Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប អញ្ផើញកាត់វិញ្ញាសារ ត្រួតពិនិត្យការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់សិស្សានុសិស្ស

ដោយ Pothe Thun
20/08/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧/២០១៨នៅខេត្តសៀមរាប មានបេក្ខភាពសិស្សចូលប្រឡងសរុប ចំនួន ៧ពាន់៨៣០នាក់ កើនឡើងលើសឆ្នាំមុនចំនួន៧១៧នាក់ ក្នុងនោះស្រី ៤ពាន់៣៨៣នាក់។

នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនិងត្រូវគោរពតាមវិន័យលក្ខណ្ឌ័កំណត់ ជាពិសេសក្នុងការធ្វើដំណើរ មកប្រឡងត្រូវរក្សាសុវត្ថិភាព និងប្រុងប្រយត្ន័ក្នុងការបើកបរយានយន្ត ឱ្យបានខ្ជាប់ខ្ជួន។

លោក លី សំរិទ្ឋ អភិបាលខេត្តសៀមរាបស្ដីទី បានមានប្រសាសន៍កោតសរសើរដល់ការរៀបចំរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ជាពិសេសកម្មវិធីកំណែទម្រង់ លើវិស័យអប់រំរបស់ក្រសួងអប់រំយុវជននិងកីឡា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ថាជាបរិបទមួយដែលអាចឱ្យសិស្សទទួលបាននូវចំណេះដឹង ពេញលេញដែលអាចក្លាយទៅជាធនធានមនុស្សដ៍រឹងមាំសម្រាប់សង្គមជាតិក្នុងពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក៍បានណែនាំ និងផ្តាំផ្ញើ ដល់លោកគ្រូអ្នកគ្រូ ជាអនុរក្ស និងមេប្រយាគ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងពីរភេទ ត្រូវយកចិត្តទុកដាក់អនុវត្តវិន័យ ក្នុងពេលប្រឡងឱ្យបានត្រឹមត្រូវ។ ការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់រយៈពេល១២ឆ្នាំ ។

ឯកឧត្តម បានគូសបញ្ជាក់ថា វិញ្ញាសារប្រឡង ដែលបេក្ខជនប្រឡងនាពេលនេះ ក្រសួងបានការពារ និងត្រូតពិនិត្យយ៉ាងតឹងរឹង មិនមានបែកធ្លាយ ឬបញ្ហាអ្វីចេញទៅក្រៅឡើយ ដូច្នេះសូមបេក្ខជនប្រឡងដោយសមត្ថភាព និងស្មារតីប្រុងប្រយ័ត្ន ទន្ទឹមគ្នានោះ ឯកឧត្តម ក៏បានរំលឹកដល់អនុរក្ស គណៈកម្មការ និងសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តដោយប្រកាន់ ខ្ជាប់ នូវតួនាទីភារកិច្ចចៀសវាងបញ្ហាផ្សេងៗកើតឡើង. ព្រមទាំងសង្ឃឹមថា អ្នកចេះគឺជាប់ ហើយលោកចង់ឱ្យបេក្ខជនទាំងអស់ ជាប់ទាំងអស់គ្នា មិនថាទទួលបាននិទ្ទេសល្អ ឬមិនល្អនោះទេ។

យោងតាមរបាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បានឲ្យដឹងថា៖ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨នេះ ខេត្តសៀមរាបមានមណ្ឌលប្រឡង ចំនួន១២មណ្ឌល មានបន្ទប់ប្រឡងចំនួន ៣១៩បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ៦មណ្ឌលស្មើ១៤២បន្ទប់ ផ្នែក វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ស្មើ១៧៧ បន្ទប់ និងមានបេក្ខជនមានសិទ្ធចូលប្រឡងចំនួន ៧ពាន់៨៣០នាក់ ។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំក្នុងខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតីនៅមណ្ឌលចំនួន៦ ក្នុងខេត្តសៀមរាបរួមមាន៖
១ លោក លី សំរិទ្ធ អភិបាលខេត្តស្ដីទី អញ្ជើញកាត់វិញ្ញាសារ នៅមណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩
២ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត អញ្ជើញកាត់វិញ្ញាសារ នៅមណ្ឌល វិទ្យាល័យ សម្ដេចឪ
៣ លោកស្រី យូ សុភា អភិបាលរងខេត្ត អញ្ជើញកាត់វិញ្ញាសារ នៅមណ្ឌល វិទ្យាល័យ អង្គរ
៤ លោក ពិន ប្រាកដ អភិបាលរងខេត្ត អញ្ជើញកាត់វិញ្ញាសារ នៅមណ្ឌល គរុកោសល្យ និងវិក្រឹត្តការខេត្ត
៥ លោក ទៀ សីហា អភិបាលរងខេត្ត អញ្ជើញកាត់វិញ្ញាសារ នៅមណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩
៦ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត អញ្ជើញកាត់វិញ្ញាសារ នៅមណ្ឌល វិទ្យាល័យ ហ៊ុន សែន សៀមរាប
ដោយឡែកមណ្ឌលចំនួន ៦ដទៃទៀត ក៏មានការរួមពីមន្ត្រីនៃរដ្ឋបាលខេត្តសៀមរាបផងដែរ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស លោក អ៊ិន សីហរិទ្ធ និងលោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨ក្រុងសៀមរាបខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាស៊ាន និងចិន រួមជាមួយUNDP បើកសន្និសីទលើកទី៣ស្តីពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន និងការលប់បំបាត់ភាពក្រីក្រ

អាស៊ាន និងចិន រួមជាមួយUNDP បើកសន្និសីទលើកទី៣ស្តីពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន និងការលប់បំបាត់ភាពក្រីក្រ

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យជាឪពុក រំលោភកូនស្រីបង្កើត នៅស្រុកអង្គរធំ

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យជាឪពុក រំលោភកូនស្រីបង្កើត នៅស្រុកអង្គរធំ

អាជ្ញាធរខេត្តសៀមរាប ទទួលការកោតសរសើរ ចំពោះការដោះស្រាយ បានទាន់ពេលវេលាចំពោះជនរងគ្រោះដោយគ្រោះធម្មជាតិ

អាជ្ញាធរខេត្តសៀមរាប ទទួលការកោតសរសើរ ចំពោះការដោះស្រាយ បានទាន់ពេលវេលាចំពោះជនរងគ្រោះដោយគ្រោះធម្មជាតិ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.