អ្នកភូមិបង្កោងរៀបចំពិធីរកត្រីរួមដើម្បីត្រៀមឡើងមាឃនៅថ្ងៃ៣កើត
នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំពិធីរកត្រីរួមក្នុងបឹងអភិរក្ស ជាបឹងមួយ ដែលអ្នកភូមិតែងតែអភិរក្សទុក មិនអនុញ្ញាតឱ្យនេសាទផ្តេសផ្តាសចាប់ពីខែមិថុនាមក ដើម្បីរក្សាត្រីទុកសម្រាប់ប្រារព្ធពិធីត្រៀមឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមធ្វើជារៀងរាល់ឆ្នាំមិនខាន ប៉ុន្តែពេលវេលាមិនអាចកំណត់យកថ្ងៃណាមួយជាក់លាស់បានទេ ដោយអាស្រ័យលើទឹកបឹង បើសិនទឹកបឹងនៅច្រើនក៏ពន្យាពេលរង់ចាំទឹកបឹងរីង ដើម្បីអាចចាប់ត្រីបានច្រើន តែឆ្នាំនេះទឹកសមល្មមអាចឱ្យប្រជាជននេសាទត្រីបាន និងចំពេលវេលាល្មម ...