Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បុរសម្នាក់ត្រូវនគរបាលខេត្តសៀមរាប ចាប់បានភ្លាមៗក្រោយពីធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍

ដោយ Pothe Thun
16/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា អនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ កងកម្លាំងនគរបាល នៃការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអង្គភាពនគរបាលទេសចរណ៍ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ម្នាក់ ឈ្មោះ ធុន ហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរបរទេសម្នាក់ឈ្មោះ SHAHROZE KHAN (ខាន់សារ៉ូស) ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខMD ៤១២៤២៥១ ធ្វើឲ្យជនរងគ្រោះ ដួលរបួសជើងនិងស្មា ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា សកម្មភាពឆក់នេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅម្តុំមុខផ្សារយីហោចៅសាំងហុក ក្រោយសណ្ឋាគារសន្តិភាពក្នុងក្រុងសៀមរាប ហើយជនសង្ស័យមានគ្នាពីរនាក់ បានបើកម៉ូតូម៉ាកខ្លិច សេរីឆ្នាំ២០១៥ ពណ៌ឈាមជ្រូក ធ្វើសកម្មភាពឆក់កាបូបដៃរបស់ជនបរទេស ដើរម្នាក់ឯង ហើយពេលធ្វើសកម្មភាពឆក់កាបូបរួចភ្លាម ក៏ត្រូវបានកងកម្លាំងនគរបាលដែលធ្វើសកម្មភាពល្បាតត្រួតពិនិត្យនៅជិតនោះ បានដេញចាប់បានជាក់ស្ដែងភ្លាមៗបានម្នាក់ដែលជាអ្នកជិះពីក្រោយ និងជាអ្នកធ្វើសកម្មភាពឆក់ចំណែកអ្នកបើកម៉ូតូបានរត់គេចខ្លួនរួច ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា ចំពោះសម្ភារនិងកាបូបដៃរបស់ភ្ញៀវ ត្រូវបានកម្លាំងនគរបាលបានយកមកវិញបានទាំងអស់ ហើយក្រោយពីការសាកសួររបស់សមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ពិតប្រាកដ​មែន ហើយជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញកំពុងដំណើរការអនុវត្តទៅតាមនីតិវិធីបន្ត រីឯរបស់របរនិងសម្ភារ ត្រូវបានប្រគល់ជូនម្ចាស់ដែលជាជនបរទេសវិញ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប
#នគរបាលខេត្តសៀមរាប

Tags: ក្រុងសៀមរាបខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ក្រើនរំលឹកដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបញ្ហាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថាននៅតំបន់នោះ

អាជ្ញាធរខេត្តសៀមរាប ក្រើនរំលឹកដល់គណៈកម្មការគ្រប់គ្រងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបញ្ហាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថាននៅតំបន់នោះ

នៅផ្សារចាស់ក្នុងក្រុងសៀមរាបព្រឹកមិញនេះ សាខាកាំកុងត្រូលខេត្តសៀមរាប រកឃើញស្ពៃក្តោបមានដាក់សារធាតុកាកសំណល់ថ្នាំកសិកម្មមួយប្រភេទដែលនាំចូលមកពីប្រទេសវៀតណាម

នៅផ្សារចាស់ក្នុងក្រុងសៀមរាបព្រឹកមិញនេះ សាខាកាំកុងត្រូលខេត្តសៀមរាប រកឃើញស្ពៃក្តោបមានដាក់សារធាតុកាកសំណល់ថ្នាំកសិកម្មមួយប្រភេទដែលនាំចូលមកពីប្រទេសវៀតណាម

អាជ្ញាធរខេត្តសៀមរាបអះអាងថា នៅត្រឹមឆ្នំា២០១៩ នៅក្នុងទីប្រជុំជនក្រុងសៀមរាប នឹងគ្មានខ្សែលើអាកាសរញ៉េរញ៉ៃ លើបង្គោលអគ្គិសនីទៀតឡើយ

អាជ្ញាធរខេត្តសៀមរាបអះអាងថា នៅត្រឹមឆ្នំា២០១៩ នៅក្នុងទីប្រជុំជនក្រុងសៀមរាប នឹងគ្មានខ្សែលើអាកាសរញ៉េរញ៉ៃ លើបង្គោលអគ្គិសនីទៀតឡើយ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.