កោដ្ឋដាក់អដ្ឋិធាតុមិនស្គាល់សម័យកាលចំនួន២ ត្រូវបានគេរកឃើញនៅបរិវេណប្រាសាទបន្ទាយក្ដី
កោដ្ឋដាក់អដ្ឋិធាតុ ចំនួន២ ត្រូវបានក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយឃើញនៅក្នុងបរិវេណប្រាសាទបន្ទាយក្តី ក្នុងខេត្តសៀមរាប ដែលបានកប់នៅជាប់ប៉មខឿនព្រះពុទ្ធសាសនា នៅថ្ងៃទី១២ខែសីហាឆ្នាំ២០១៩។ តាមការឲ្យដឹងពីលោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានបញ្ជាក់ថាកោដ្ឋដាក់អដ្ឋិធាតុ ចំនួន២ នេះ ក្រុមកំណាយនៅមិនទាន់កំណត់បានទេថា ស្ថិតក្នុងសម័យកាលណា ដោយរងចាំការសិក្សាស្រាវជ្រាវបន្ថែមទៀត។ លោក បានបន្តថា ...