វត្តអារញ្ញសាគរទើបតែបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩នេះ
វត្តអារញ្ញសាគរ ស្ថិតនៅក្នុងក្រុងសៀមរាប បានបញ្ចប់ពិធីឆ្លងភ្នំខ្សាច់និងឆ្លងចេត្រឆ្នាំ២០១៩ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ បន្ទាប់ពីបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ ដោយមានរៀបចំកម្មវិធីកំសាន្តប្លែកៗជាច្រើនផងដែរ ។ បើតាមថេរដិការបស់ព្រះតេជគុណវិសារទរ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ បានឲ្យដឹងថា ពិធីបុណ្យ ឆ្លងភ្នំខ្សាច់ និងឆ្លងចេត្រនេះ ជាពិធីប្រពៃណីតាមទំនៀមទម្លាប់បែបព្រះពុទ្ឋសាសនាពីបុរមបុរាណ ...