Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

នៅផ្សារចាស់ក្នុងក្រុងសៀមរាបព្រឹកមិញនេះ សាខាកាំកុងត្រូលខេត្តសៀមរាប រកឃើញស្ពៃក្តោបមានដាក់សារធាតុកាកសំណល់ថ្នាំកសិកម្មមួយប្រភេទដែលនាំចូលមកពីប្រទេសវៀតណាម

ដោយ Pothe Thun
16/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលសៀមរាប បានមានប្រសាសន៍ថា ក្នុងឱកាសចុះពិនិត្យមើលម្ហូបអាហារនៅផ្សារចាស់ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ ដើម្បីស្វែងរកនូវសារធាតុបូរ៉ាក់ និងសារធាតុគីមីទាំងឡាយដែលគេបានដាក់សម្រាប់ការពារទៅលើម្ហូបអាហារផ្សេងៗ ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនោះ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាប បាននាំឡានមន្ទីរពិសោធន៍ចុះមកដល់ខេត្តសៀមរាបផ្ទាល់តែម្តង គឺស្ថិតនៅត្រង់ចំណុចផ្សារចាស់ ដែលមន្ត្រីជំនាញ់របស់យើងបានធ្វើការត្រួតពិនិត្យ និងធ្វើTested ទៅលើម្ហូបអាហារគំរូ មានចំនួន ៦៥មុខ ក្នុងនោះមានស្ពៃក្តោបមួយមុខ ដែលគេបានដាក់នូវសារធាតុកាកសំណល់ថ្នាំកសិកម្មមួយប្រភេទដែលហៅថា ជាប្រភេទកាកសំណល់ថ្នាំកសិកម្មត្រូវបាននាំចូលមកពីប្រទេសវៀតណាម ហើយមន្ត្រីកាំកុងត្រូល បានធ្វើការដកហូតចំនួនជាង១គីឡូក្រាម ដើម្បីយកទៅកំទេចចោល ។

លោក ព្រៅ ខេមរិទ្ធ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនិងអាជីវករយើង មានការយល់ដឹងច្រើនជាងមុនៗ ដោយសារមានការយកចិត្តទុកដាក់ពីមន្ត្រីជំនាញកាំកុងត្រូល បានធ្វើការណែនាំជារឿយៗពីបញ្ហាលើម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគាត់នោះ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏សុំសំណូមពរដល់ម្ចាស់អាជីវកម្ម និងអាជីវករទាំងអស់ សូមកុំប្រើប្រាស់នូវសារធាតុគីមីឲ្យសោះ ពីព្រោះវាបានធ្វើឲ្យប៉ះពាលដល់សុខភាព និងផលប្រយោជន៏របស់ខ្លួនយើង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅផងដែរ ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប
#កាំកុងត្រូលខេត្តសៀមរាប

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: ក្រុងសៀមរាបខេត្តសៀមរាបផ្សារចាស់សង្កាត់ស្វាយដង្គំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបអះអាងថា នៅត្រឹមឆ្នំា២០១៩ នៅក្នុងទីប្រជុំជនក្រុងសៀមរាប នឹងគ្មានខ្សែលើអាកាសរញ៉េរញ៉ៃ លើបង្គោលអគ្គិសនីទៀតឡើយ

អាជ្ញាធរខេត្តសៀមរាបអះអាងថា នៅត្រឹមឆ្នំា២០១៩ នៅក្នុងទីប្រជុំជនក្រុងសៀមរាប នឹងគ្មានខ្សែលើអាកាសរញ៉េរញ៉ៃ លើបង្គោលអគ្គិសនីទៀតឡើយ

សមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់

សមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់

ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប អញ្ផើញកាត់វិញ្ញាសារ ត្រួតពិនិត្យការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់សិស្សានុសិស្ស

ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប អញ្ផើញកាត់វិញ្ញាសារ ត្រួតពិនិត្យការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់សិស្សានុសិស្ស

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.