Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាស៊ាន និងចិន រួមជាមួយUNDP បើកសន្និសីទលើកទី៣ស្តីពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន និងការលប់បំបាត់ភាពក្រីក្រ

ដោយ Pothe Thun
21/08/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សន្និសីទ អាស៊ាន ចិន រួមជាមួយUNDP លើកទី៣ ផ្តោតលើគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅថ្នាក់មូលដ្ឋាន

ក្រុមមន្ត្រីនៃប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន រួមជាមួយអង្គការ UNDP បានជួបប្រជុំគ្នា រយៈពេល ២ ថ្ងៃ
ដើម្បីពិភាក្សាអំពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន អំពីគោលដៅអភិវឌ្ឍបន៍ប្រកបដោយចីរភាព ហៅកាត់ថា SDGs និងការសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ។

នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨នេះ នាក្រុងសៀមរាប បានរៀបចំសន្និសីទលើកទី៣ រវាងអាស៊ាន និងចិន រួមជាមួយUNDP ស្តីអំពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន និងការលុបបំបាត់ភាពក្រីក្រ នាឱកាសនេះដែរ មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម វង្ស ថេប អគ្គលេខាធិការរងអាស៊ាន សម្រាប់សហគមន៍សង្គម វប្បធម៌អាស៊ាន ឯកឧត្តម ហួង ស៊ីលៀន (Huang Xilian) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំអាស៊ាន និង ឯកឧត្តម ហាវលាង ស៊ូ (Haoliang Xu) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកអង្គការ UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និង តំណាងប្រទេសជាសមាជិកអាស៊ាន រួមនឹងអង្គការអន្តរជាតិផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម វង្ស ថេប អគ្គលេខាធិការរងអាស៊ាន បានបញ្ជាក់ថា សន្និសីទនេះជាលើកទីបីហើយ ដែលរៀបចំឡើង ដើមី្បអនុវត្តគំនិតផ្តួចផ្តើមជាច្រើនរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអនុវត្ត SDGs និង យោងតាមបរិបទក្នុងតំបន់ ដើមី្បសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ។

ឯកឧត្តមបន្តទៀតថា អាស៊ានបានរួមបញ្ចូលសន្និសីទ ស្តីពី មិនទុកនរណាម្នាក់ចោល និង ការស្រាវជ្រាវអាស៊ាន ចិន UNDP និង សន្និសីទស្តីពី ហិរញ្ញប្បទាននៃការអនុវត្ត SDGs នៅក្នុងអាស៊ាន ដែលសកម្មភាពទាំងពីរនេះ ត្រូវបាន ធ្វើឡើងដោយសហការជាមួយចិន និង UNDP ។

ឯកឧត្តម កាន់ ផារិទ្ធ ក៏បានគូសបញ្ជាក់ថា សន្និសីទរយៈពេលពីរថ្ងៃនេះ មានគោលបំណង ជម្រុញការ អនុវត្តគោលដៅ និង វិធីសាស្ត្រទូលំទូលាយរបស់ SDGs ដើមី្បបញ្ជ្រាប SDGs នៅកម្រិតថ្នាក់តំបន់ និង ថ្នាក់ក្រោមជាតិ ក្នុងបរិបទនៃការបំពេញបន្ថែម រវាងទស្សនវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និង SDGs។

ឯកឧត្តម បន្តទៀតថា សន្និសីទនេះ បានរួមបញ្ចូលការពិភាក្សាតុមូល និង ការពិភាក្សាជាក្រុមជាមួយប្រជាជនក្នុងតំបន់ ដែលហៅថា ការពិភាក្សាក្រោមព្រះអាទិត្យ ក្រោមដើមឈើ ដែលសហគមន៍មូលដ្ឋាននឹងជួបទល់មុខគ្នា រវាងអ្នកចូលរួមសន្និសីទ ដើមី្បបង្ហាញមតិយោបល់ទៅដល់អ្នករៀបចំគោលនយោបាយ។ ចំពោះការពិភាក្សាជាក្រុម ជាមួយប្រជាពលរដ្ឋ បានផ្តោតទៅលើការបញ្ជ្រាបយេនឌ័រ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជីវភាពរស់នៅ ប្រកបដោយចីរភាពសម្រាប់កសិករ និង សហគ្រិន ព្រមទាំងការកសាងសមត្ថភាពរបស់មន្ត្រីមូលដ្ឋាន ។

ឯកឧត្តមក៏បានលើកឡើងផងដែរ ពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយត្រូវបានកំណត់ លើការពង្រឹងបរិស្ថាន សម្រាប់ការផ្សារភ្ជាប់ គោលនយោបាយជិតសិ្នទ្ធក្នុងសហគមន៍ និង កម្រិតថ្នាក់ជាតិ រួមទាំងការបញ្ចូលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងចំណុចអាទិភាពពាក់ព័ន្ធ សមស្រប នឹងទទួលបាននៅក្នុងសហគមន៍ ការពង្រឹងភាពជាដៃគូរសម្រាប់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទាន និង ការអនុវត្តគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ឯកឧត្តម បានបន្តទៀតថា សន្និសីទនេះ នឹងធ្វើការប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ទទួលបន្ទុកអនុវត្ត SDGs អ្នកជំនាញពី អង្គការអន្តរជាតិ ដៃគូរអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និង វិស័យឯកជន ពីប្រទេសជា សមាជិកអាស៊ានទាំង១០ ចិន និង UNDP ។ ក្នុងនោះក៏មានធ្វើការចែករំលែកនូវការអនុវត្តល្អៗ លើទិដ្ឋភាពជាក់លាក់ពីតួនាទី នៃកិច្ចសហប្រតិបត្តិការអនុតំបន់ ក្នុងការកំណត់ទីតាំង SDGs និង លុបបំបាត់ភាពក្រីក្រ ដូចជាគោលនយោបាយជាតិ ការរៀបចំស្ថាប័ន ការចូលរួមពីភាគីពាក់ព័ន្ធ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការចូលរួមរបស់វិស័យឯកជន ការផ្តល់ហិរញ្ញប្បទាន SDGs និង ទីក្រុងឆ្លាត ព្រមទាំងការច្នៃប្រឌិតថ្មី នៅកម្រិតមូលដ្ឋាន។

ឯកឧត្តម កាន់ ផារិទ្ធ បានបញ្ជាក់បន្ថែមថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ នៃការកាត់បន្ថយភាពក្រីក្របានពាក់កណ្តាល នៅឆ្នាំ២០០៩។ នៅឆ្នាំ២០០៧ កម្ពុជាសម្រេចបាន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% ក្នុងឆ្នាំ២០១៣ ផលិតផលសរុបក្នុងស្រុក កើនឡើងដល់១ពាន់៤២ដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧ កើនដល់ ១ពាន់៤៣៥ដុល្លា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងរំពឹងថា កំណើននេះនឹងកើនឡើងដល់ ១ពាន់៥៦០ ដុល្លា នេះជាការអនុវត្តយុទ្ធសាស្ត្រចតុកោណយ៉ាងមុតមាំ ដែលបានបង្កើតបរិយាកាសអំណោយផល និង លក្ខខណ្ឌចាំបាច់ សម្រាប់ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅមុខប្រកបដោយទំនុកចិត្តលើទស្សនៈ នៃប្រទេសដែល មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុងសៀមរាបខេត្តសៀមរាបសន្និសីទ អាស៊ាន ចិន រួមជាមួយUNDP
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យជាឪពុក រំលោភកូនស្រីបង្កើត នៅស្រុកអង្គរធំ

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យជាឪពុក រំលោភកូនស្រីបង្កើត នៅស្រុកអង្គរធំ

អាជ្ញាធរខេត្តសៀមរាប ទទួលការកោតសរសើរ ចំពោះការដោះស្រាយ បានទាន់ពេលវេលាចំពោះជនរងគ្រោះដោយគ្រោះធម្មជាតិ

អាជ្ញាធរខេត្តសៀមរាប ទទួលការកោតសរសើរ ចំពោះការដោះស្រាយ បានទាន់ពេលវេលាចំពោះជនរងគ្រោះដោយគ្រោះធម្មជាតិ

មនុស្ស ៩នាក់បានស្លាប់ លំនៅដ្ឋានជាង១៥០ខ្នង រងការខូចខាត ដោយសារគ្រោះធម្មជាតិ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨

មនុស្ស ៩នាក់បានស្លាប់ លំនៅដ្ឋានជាង១៥០ខ្នង រងការខូចខាត ដោយសារគ្រោះធម្មជាតិ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.