អាជ្ញាធរជាតិអប្សរា នឹងតម្លើងផ្ទាំងស្លាកឈ្មោះ និងព័ត៌មានប្រាសាទ ដើម្បីជួយសម្រួលការទស្សនារបស់ភ្ញៀវទេសចរ
អាជ្ញាធរជាតិអប្សរា កំពុងរៀបចំតម្លើងផ្ទាំងព័ត៌មាន រួមនឹងឈ្មោះប្រាសាទជាង១១៨ផ្ទាំង ដាក់នៅតាមប្រាសាទសំខាន់ៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងយល់ពីប្រាសាទនីមួយៗ។ ក្នុងដំណើរចុះពិនិត្យការដ្ឋានធ្វើស្លាកសញ្ញានៅ រោងសិប្បកម្ម អាទីសង់ អង្គរ (Artisans Angkor) នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានឲ្យដឹងថា ...