មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថលគ្រប់គ្រងសិស្សអាហារូបករណ៍ គឺជាចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
ឯកឧត្តម សាន្ត វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រកាសដាក់ប្រើប្រាស់ប្រព័ន្ធព័ត៌មានគ្រប់គ្រងសិស្សអាហារូបករណ៍និងណែនាំពីរបៀបប្រើប្រាស់ប្រព័ន្ធនៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩នេះថា នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានមួយ ដើម្បីពិនិត្យតាមដានទៅលើការអនុវត្តផ្តល់អាហារូបករណ៍ជូនសិស្ស ដោយបានចាប់ផ្តើមអនុវត្តការប្រើប្រាស់ដំបូងនៅខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង។ ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះចំនួនសិស្សចេះតែច្រើនឡើងៗ ហើយបែបផែននៃការគ្រប់គ្រង គឺកាន់តែមានភាពពិបាក ...