អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរ សិទ្ធិកាន់កាប់អចលនទ្រព្យ
នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយនៅសាលាខេត្តសៀមរាប ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និង ការត្រៀមអនុវត្តប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ក្រោមអធិបតីភាពឯកឧត្តម ហេង សុខណាង ...