Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជាមួយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​

ដោយ Pothe Thun
18/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បានអនុញ្ញាត​ឱ្យ​មន្ត្រី​នៃ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា ACT ដឹកនាំ​ដោយ​កញ្ញា ខន សុ​ភី ប្រធាន​គម្រោង ចូលជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​មួយចំនួន នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ។​

​កញ្ញា ខន សុ​ភី មានប្រសាសន៍ថា ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​រួម​គ្នា​ប្រយុទ្ធ ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដូច្នេះ គោលបំណង​ថ្ងៃនេះ គឺ​សុំ​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ចំពោះ​សកម្មភាព​របស់​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ តាមរយៈ​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​សន្តិភាព ដែល​នឹង​បន្ត​សកម្មភាព​លើ​ការពង្រឹង​សមត្ថភាព​ដល់​អ្នកសារព័ត៌មាន និង វិធីសាស្ត្រ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​នៅក្នុង​វិស័យ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ក្នុង​រយៈពេល​៣​ឆ្នាំ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ លើ​តំបន់​គោលដៅ​ចំនួន​៦ នៃ​រាជធានី​និង​ខេត្ត រួមមាន ៖ រាជធានី​ភ្នំពេញ , ខេត្ត​កំពង់ឆ្នាំង , ខេត្ត​បាត់ដំបង , ខេត្តសៀមរាប , ខេត្ត​មណ្ឌល​គី​រី និង ខេត្ត​ព្រះសីហនុ ខណៈ​ដែល​សកម្មភាពរ​បស់​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​ព័ត៌មាន​រួចហើយ ។​

​កញ្ញា ខន សុ​ភី មានប្រសាសន៍​ទៀត​ថា សម្រាប់​ការងារ​រយៈពេល​៣​ឆ្នាំនេះ អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ តាមរយៈ​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​សន្តិភាព នឹង​បណ្ដុះបណ្ដាល និង ធ្វើ​ការងារ​ជិតស្និទ្ធ​ជាមួយ​តំណាង​មន្ទីរ​ព័ត៌មាន​ចំនួន​១២​រូប ដែល​មកពី​មន្ទីរ​ព័ត៌មាន​រាជធានី និង ខេត្ត ទាំង​៦​នេះ ហើយ​ក្រៅពីនេះ គម្រោង​នឹង​បណ្ដុះបណ្ដាល​ដល់​អ្នកសារព័ត៌មាន និង អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​មាន​វិទ្យុ , ទូរទស្សន៍ , គេហទំព័រ , កាសែត និង ទស្សនាវដ្ដី ចំនួន​១៥​ស្ថាប័ន ដើម្បី​ពង្រឹង​សមត្ថភាព​ផ្នែក​សន្តិភាព និង សារព័ត៌មាន​សន្តិភាព ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ជា​ការឆ្លើយតប លោក លីវ សុខុន មានប្រសាសន៍ថា ក្នុងនាម​មន្ទីរ​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ ដែល​បាន​ធ្វើការ​ស្នូល​ផ្អែក​លោក​គោលការណ៍​របស់​រាជរដ្ឋាភិបាល សូម​គាំទ្រ និង រីករាយ​សហការ​ចំពោះ​សកម្មភាព​របស់​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ដែល​ធ្វើ​សកម្មភាព​លើ​ការពង្រឹង​សមត្ថភាព​ដល់​អ្នកសារព័ត៌មាន និង វិធីសាស្ត្រ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​នៅក្នុង​វិស័យ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ព្រោះថា ដើម្បី​ធ្វើឲ្យ​ព័ត៌មាន​មាន​សន្តិភាព អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវមាន​សមត្ថភាព​ជំនាញ​ខាង​សរសេរ​ព័ត៌មាន និង មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ។​

​លោក លីវ សុខុន មានប្រសាសន៍​ទៀត​ថា តាមរយៈ​នៃ​គម្រោង​នេះ លោក​សង្ឃឹមថា ចាប់ពី​ពេលនេះ​តទៅ រាល់​ព័ត៌មាន​ទាំងអស់​ដែល​បាន​ផ្សាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់នោះ សុទ្ធតែ​ជា​ព័ត៌មាន​ពិត ជឿជាក់​បាន ជា​ពិសេស​ជា​ព័ត៌មាន ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទទួលយកបាន ហើយ​រួមគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី ប៉ុន្តែ​សំខាន់ សុំឲ្យ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ គោរព​តាម​គោលការណ៍​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ សហការី​

Tags: ACT​​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ល្ងាច​មិញ​នេះ​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត

ល្ងាច​មិញ​នេះ​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត

ឯកឧត្តម ទៀ សីហា ត្រូវបាន​ជ្រើសរើស ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​អាណត្តិ​ទី​៥

ឯកឧត្តម ទៀ សីហា ត្រូវបាន​ជ្រើសរើស ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​អាណត្តិ​ទី​៥

ក្នុង​ឆ្នាំ​២០១៨មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​រមណីដ្ឋាន​អង្គរ ជាង​២០០​ករណី​

ក្នុង​ឆ្នាំ​២០១៨មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​រមណីដ្ឋាន​អង្គរ ជាង​២០០​ករណី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.