Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ករណីឃាតកម្មចាក់សម្លាប់ មន្ត្រីនគរបាលម្នាក់ នៅក្រុងសៀមរាប សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាប្រពន្ធជនរងគ្រោះ

ដោយ Pothe Thun
16/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ករណីឃាតកម្មចាក់សម្លាប់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្នាក់ ជាប្រពន្ធរបស់ជនរងគ្រោះ ដោយសង្ស័យថាជាឃាតករ។

បន្ទាប់ពីទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប លទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិតចំនួន១០ចំណុច ដោយឡែកសម្ភារៈទ្រព្យសម្បត្តិ របស់ជនរងគ្រោះ មិនមានការបាត់បង់ឡើយ សមត្ថកិច្ចបានសន្និដ្ឋានថាករណីនេះ ជាករណីគំនុំ។

លោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីសាកសួរ ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះ អស់រយៈពេល៧ម៉ោង រួចមក ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង១២:២៥នាទីអាធ្រាត្រ ឆ្លងចូលថ្ងៃទី១៥ខែសីហា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជនសង្ស័យ បានយកទូរសព្ទ័ ហៅទៅជនរងគ្រោះ ឈ្មោះហ៊ឹម វណ្ណារ៉ូ ដើម្បីឲ្យមកជួយយកកូន ទៅមន្ទីពេទ្យ ព្រោះកូនឈឺ ហើយក្អួតចេញឈាម តែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លុះដល់ម៉ោង០១:១៣នាទីអាធ្រាត្រ ថ្ងៃខែដដែល ជនសង្ស័យបានធ្វើការហៅទូរស័ព្ទទៅម្តងទៀត ដោយប្រាប់ជនរងគ្រោះថា បងឆាប់មកៗ កូនយើងកាន់តែមិនស្រួលមែនទែនហើយ ជនរងគ្រោះក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកជនសង្ស័យនិងកូនទៅមន្ទីពេទ្យ។

បន្ទាប់មកនៅម៉ោង១:៣០នាទី ជនសង្ស័យ ក៏ហៅទូរស័ព្ទមកជនរងគ្រោះម្តងទៀត សួរថា “បងដល់ណាហើយ?”ជនរងគ្រោះបានឆ្លើយថា ដល់ផ្លូវគ្រួសក្រហម ហើយជនរងគ្រោះបានប្រាប់ជនសង្ស័យថា ឲ្យចេញមកនៅចាំមុខផ្ទះ។ ជនសង្ស័យបានចេញមកចាំ ដោយមិនឲ្យសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នាហើយ ក៏នាំគ្នាជូនកូនទៅមន្ទីរពេទ្យគន្ធបុប្ផា ពេលទៅដល់ហើយ ជនសង្ស័យបានឲ្យទូរសព្ទ័ទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ។

លុះចេញពីមន្ទីពេទ្យវិញ ជនរងគ្រោះ (ស្រវឹង) និងជនសង្ស័យ បាននាំគ្នាជិះម៉ូតូ នាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោមឲ្យប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញ តែជនរងគ្រោះមិនព្រម ។

ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២-ម៉ោង៣:០០នាទីជនសង្ស័យ បាននិយាយថា “ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល” រួចហើយជនសង្ស័យបានប្រាប់ជនរងគ្រោះឲ្យឈប់ម៉ូតូ ដើម្បីចុះដើរពរកូន ពេលនោះជនរងគ្រោះបានបានយកកាំបិតចិតបន្លែ មករុញបម្រុងចាក់ជនសង្ស័យ បណ្តាលឲ្យជនសង្ស័យដួលទៅលើដី រីឯជនរងគ្រោះក៏ដួលដែរ ពេលនោះ កូនរបស់ពួកគេ បានស្រែកយំខ្លាំង ដោយឃើញជនរងគ្រោះដួលដែរ ជនសង្ស័យ បានឆក់យកកាំបិតពីដៃជនរងគ្រោះ បណ្តាលអោយមុត ម្រាមមេដៃឆ្វេង។ បន្ទាប់ពីបានកាំបិតហើយ ជនសង្ស័យ ក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានប្រឹងក្រោក ដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួននិងកូន ជនសង្ស័យក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងជនរងគ្រោះបន្ថែមទៀត ដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។ បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ ។ លុះដល់វេលាម៉ោង៥:០០នាទី ជនសង្ស័យ បានយកសម្លៀកបំពាក់ដែលស្លៀកពិយប់នោះទៅបោកគក់សម្អាត ដើម្បីលាក់បាំងកុំឲ្យគេដឹង។

យោងតាមចំលើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ។

អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ និងលោកជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុងសៀមរាបខេត្តសៀមសង្កាត់ស្លក្រាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹកមិញនេះ លោក បូ ម៉េងទ្រី ត្រូវ​បាន​ប្រកាសតែងតាំង​ជា​អភិបាលរងក្រុងសៀមរាប

ព្រឹកមិញនេះ លោក បូ ម៉េងទ្រី ត្រូវ​បាន​ប្រកាសតែងតាំង​ជា​អភិបាលរងក្រុងសៀមរាប

បុរសម្នាក់ត្រូវនគរបាលខេត្តសៀមរាប ចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍

បុរសម្នាក់ត្រូវនគរបាលខេត្តសៀមរាប ចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ក្រើនរំលឹកដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបញ្ហាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថាននៅតំបន់នោះ

អាជ្ញាធរខេត្តសៀមរាប ក្រើនរំលឹកដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបញ្ហាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថាននៅតំបន់នោះ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.