អភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ដើម្បីឲ្យដំណើរការព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាបក្នុងឆ្នាំនេះ កាន់តែប្រសើរជាងឆ្នាំមុន
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីឲ្យដំណើរការព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាបក្នុងឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និង មានភាពប្រសើរជាងឆ្នាំមុននោះ សូមឲ្យអនុគណៈកម្មការ ព្រមទាំងមន្ទីរ អង្គភាព និងស្ថាប័នពាក់ពន្ឋ័ទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហារៀបចំសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាព ...