Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

ដោយ Pothe Thun
09/06/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរយៈនៃរូបថតរបស់នាយកដ្ឋានសណ្តាប់ធ្នាប់ នឹងសំណេររបស់នាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញអំពីសកម្មភាពនៃក្រុមការងារថែទាំ សម្អាតអនាម័យ-បរិស្ថាន ដើម្បីនិរន្តរភាពសម្រស់អង្គរ ហើយអ្វីដែលជាបំណងនៃការចេញបង្ហាញរូបថតនិងសំណេរទាំងនោះ គឺសំដៅទៅរកការអំពាវនាវ ស្វាគមន៍ជាថ្មីទៀតការចូលរួម ពីសំណាក់សាធារណជនទូទៅ និងភ្ញៀវទេសចរ!

រសៀលថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២១នេះ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការថែទាំ និងសម្អាតអនាម័យរបស់ក្រុមការងារសម្អាតប្រាសាទ បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់បំព្រងទាំងរដូវប្រាំង និងរដូវវស្សា ។ ជាការកត់សម្គាល់ក្នុងរយៈពេលកន្លងមកហើយ អ្វីដែលសំខាន់ដើម្បីនិរន្តរភាពអនាម័យបរិស្ថានស្អាតនៅក្នុងតំបន់នេះ គឺមិនអាចខ្វះបាននោះទេ ការចូលរួមរបស់ប្រជាពលរដ្ឋ។ ជារៀងរាល់ថ្ងៃក្រុមការងារថែទាំ សម្អាតអនាម័យ ពួកគាត់បានបែងចែកជាក្រុមៗ ធ្វើសកម្មភាពតាមមុខព្រួញគោលដៅដែលបានរៀបចំទុក រួមមានក្រុមបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិក្នុងនិងក្រៅតំបន់ប្រាសាទ បារស្លែនិងរុក្ខជាតិក្នុងទឹកជាដើម។ សកម្មភាពទាំងនេះ មិនត្រឹមតែធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្រស់បំព្រងគ្រប់រដូវកាលប៉ុណ្ណោះទេ តែវាជាកិច្ចការអភិរក្សដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើជាប្រចាំ។

នាយកដ្ឋានផ្សព្វផ្សាយនៃអជ្ញាធរជាតិអប្សរាបានសង្កត់ធ្ងន់លើសំណេររបស់ខ្លួនថា ច្បាស់ណាស់ កិច្ចការទាំងនេះមិនអាចខ្វះបានទេ ការចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរផងដែរ ហើយយើងទាំងអស់គ្នាមានស្មារតីដូចគ្នា ក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរមានភាពស្រស់ស្អាតជានិច្ច ទាក់ទាញភ្ញៀវទេសចរ ពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃរមណីយដ្ឋានអង្គរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង

Tags: ​រមណីយដ្ឋាន​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញបង្ហាញថាបើគ្មានឧបស័គ្គទេការងារស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេលបីខែខាងមុខ

មន្ត្រីជំនាញបង្ហាញថាបើគ្មានឧបស័គ្គទេការងារស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេលបីខែខាងមុខ

អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

មជ្ឍមណ្ឌលAPOPOប្រកាសពីការចូលនិវត្ដន៍ របស់កណ្ដុរហិតមីន ឈ្មោះ ម៉ាហ្កាវ៉ា ក្រោយបំរើអាជីព រុករកសំណល់ជាតិផ្ទុះសង្គ្រាម៥ឆ្នាំនៅកម្ពុជា

មជ្ឍមណ្ឌលAPOPOប្រកាសពីការចូលនិវត្ដន៍ របស់កណ្ដុរហិតមីន ឈ្មោះ ម៉ាហ្កាវ៉ា ក្រោយបំរើអាជីព រុករកសំណល់ជាតិផ្ទុះសង្គ្រាម៥ឆ្នាំនៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.