Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាបអះអាងថា នៅត្រឹមឆ្នំា២០១៩ នៅក្នុងទីប្រជុំជនក្រុងសៀមរាប នឹងគ្មានខ្សែលើអាកាសរញ៉េរញ៉ៃ លើបង្គោលអគ្គិសនីទៀតឡើយ

ដោយ Pothe Thun
16/08/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បណ្ដាញខ្សែលើអាកាសផ្សេងៗដែលបណ្តាក្រុមហ៊ុនមួយចំនួនបំពាក់លើបង្គោលបណ្តាញអគ្គីសនីនៅក្នុងក្រុងសៀមរាបត្រូវបានក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាបកាត់ទម្លាក់ចុះហើយក្នុងគោលបំណងរៀបចំសោភណ្ឌភាពក្រុងឡើងវិញ។

បណ្តាញខ្សែលើអាកាសរួមានខ្សែអគ្គិសនី ខ្សែអ៊ិនធើណិត ខ្សែទូរស័ព្ទ ខ្សែកាប និងខ្សែដទៃផ្សេងទៀត ដែលមានភាពរញ៉េរញ៉ៃ នៅលើបង្គោលអគ្គីសនីនានា បានបង្កឲ្យបាត់បង់សោភណ្ឌភាព ទីក្រុងទេសចរណ៍សៀមរាប-អង្គរ និងជាមូលហេតុបង្កើតហានិភ័យផ្សេងៗ។ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ របស់ក្រុមការងារចម្រុះពាក់ព័ន្ធ បានធ្វើការកាត់ទម្លាក់ បោសសំអាត និងរៀបចំឲ្យមានសណ្តាប់ធ្នាប់នូវបណ្ដាញខ្សែទាំងនោះ ឲ្យមានល្អប្រសើរឡើងវិញ។ ប្រតិបត្តិការនេះ ត្រូវបានចាប់ផ្តើមអនុវត្តថ្ងៃដំបូង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ បណ្តាញខ្សែលើអាកាសក្នុងក្រុងសៀមរាប ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបង្ហាញក្នុងបទសម្ភាសន៍ យ៉ាងដូច្នេះថា ៖
(បទសម្ភាសន៍ជាមួយ លោក ពិន ប្រាកដ ក្នុងវឹដេអូខាងលើ)

តាមការឲ្យដឹងរបស់ លោក ពិន ប្រាកដ បានបញ្ជាក់ថា ៖ ចំណុចចាប់ផ្តើមថ្ងៃដំបូងនេះ គឺត្រូវបានអនុវត្តការកាត់ផ្តាច់បោសសំអាតខ្សែលើអាកាសតាមដងផ្លូវលោកតាណឺយ ចាប់ពីចំណុចផ្លូវជាតិលេខ៦ ដល់ផ្លូវកែង ៧ មករា ។
លោកបន្តឲ្យដឹងថា គោលដៅសំខាន់ៗដែលត្រូវអនុវត្តនោះ គឺនៅតាមដងផ្លូវក្នុងក្រុងសៀមរាប សរុបទាំងអស់ ១១ ខ្សែ។
លោកបញ្ជាក់ដែរថា រយៈពេលនៃប្រតិបត្តិការនេះ មិនបានកំណត់ច្បាស់លាស់នោះទេ តែសំខាន់ប្រតិបត្តិការនេះត្រូវបានប្រព្រឹត្តិទៅប្រកបដោយភាពរលូន មានការគាំទ្រពីប្រជាពលរដ្ឋ និងការចូលរួមសហការពីក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឆ្ពោះទៅរកគោលដៅនៃទីក្រុងស្អាត បញ្ជៀសបានហានីភ័យផ្សេងៗ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ប្រជាពលរដ្ឋ និង តំណាងក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀតដែលពាក់ព័ន្ធ មានចំណាប់អារម្មណ៍ យ៉ាងដូច្នេះថា ៖ មតិប្រជាពលរដ្ឋ ៣ នាក់​ (ក្នុងវឺដេអូខាងលើ )

យោងតាមការអំពាវនាវបន្ថែម បើទោះជាការអនុវត្តសេចក្តីជូនដំណឹង ត្រូវបានចូលជាធរមាន ដោយអាជ្ញាធរខេត្តបានចាត់វិធានការរដ្ឋបាល ចុះអនុវត្តការរុះរើបណ្តាញប្រព័ន្ធខ្សែលើអាកាសទាំងនោះក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរខេត្តនៅតែបន្តឲ្យមានការសម្របសម្រួលផងដែរ ចំពោះបណ្តាក្រុមហ៊ុន ដែលចូលរួមសហការអនុវត្ត ប្រសិនបើក្នុងករណីយឺតយ៉ាវក្នុងការរុះរើ និងមានមូលហេតុច្បាស់លាស់នោះ ។
សម្ភាសន៍ លោក ពិន ប្រាកដ និង លោក សារឹទ្ធ(ក្នុងវឹដេអូខាងលើ)
លោក ពិន ប្រាកដ បន្ថែមថា ៖ អាជ្ញាធរខេត្តសៀមរាប ប្តេជ្ញាធានាឲ្យបាន សោភណ្ឌភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងកិត្តិយសជាខេត្តទេសចរណ៍ប្រវត្តិសាស្រ្ត រួមគ្នាការពារនិងរក្សាឲ្យបាន ជ័យលាភី ពានរង្វាន់នានា ទាំងក្នុងតំបន់ទេសចរណ៍អាស៊ាន និង ពិភពលោក ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង និងលោក អ៊ិន សីហរិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុងសៀមរាបខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់

សមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់

ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប អញ្ផើញកាត់វិញ្ញាសារ ត្រួតពិនិត្យការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់សិស្សានុសិស្ស

ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប អញ្ផើញកាត់វិញ្ញាសារ ត្រួតពិនិត្យការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់សិស្សានុសិស្ស

អាស៊ាន និងចិន រួមជាមួយUNDP បើកសន្និសីទលើកទី៣ស្តីពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន និងការលប់បំបាត់ភាពក្រីក្រ

អាស៊ាន និងចិន រួមជាមួយUNDP បើកសន្និសីទលើកទី៣ស្តីពីការបញ្ជ្រាបដល់ថ្នាក់មូលដ្ឋាន និងការលប់បំបាត់ភាពក្រីក្រ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.