កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី១៣ របស់មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ( ANCM ) ក្រោមប្រធានបទ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិជាតិសន្តិសុខលំហសមុទ្រ កងយោធពលខេមរៈភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៣ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ក្រោមប្រធានបទ៖បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង ក្នុងគោលបំណងធ្វើការពិភាក្សាក្នុងក្របខណ្ឌកងទ័ពជើងទឹកអាស៊ាន ដើម្បីពង្រីកទៅវេទិកាអន្តជាតិដទៃទៀតនាពេលខាងមុខ សំដៅលើកកម្ពស់សន្តិភាព និង ស្ថេរភាពក្នុងតំបន់ ក៏ដូចជាជំរុញទំនាក់ទំនងឲ្យកាន់តែរឹងមាំ ក្នុងចំណោមកងទ័ពជើងទឹកអាស៊ាន រួមចំណែកឲ្យកាន់តែស៊ីជម្រៅលើការជឿទុកចិត្តគ្នា កិច្ចសប្រតិបត្តិការ និងការយោគយល់គ្នារវាងកងទ័ពជើងទឹកអាស៊ាន ...