Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​

ដោយ Pothe Thun
07/11/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហម​ខេត្ត​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​APISWA រៀបចំ​បើក​យុទ្ធនាការ អប់រំ​ផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក នៅ​ខេត្តសៀមរាប ដោយ​ផ្តោតលើ​ផលប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ សហការី មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្ត តំណាង​អង្គការ សិស្ស យុវជន​កាកបាទ ក្រហម ទីប្រឹក្សា​យុវជន អ្នក​ស្ម័​ត្រ​ចិត្ត យុវជន​កាយ​រឹទ្ធ សរុប​ចំនួន ១៥០​នាក់ ចូលរួម​នៅ​វិទ្យាល័យ​១០​មករា ១៩៧៩ ។​

​ក្នុង​ចំណាប់អារម្មណ៍​របស់ កញ្ញា អ៊ុច ធា​រី តំណាង​ក្រុមហ៊ុន​APISWA បាន​បញ្ជាក់ថា យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោល បំណង លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ តាមរយៈ​ការផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍ ដោយបាន​ផ្តោតលើ​ហា​នី​ភ័យ​នៃ​ការ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ ក្នុង កំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​នេះ ។​
​តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​មួយ​ឆមាស​ទី​១ ឆ្នាំ ២០១៩​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មានការ​កើនឡើង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​១​ពាន់​៣៣​នាក់ របួស​ចំនួន ៣​ពាន់ ២២៤​នាក់ បើ​ធៀប​រយៈពេល​ដូច​គា្ន​ក្នុង​ឆ្នាំ​២០១៨ ចំនួន​អ្នកស្លាប់​កើន​១០៣​នាក់ ស្មើ​១១% និង របួស កើន​៨២៥​នាក់ ស្មើ​៤% ។​

​មាន​ប្រសា​ស​បើក​យុទ្ធនាការ ក្នុងនាម​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត សៀមរាប លោក​ជំ​ទ​វ ទាង អេង ក៏បាន​គូសបញ្ជាក់ថា ការរៀបចំ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ ស្តីពី​ហា​នី​ភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិ ពល​នៃ​គ្រឿង​ស្រវឹង និង មិនបាន​ពាក់មួក​សុវត្ថិភាព​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង គឺ​ដើម្បី​ផ្សព្វផ្សាយ​តាមរយៈ​ការចែក​ខិតប័ណ្ណ​ដល់ បងប្អូន​អ្នកបើកបរ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ ក្នុងការ​បង្កើន​នូវ​ចំណេះដឹង និង ការ​ដាស់តឿន​ក្រើនរំលឹក​ដល់​បងប្អូន អំពី​ផលប៉ះពាល់ ន​ឌ​ការបើកបរ​ក្រោម​ឥ​ទ្ធ​ពល​គ្រឿង​ស្រវឹង និង មិន​ពាក់មួក​សុវត្ថិភាព ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ សំខាន់​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក​ខាងមុខនេះ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកជំទាវ​ក៏បាន បន្តទៀតថា យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បានបង្ហាញ​ពី​ចំនួន​នៃ​អត្រា​គ្រោះ ថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​មាន​បាត់​បង់ជីវិត រងរបួស ហើយ​បាន​បន្សល់​សង្គមជាតិ​នូវ ជនពិការ ស្ត្រី​មេម៉ាយ ក្មេង​កំព្រា​ជាដើម ទៀតផង ។ កត្តា​ទាំងនេះ​កើតឡើង​ដោយ​ការបើកបរ​បញ្ជា​យានយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍ រួមមាន​ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធ​គ្នា អា​ធ្យា​ស្រ័យ​គ្នា មិន​ប្រកាន់​ស្តាំ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង មិន​ពាក់មួក​សុវត្ថិភាព​ជាដើម ។

ក្នុងនោះដែរ​លោកជំទាវ​ក៏បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​កុមារ​សិស្សសាលា​ម្នាក់ ដែល​បាន រថយន្ត​បើក​បុក​កាលពី​ម្សិលមិញ នៅ​ភ្លើងស្តុប​សាលារៀន​គ្រួស ព្រមទាំង​សុំចូល​រួម​រំ​លែង​ទុក្ខសោក​ជាមួយ​អាណាព្យាបាល​សិស្ស នោះ​ផងដែរ​។ ដើម្បី​ឆ្លើយតប​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ លោកជំទាវ​ក៏បាន​សំណូម​ដល់​កងកម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ប្រជា​ការពារ​ភូមិ ត្រូវ​រួមសហការ​គ្នា ជម្រុញ​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយ​រឹទ្ធ និង សហភាព សហព័ន្ធ​យុវជន​កម្ពុជា អ្នក​ស្ម័​ត្រ​ចិត្ត ធ្វើការ​ផ្សព្វផ្សាយ​បន្តទៅ​គ្រប់​គ្រឹះស្ថានសិក្សា​រដ្ឋ និង ឯកជន សហគមន៍ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក របៀប​ពាក់មួក​សុវត្ថិភាព​ផងដែរ ។

​ក្នុង​សកម្មភាព​បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​នេះ ក៏មាន​រៀបចំ​ក្បួន​ដង្ហែរ​ទៅតាម​ដង​វិថី​នានា​ក្នុង​ក្រុង សៀមរាប ព្រមទាំង​មានការ​ស្រែក​ពោល​នូវ​ពាក្យ​ពេជ្រ នៃ​ខ្លឹមសារ​អប់រំ ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ , មួក​មួយជីវិត ម្នាក់ , ពិសារ​គ្រឿង​ស្រវឹង​កុំ​បើកបរ រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ ។ ក្នុងនោះដែរ​ក៏មាន​ធ្វើការ​ចែក​នូវ​ខិត្តប័ណ្ណ​អប់រំ​ដល់​បងប្អូន​អ្នកធ្វើ ដំណើរ​តាម​ម៉ូតូ ,​រថយន្ត ,​រ៉ឺម៉ក់​កង់​បី និង ចូលទៅក្នុង​ទីផ្សារ​ធំថ្មី ព្រមទាំង​ធ្វើការ​ប្រកាស​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ​ឲ្យ​បាន​យល់ដឹង ពី​ឥរិយាបទ​ខុសឆ្គង ដែល​បណ្តា​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុងពេល​ធ្វើដំណើរ និង ចៀសវាង​ការប្រព្រឹត្ត​កំហុស​ទាំងនោះ​ទៀត ផង ៕

ម៉ី សុខា​រិ​ទ្ធ ភ្នាក់ងារ​ខេត្តសៀមរាប​

Tags: កាកបាទក្រហមសាខាខេត្តសៀមរាប​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ចរាចរណ៍សុវត្ថិភាព​ចរាច​រណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំបន់​ប្រេង​នៅ​ភាគ​ឦសាន​ស៊ី​រី នឹងត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋានទ័ព​អាមេរិក​ស្របច្បាប់ ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម ISIS

តំបន់​ប្រេង​នៅ​ភាគ​ឦសាន​ស៊ី​រី នឹងត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋានទ័ព​អាមេរិក​ស្របច្បាប់ ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម ISIS

ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បានធ្វើ​ដំណើរ​ទស្សនា​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​សំខាន់ៗ នៅ​ក្រុមហ៊ុន​ពាណិជ្ជកម្ម CIIE

ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បានធ្វើ​ដំណើរ​ទស្សនា​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​សំខាន់ៗ នៅ​ក្រុមហ៊ុន​ពាណិជ្ជកម្ម CIIE

រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ពិធី​ហូប​អំបុក​នៅ​ទូទាំង​ខេត្ត មាន​មនុស្ស​ចូលរួម​ប្រមាណ​១៣​ម៉ឺន​នាក់​

រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ពិធី​ហូប​អំបុក​នៅ​ទូទាំង​ខេត្ត មាន​មនុស្ស​ចូលរួម​ប្រមាណ​១៣​ម៉ឺន​នាក់​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.