Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​បង្ហាញថា ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​គ្រប់គ្រង​សិស្ស​អាហារូបករណ៍ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា

ដោយ Pothe Thun
07/11/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​បង្ហាញថា ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​គ្រប់គ្រង​សិស្ស​អាហារូបករណ៍ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម សាន្ត វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការប្រកាស​ដាក់​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​សិស្ស​អាហារូបករណ៍​និង​ណែនាំ​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​នៅ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ថា នៅក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សហការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ បាន​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​មួយ ដើម្បី​ពិនិត្យ​តាមដាន​ទៅលើ​ការអនុវត្ត​ផ្តល់​អាហារូបករណ៍​ជូន​សិស្ស ដោយបាន​ចាប់ផ្តើម​អនុវត្ត​ការប្រើប្រាស់​ដំបូង​នៅ​ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង​។​

​ឯកឧត្តម​បាន​បន្តថា បច្ចុប្បន្ននេះ​ចំនួន​សិស្ស​ចេះតែ​ច្រើនឡើងៗ ហើយ​បែបផែន​នៃ​ការគ្រប់គ្រង គឺ​កាន់​តែមាន​ភាព​ពិបាក គោលនយោបាយ​របស់​យើង​កាន់​តែមាន​ភាព​ស៊ី​ជំ​ម្រៅ​ជាង​មុន ដូច្នេះ​យើង​ចាំបាច់​ត្រូវ​សម្រេច​ជ្រើសរើស​ឧបករណ៍​មួយ​មក​ជំនួយ​តាមបែប​ឌីជីថល ហើយ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​គ្រប់គ្រង​សិស្ស​អាហារូបករណ៍​នេះ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ខណៈដែល​ក្រសួង​អប់រំ​កម្ពុ​ជាមាន​គោលដៅ​ឈានឆ្ពោះ​ទៅធ្វើ​ការអប់រំ​ឌីជីថល និង​ជា​ចំណែក​មួយ​ជំរុញ​កម្ពុជា​ឱ្យមាន​ការ​ភិ​វ​ឌ្ឍ​សេដ្ឋកិច្ច​បែប​ឌីជីថល​ផងដែរ​។ ឯកឧត្តម​បាន​បញ្ជាក់ថា បន្ទាប់​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​សិស្ស​អាហារូបករណ៍​នៅ​ខេត្ត​ទាំងបី​នេះ​ជោគជ័យ​ក្រសួង​អប់រំ​ក៏មាន​គោលដៅ​ពង្រីក​កម្មវិធី​នេះ​ឱ្យបាន​ទូទាំងប្រទេស​ផងដែរ​។​

​លោក កែវ គ្រឹ​ស្នា មន្ត្រី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បានលើកឡើង​ដែរ​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាននិងកំពុង​គាំទ្រ​ដល់​ការបង្កើត និង​ប្រើប្រាស់​ដំណោះស្រាយ​បែប​ឌីជីថល ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ជាក់ស្ដែង​រប​ស់​ដៃគូរ​រាជរដ្ឋាភិបាល ដែល​ទទួលបន្ទុក​លើ​កិច្ចការ​អប់រំ គ្រប់គ្រង​គ្រោះមហន្តរាយ សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ជាដើម​។ ក្នុងនោះដែរ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ក៏​បាននិងកំពុង​រួមចំណែក​ដល់​ការពង្រឹង​សមត្ថភាព​គ្រប់គ្រង​ព័ត៌មាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​ថ្នាក់ជាតិ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រសួងផែនការ ក្រសួងកសិកម្ម ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​ចំពោះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដោយបាន​រចនា​និង​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​សិស្ស​អាហារូបករណ៍​នៅ​បឋមសិក្សា ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អ្នកប្រើប្រាស់​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ដោយ​ចាប់ផ្តើម​អនុវត្ត​ការប្រើប្រាស់​ដំបូង​នៅ​ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង​។ ហើយ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​កូដ​ចំហ​(Open Source) ចុងក្រោយ ស្របតាម​គោលការណ៍​របស់​ក្រសួង​អយក ហើយ​ងាយស្រួល​សម្រាប់​អ្នក​អភិវឌ្ឍ​កម្ម​វី​ធី​កុំព្យូទ័រ​របស់​ក្រសួង​យកទៅ​អភិវឌ្ឍ​បន្ត និង បង្កើន​វិសាលភាព​នៃ​ការប្រើប្រាស់​។​ពិសេស​ប្រព័ន្ធ​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយមាន Application Programming Interface (API) ដើម្បី​ចែកចាយ​ទិន្នន័យ​សំខាន់ៗ របស់​សិស្ស​អាហារូបករណ៍ ទៅកាន់​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​ដ៏ទៃទៀត​របស់​ក្រសួង​អប់រំ ដោយ​ស្វ័យប្រវត្តិ ងាយស្រួល និង​រហ័ស​។ ដូច​ជាការ​ចែកចាយ​ទិន្នន័យ​អំពី​លទ្ធផល​សិក្សា​របស់​សិស្ស​អាហារូបករណ៍​ទៅកាន់​ប្រព័ន្ធ​EMIS ហិរញ្ញវត្ថុ​ប្រ​សួង​ជាដើម​៕

​អត្ថបទនិង​រូបភាព៖ ភ្នាក់ងារ​ព័ត៌មាន សៀមរាប​

Tags: ក្រសួងអប់រំ​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​គ្រប់គ្រង​សិស្ស​អាហារូបករណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្ស​និង​ពលរដ្ឋ​ប្រមាណ​៥០០​នាក់នៅ​ស្រុក​បន្ទាយស្រី បាន​ទទួលការព្យាបាល​ដោយ​មិន​គិតថ្លៃ​ពី​អង្គការ​មិ​ត្ដ​កម្ពុជា 

សិស្ស​និង​ពលរដ្ឋ​ប្រមាណ​៥០០​នាក់នៅ​ស្រុក​បន្ទាយស្រី បាន​ទទួលការព្យាបាល​ដោយ​មិន​គិតថ្លៃ​ពី​អង្គការ​មិ​ត្ដ​កម្ពុជា 

កិច្ចប្រជុំ លំ​ហាត់​លើតុ ស្ដីពី ផែនការ ប្រតិបត្តិការ ណ៍​នៃ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ឆ្នាំ​២០១៩ REPEX19 ក្រោម​ប្រធានបទ «​គ្រោះថ្នាក់​យន្តហោះ ធ្លាក់ នៅក្នុង​បរិវេណ​អាកាសយានដ្ឋាន​»

កិច្ចប្រជុំ លំ​ហាត់​លើតុ ស្ដីពី ផែនការ ប្រតិបត្តិការ ណ៍​នៃ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ឆ្នាំ​២០១៩ REPEX19 ក្រោម​ប្រធានបទ «​គ្រោះថ្នាក់​យន្តហោះ ធ្លាក់ នៅក្នុង​បរិវេណ​អាកាសយានដ្ឋាន​»

​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​

​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.