Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី១ខ្នង ១០បន្ទប់ នៅក្នុងបរិវេណវត្តដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប !

ដោយ Pothe Thun
10/06/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី១ខ្នង ១០បន្ទប់ នៅក្នុងបរិវេណវត្តដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប !
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់មាតាបិតា ឬអាណាព្យាបាលសិស្ស និង លោកគ្រូអ្នកគ្រូ ព្រមទាំងគួបផ្សំទៅនឹងចំនួនសិស្សចេះតែមានកំណើនឡើងជារៀងរាល់ឆ្នាំផងនោះ ពិសេសដោយមើលឃើញពីភាពខ្វះអគារសិក្សាផង ព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ បានផ្តួចផ្តើមលើកគម្រោងសាងសង់អគារសិក្សាថ្មី១ខ្នង ស្មើនឹង១០បន្ទប់ ប្រវែង៤០ម៉ែត្រគុណនឹង៩ម៉ែត្រ មានកម្ពស់២ជាន់ ក្នុងតម្លៃប៉ាន់ស្មានជិត៣០ម៉ឺនដុល្លារអាមេរិក។ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាពព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត, លោកជំទាវ ពៅ សាវឿន សមាជិការដ្ឋសភាមណ្ឌលសៀមរាប និងឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងនិមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ព្រះធម្មានុក្ខញាណ ស៊ុ ពិសិដ្ឋ ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះសមុហ៍គណខេត្ត , ព្រះចៅអធិការវត្ត និងព្រះគ្រូសូត្រ នៃវត្តមួយចំនួនក្នុងក្រុងសៀមរាប, ចៅសង្កាត់សាលាកំរើក និង លោក លោកស្រីជាសប្បុរសជនជិតឆ្ងាយជាច្រើនរូបទៀត ។

ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ មានសង្ឃដីកាថា៖ដោយមើលឃើញពីស្ថានភាពអគារចាស់ដែលកសាងឡើងក្នុងអំឡុងទសវត្សទី៦០ មានសភាពចាស់ទ្រុឌទ្រោម អាចបង្កហានិភ័យរលំបាក់ដោយអន្លើៗជាយថាហេតុ និងមានការខ្វះខាតបន្ទប់សិស្សសិក្សា ដោយសារចំនួនសិស្សកាន់តែកើនឡើងជារៀងរាល់ឆ្នាំនោះ ទើបព្រះសង្ឃ និងគណ:កម្មការវត្តសម្រេចសងសង់អគារមួយថ្មីមួយខ្នងនេះឡើង ទោះបីជាមានថវិកាតែត្រឹមចំនួន៤ម៉ឺនដុល្លារ នៅក្នុងដៃក្តី តែសង្ឃឹមថា តាមរយ:ការចូលរួមបរិច្ចាកធនធានជាបន្តបន្ទាប់របស់សប្បុរសជនជិតឆ្ងាយ នឹងអាចឱ្យអគារថ្មីនេះលេចរូបរាងឡើងតាមការគ្រោងទុកជាក់ជាពុំខាន ហើយការសាងសង់អគារសិក្សាថ្មី នឹងត្រូវប្រើប្រាស់ពេលវេលាក្នុងរយ:ពេល២ឆ្នាំ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សាម ឡម ចៅសង្កាត់សាលាកំរើក បង្ហាញនូវការគាំទ្រ និងបានធ្វើការអំពាវនាវបន្ថែមឱ្យមានការចូលរួមបរិច្ចាកធនធានថវិកា ទៅតាមលទ្ឋភាពពីសំណាក់សប្បុរជននានា ដើម្បីឱ្យអគារសិក្សាថ្មីនេះឆាប់រួចរាល់ ដើម្បីបំរើឱ្យវិស័យអប់រំនៅសហគមន៍មូលដ្ឋាន ដែលជាថ្នាលបណ្តុះវិជ្ជាផ្តល់ចំណេះដឹងដល់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។ ព្រោះអគារសិក្សាថ្មីនេះ គឺកន្លែងបណ្តុះបណ្តាលដល់កុមារ និងយុវជនជំនាន់ក្រោយឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។ ការសាងសង់អគារនេះ ជួយដល់កុមារនៅមូលដ្ឋាននេះមានលទ្ធភាពទទួលបានការអប់រំដូចៗគ្នា សំដៅលើកកម្ពស់សិទ្ធិកុមារ សីលធម៌សង្គម និងការជួយគ្នាទៅវិញទៅមក ដើម្បីអនាគតដ៏ប្រពៃ នៃកុមារ និងយុវជនរបស់យើង ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ពិធីបញ្ចុះបឋមសិលាវត្ត​ដំណាក់​​អគារសិក្សា​ថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ករណីអគ្គីភ័យមួយក្នុងក្រុងសៀមរាប បណ្ដាលឱ្យផ្ទះ ១ខ្នងខូចខាតទាំងស្រុង និងប៉ះពាល់ ៣ខ្នង

ករណីអគ្គីភ័យមួយក្នុងក្រុងសៀមរាប បណ្ដាលឱ្យផ្ទះ ១ខ្នងខូចខាតទាំងស្រុង និងប៉ះពាល់ ៣ខ្នង

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកទេយ្យទានប្រគល់ជូនអាជ្ញាធរឃុំចំនួនពីរក្នុងស្រុកជីក្រែង ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកទេយ្យទានប្រគល់ជូនអាជ្ញាធរឃុំចំនួនពីរក្នុងស្រុកជីក្រែង ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.