Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរា នឹង​តម្លើង​ផ្ទាំង​ស្លាក​ឈ្មោះ និង​ព័ត៌មាន​ប្រាសាទ ដើម្បី​ជួយ​សម្រួលការ​ទស្សនារ​បស់​ភ្ញៀវទេសចរ​

ដោយ Pothe Thun
18/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​តម្លើង​ផ្ទាំង​ព័ត៌មាន រួម​នឹង​ឈ្មោះ​ប្រាសាទ​ជាង​១១៨​ផ្ទាំង ដាក់​នៅ​តាម​ប្រាសាទ​សំខាន់ៗ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុង​ការស្វែងយល់​ពី​ប្រាសាទ​នី​មួយៗ​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ រោង​សិប្បកម្ម អា​ទី​សង់ អង្គរ (Artisans Angkor) នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម សុខ សង្វា​រ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បានឲ្យដឹងថា មកដល់ពេលនេះ ផ្ទាំង​ស្លាក​ឈ្មោះ​របស់​ប្រាសាទ ធ្វើ​បាន​ប្រហែល​២៥%​ហើយ​នៃ​ចំនួន​សរុប ខណៈ​ដែល​ផ្ទាំង​ខ្លះទៀត​កំពុងស្ថិត​នៅ​ក្នុង​ការ​ឆ្លាក់​អក្សរ លាប​ពណ៌​បេតិកភណ្ឌ មាន​ពណ៌​ឈាមជ្រូក និង​ខ្លះទៀត​កំពុង​ឆ្លាក់​ក្បាច់​លម្អ​។​

​ឯកឧត្តម សុខ សង្វា​រ បានឲ្យដឹង​ទៀតថា ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ​នេះ ធ្វើ​ពី​ថ្ម​ភក់ ដែលមាន ០៣​ទំហំ​ផ្សេងគ្នា ដោយ​គិត​ទៅ​តាម​ទីតាំង​ជាក់ស្តែង​នៃ​ច្រកចូល​ប្រាសាទ ដែល​ដំឡើង​បាន គឺ​ទំហំ​ធំ​ចំនួន ១៦​ផ្ទាំង កម្ពស់​១.៥០០​ម​ម​x បណ្ដោយ ៩១៤​ម​ម​x​កម្រាស់​៤៦៤​ម​ម​។ ទំហំ​មធ្យម​ចំនួន ៥២​ផ្ទាំង កម្ពស់​១,២០០​ម​ម​x​បណ្ដោយ​៧៣១​ម​ម​x កម្រាស់​៣៧១​ម​ម​។ ទំហំ​តូច​ចំនួន ៥០​ផ្ទាំង កម្ពស់​១,០០០​ម​ម​x​បណ្ដោយ​៦១៣​ម​ម​x​កម្រាស់​៣១១​ម​ម​។

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​ហើយ​ផ្ទាំង​ស្លាក​ទាំងនោះ បង្ហាញជូន​នូវ​ព័ត៌មាន​សំខាន់ៗ មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រាសាទ ដែល​មាន​ជា​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស ដូចជា ឈ្មោះ​ប្រាសាទ អាយុកាល​សាងសង់​ប្រាសាទ ទិស​ច្រកចូល​ប្រាសាទ និង​អម​ដោយ​ស្លាក​សញ្ញា (Logo) ចំនួន​៤​គឺ ស្លាក​សញ្ញា​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ចំ​កណ្តាល​ខាងលើ​ឈ្មោះ​ប្រាសាទ និង​ស្លាក​សញ្ញា​៣​ផ្សេងទៀត ដែល​នៅ​ខាងក្រោម​គឺ ស្លាក​សញ្ញា​យូណេស្កូ ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​សញ្ញា​អនុសញ្ញា​ក្រុងឡាអេ​ឆ្នាំ​១៩៥៤ សម្រាប់​ការការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ​។​

​ឯកឧត្តម បានបញ្ជាក់​ថា ការ​តម្លើង​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ គឺ​អាជ្ញាធរ​ជាតិ​អប្សរា អនុវត្តន៍ ស្របតាម​អនុសាសន៍ របស់​គណៈកម្មាធិការ ICC-Angkor បាន​ណែនាំ​។ ប៉ុន្តែ ចំនួន​ផ្ទាំង​ស្លាក​នេះ គឺ​មិន​បាន​តម្លើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ ដោយហេតុ​ថា ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ​មិន​មាន​ទីតាំង​ដាក់​បាន​។ ចំពោះ​ទីតាំង​ដែល​តម្លើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះដែរ ក្រុម​ការងារ​បាន​គិត​ទៅ​ចំណុច​៣​គឺ នៅ​ក្បែរ​ច្រក​ចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើល​ឃើញ​របស់​ភ្ញៀវទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល​។

​តាមរយៈ​ការ​តម្លើង ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ អម​ដោយ​ព័ត៌មាន​ប្រាសាទ​សំខាន់ៗ​នាពេល​ខាងមុខ​នេះ អាជ្ញាធរ​ជាតិ​អប្សរា សង្ឃឹមថា វា​នឹង​ជួយ​ផ្ដល់​ភាពងាយស្រួល និង​បទពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវទេសចរ ក្នុងការ​ទស្សនា​តំបន់​អង្គរ ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវទេសចរ លើក​តម្លៃ​ប្រាសាទ​និង​កិត្យានុភាព​ជាតិ និង​ទទួលបាន​នូវ​ព័ត៌មាន​មួយចំនួន​ដែល​ធ្វើឲ្យ​ដំណើរ​កម្សាន្ត កាន់តែ​មាន​ភាពងាយស្រួល និង​ច្បាស់លាស់​បន្ថែម​ទៀត​៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាប​ផ្ទាំង​ស្លាក​ឈ្មោះ និង​ព័ត៌មាន​ប្រាសាទរោង​សិប្បកម្ម អា​ទី​សង់ អង្គរ (Artisans Angkor)អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជាមួយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​

កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជាមួយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​

ល្ងាច​មិញ​នេះ​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត

ល្ងាច​មិញ​នេះ​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត

ឯកឧត្តម ទៀ សីហា ត្រូវបាន​ជ្រើសរើស ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​អាណត្តិ​ទី​៥

ឯកឧត្តម ទៀ សីហា ត្រូវបាន​ជ្រើសរើស ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​អាណត្តិ​ទី​៥

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.