Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មជ្ឍមណ្ឌលAPOPOប្រកាសពីការចូលនិវត្ដន៍ របស់កណ្ដុរហិតមីន ឈ្មោះ ម៉ាហ្កាវ៉ា ក្រោយបំរើអាជីព រុករកសំណល់ជាតិផ្ទុះសង្គ្រាម៥ឆ្នាំនៅកម្ពុជា

ដោយ Pothe Thun
10/06/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មជ្ឍមណ្ឌលAPOPOប្រកាសពីការចូលនិវត្ដន៍ របស់កណ្ដុរហិតមីន ឈ្មោះ ម៉ាហ្កាវ៉ា ក្រោយបំរើអាជីព រុករកសំណល់ជាតិផ្ទុះសង្គ្រាម៥ឆ្នាំនៅកម្ពុជា
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កណ្តុរហិតមីនកម្ពុជា មានឈ្មោះ ម៉ាហ្កាវ៉ា (Magawa) ជាកណ្ដុរដំបូងបង្អស់របស់កម្ពុជាដែលទទួលបានមេដាយមាសពីអង់គ្លេស ហើយត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅខែមិថុនា ឆ្នាំ២០២១នេះ ក្រោយបំរើអាជីពជួយសង្គ្រោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមអស់រយៈពេល៥ឆ្នាំកន្លង នៅទៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមជ្ឍមណ្ឌល APOPO ដែលជាកន្លែងហ្វឹកហ្វឺនកណ្ដុរនៅកម្ពុជា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សេចក្ដីប្រកាសរបស់មជ្ឍមណ្ឌលអាប៉ូប៉ូ APOPO ជាភាសារអង់គ្លេស ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញថា វីរៈនារី ម៉ាហ្គាវ៉ា មានអាជីពបំររើការងាររយៈពេល៥ឆ្នាំ ដោយបានជួយសង្គ្រោះជីវិតបុរសស្ត្រី និងកុមារដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់នៃសង្គ្រាមផងដែរ។ រាល់ការរកឃើញរបស់គាត់ បានកាត់បន្ថយហានិភ័យ នៃការរងរបួសឬការស្លាប់របស់ប្រជាជនកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានបន្ដថា ម៉ាកាវ៉ា គឺជាសត្វកណ្តុរយក្សអាហ្វ្រិកមួយដែលបានកើតនៅតង់ហ្សានី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ដែលមកដល់ពេលនេះមានអាយុ៧ឆ្នាំហើយ។ បន្ទាប់មកម៉ាកាវ៉ាបានផ្លាស់មករស់នៅខេត្តសៀមរាប ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ ជាកន្លែងដែលគាត់ចាប់ផ្តើមអាជីពជោគជ័យ ដោយធ្វើការជាដៃគូជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)។ រហូតមកដល់បច្ចុប្បន្ននេះ គាត់បានរកឃើញគ្រាប់មីនចំនួន៧១គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន៣៨គ្រាប់ ដែលបានធ្វើឱ្យគាត់ក្លាយជាវីរនារីជោគជ័យបំផុតរបស់មជ្ឍមណ្ឌល APOPO ។ គាត់បានជួយបោសសំអាតផ្ទៃដីជាង ២២៥,០០០ ម៉ែត្រការ៉េ ដែលធ្វើឱ្យសហគមន៍មូលដ្ឋានរស់នៅធ្វើការងារ និងទទួលបានការអប់រំផងដែរ។ កាលពីខែកញ្ញាឆ្នាំ ២០២០ ម៉ាហ្កាវ៉ា ក៏បានទទួល មេដាយមាសការងារ ពីអង្គការសប្បុរសធម៌ សត្វព្រៃនៃប្រទេសអង់គ្លេស (PDSA)។ មជ្ឍមណ្ឌលអាប៉ូប៉ូ បានលើកឡើងថា ម៉ាហ្កាវ៉ា ជាសត្វកណ្តុរដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ៧៧ឆ្នាំរបស់មនុស្សធម៌ក្នុងការផ្តល់កិត្តិយសដល់សត្វ ដើម្បីទទួលបានមេដាយភីឌីអេសអេ ចូលរួមជាមួយបណ្តាញសត្វឆ្កែជាដើម។

ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា”ស៊ីម៉ាក់”មានប្រសាសន៍ថា កណ្ដុរម៉ាហ្គាវ៉ាត្រូវបានចូលនិវត្តន៍ ដោយសារតែមានវ័យចាស់ និងសុខភាព ហើយនឹងត្រូវរក្សាទុកនៅក្នុងមណ្ឌលដោះមីន នាខេត្តសៀមរាប ជាមួយនឹងកណ្តុរដទៃដែលអាចចូលរួមជួយហ្វឹកហ្វឺនអ្នកកាន់កណ្តុរដទៃទៀត ព្រោះម៉ាហ្កាវ៉ាមានបទពិសោធច្រើន។ ឯកឧត្ដម បានបញ្ជាក់ ការចូលនិវត្តន៍របស់ម៉ាហ្កាវ៉ា ស៊ីម៉ាក់នឹងបង្កើតក្រុមដោះមីនថ្មីដែលមានកណ្តុរចំនួន២០ក្បាល ដែលទើបប្រឡងជាប់ ដើម្បីចូលរួមចុះប្រតិបត្តិការ ក្នុងការដោះមីនបន្ថែមពីកណ្តុរដែលមានស្រាប់។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ម៉ាហ្គាវ៉ា បានជួយរំដោះគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ដែលស្ថិតនៅលើផ្ទៃរាប់ម៉ឺនម៉ែត្រការ៉េ រហូតម៉ាហ្គាវ៉ា បានទទួលមេដៃមាសពីប្រទេសអង់គ្លេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម បានបន្ដទៀតថា កណ្តុរ ម៉ាហ្គាវ៉ា បានចូលរួមក្នុងការពន្លឿនល្បឿននៃការបោសសម្អាតមីនបង្កើនប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការកាន់តែប្រសើរ ព្រោះកណ្តុរ ពួកគាត់ រុករកតែសារធាតុផ្ទុះទេ ខណៈដែលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឬ គ្រាប់មីន ដែលមានជាតិផ្ទុះធ្វើឱ្យឧបករណ៍អេឡិចត្រូនិករុករកជាតិដែកមិនឃើញ។ បច្ចុប្បន្នកម្ពុជា មានកណ្តុរដោះមីនកំពុងបំពេញប្រតិបត្តិការនិងកំពុងហ្វឹកហ្វឺនចំនួន៤០ក្បាល ហើយកណ្តុរដែលបានស្លាប់ និងចូលនិវត្តន៍ជាបន្តបន្ទាប់មានចំនួន១៦ ក្បាល ខណៈផ្ទៃដីដែលនៅសេសសល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានជាង ៨០០គីឡូម៉ែត្រក្រឡា៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
លែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: APOPOMagawaកណ្ដុរហិតមីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

ក្រុមការងារអាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលបណ្ណាល័យខាងត្បូងប្រាសាទព្រះខ័ន

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី១ខ្នង ១០បន្ទប់ នៅក្នុងបរិវេណវត្តដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប !

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី១ខ្នង ១០បន្ទប់ នៅក្នុងបរិវេណវត្តដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប !

ករណីអគ្គីភ័យមួយក្នុងក្រុងសៀមរាប បណ្ដាលឱ្យផ្ទះ ១ខ្នងខូចខាតទាំងស្រុង និងប៉ះពាល់ ៣ខ្នង

ករណីអគ្គីភ័យមួយក្នុងក្រុងសៀមរាប បណ្ដាលឱ្យផ្ទះ ១ខ្នងខូចខាតទាំងស្រុង និងប៉ះពាល់ ៣ខ្នង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.