរាប សហការជាមួយវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ ( KFRI) នៃសាធារណៈរដ្ឋកូរ៉េ បានរៀបចំ សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហា និងបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង TASK Program ដំណាក់កាលទី២ នៅកម្ពុជា។ សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារអ៊េមព្រីសខេត្តសៀមរាប។

ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា សិក្ខាសាលានេះដែរ រៀបចំឡើងក្នុងគោលបំណងដើម្បីបន្តអនុវត្តគម្រោង TASK PROGRAM ដំណាក់កាលទី២ សំដៅជួយទៅដល់បណ្តាសហគ្រាសផលិតកែច្នៃម្ហូបអាហារក្នុងស្រុក នៅតាមខេត្តគោលដៅ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ គម្រោង TASK PROGRAM ជំហានទី១ បានអនុវត្តនៅរាជធានីភំ្នពេញ ចាប់ផ្តើមពីឆ្នាំ២០១៨-២០២០ ដែលមានសហគ្រាសផលិតម្ហូបអាហារចំនួន១១ បានចូលរួម ហើយទទួលបានជោគជ័យគួរជាទីមោទនៈ។ សម្រាប់គម្រោង TASK PROGRAM ជំហានទី២នេះដែរ គឺគ្រោងនឹងអនុវត្តចាប់តាំងពីដើមឆ្នាំ២០២១មកម្ល៉េះ ក៏ប៉ុន្តែដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបគម្រោងនេះត្រូវពន្យាពេលអស់១ឆ្នាំ។

ឯកឧត្តម សុន សេងហួត បានបញ្ជាក់ថា សម្រាប់សហគ្រាសទាំងអស់ដែលបានចូលរួមក្នុងការអនុវត្តគម្រោង TASK PROGRAM ជំហានទី២ ត្រូវបានចំរាញ់ចេញពីសហគ្រាសម្ហូបអាហារចំនួន ៥០មូលដ្ឋាន ក្នុង១ខេត្ត ដោយចំរាញ់យកតែ ៥មូលដ្ឋាន ក្នុង១ខេត្ត ដោយផ្តោតសំខាន់ទៅលើសហគ្រាសម្ហូបអាហារដែលមានសក្តានុពលខ្ពស់ និងអាចមានលទ្ធភាពក្នុងការនាំចេញជាដើម។ ហើយសម្រាប់សហគ្រាសដែលត្រូវជ្រើសរើសមាន ១២មូលដ្ឋាន ដែលបានចូលរួមក្នុងគម្រោងនេះ ហើយក៏បានទទួលចុះកិច្ចសន្យាក្នុងការតាំងចិត្តពីសំណាក់ភាគីកូរ៉េ ដើម្បីផ្តល់ជូនដល់សហគ្រាសនីមួយៗរួមមាន៖ ការអនុវត្តន៍គម្រោងមានរយៈពេល ២ឆ្នាំ (២០២២-២០២៣), ការលើកំពស់ និងអភិវឌ្ឍន៍ វិស័យម្ហូបអាហារ, ការផ្តល់ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសដល់សហគ្រាស ពីសំណាក់វិទ្យាស្ថាន KFRI, ការទៅចូលរួមទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េ, ការទទួលបានការបណ្តុះបណ្តាលពី Food Hygiene, HACCP, and Food Control, ការចូលរួមក្នុងសិក្ខាសាលាជាតិ-អន្តរជាតិ និងការចូលក្នុងការតាំងពិពរត៌នៅប្រទេសកូរ៉េជាដើម។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមជឿរជាក់ថា គម្រោង TASK PROGRAM ជំហានទី២នេះ នឹងដំណើរការដោយជោគជ័យ និងប្រកបដោយផ្លែផ្កា ដើម្បីលើកកំពស់វិស័យម្ហូបអាហារនៅក្នុងប្រទេសបង្កើនជំនឿទុកចិត្តដល់អ្នកប្រើប្រាស់ក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ក៏ដូចជាក្នុងតំបន់។ ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់សហគ្រាសទាំងអស់ដែលស្ថិតក្រោមការអនុវត្តគម្រោង ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំពីសំណាក់អ្នកបច្ចេកទេសកូរ៉េ និងសាកសួរពីបញ្ហាផ្សេងៗ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលថ្មីផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: TASK Programសុវត្ថិភាពម្ហូបអាហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិបត្ដិករទេសចរណ៍តំបន់អង្គរ អំពាវនាវដល់ភ្ញៀវទេសចរចូលរួមឲ្យបានច្រើនក្នុងព្រឹត្ដិការណ៍ ”រំលឹកគុណអង្គរ” នាពេលខាងមុខនេះ

ប្រតិបត្ដិករទេសចរណ៍តំបន់អង្គរ អំពាវនាវដល់ភ្ញៀវទេសចរចូលរួមឲ្យបានច្រើនក្នុងព្រឹត្ដិការណ៍ ”រំលឹកគុណអង្គរ” នាពេលខាងមុខនេះ

សាលាបឋមសិក្សាលៀបចាស់ ស្រុកអង្គរធំ ទទួលអគារសិក្សាថ្មី១ខ្នង បន្ថែមពីលើអគារសិក្សាឈើចាស់១ខ្នងមានសភាពទ្រុឌទ្រោម

សាលាបឋមសិក្សាលៀបចាស់ ស្រុកអង្គរធំ ទទួលអគារសិក្សាថ្មី១ខ្នង បន្ថែមពីលើអគារសិក្សាឈើចាស់១ខ្នងមានសភាពទ្រុឌទ្រោម

សមាគមតោអន្តរជាតិ នៃប្រទេសសឹង្ហបុរីនាំយកសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសាលាបឋមសិក្សាដងរ៉ែក និងសាលាព្រៃរងៀង !

សមាគមតោអន្តរជាតិ នៃប្រទេសសឹង្ហបុរីនាំយកសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសាលាបឋមសិក្សាដងរ៉ែក និងសាលាព្រៃរងៀង !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.