អភិបាលខេត្តសៀមរាបប្រជុំរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០១៩ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ
ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០១៩ នឹងរៀបចំនៅកណ្កាលក្រុងសៀមរាប ដែលនឹងចំថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ នេះបើតាមកិច្ចប្រជុំគណៈកម្មការរៀបចំ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងឱកាសនោះ អង្គប្រជុំបានធ្វើបទបង្ហាញអំពី គម្រោងរៀបចំ ភូមិអាហារនៃក្តីស្រឡាញ់ ការតាំងបង្ហាញពីតម្បាញក្រម៉ា ផលិតផលផលិតដោយស្ត្រីខ្មែរ ល្បែងប្រជាប្រិយ ការសម្ដែងសិល្បៈរបាំបុរាណខ្មែរ ។ល។ ក្នុងនោះ អាជ្ញាធរជាតិអប្សរា ...