Friday, January 27, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ប្រទេស​ចិនធ្វើ​បទបង្ហាញ​ស្ដីពី​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​នៃ​រដ្ឋាភិបាល​របស់ខ្លួនជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្តនិងអង្គភាព​ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
25/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៩ និង ក្នុង​ដំណើរ​ទស្សនកិច្ច​បំពេញការងារ​មួយចំនួន​នៅ​ខេត្តសៀមរាប ពីថ្ងៃ​ទី ២៤​ដល់​ថ្ងៃទី​២៦​ខែកញ្ញា ប្រតិភូ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​អន្តរជាតិ នៃ​ក្រសួង​ទំនាក់ទំនង​ផ្លាស់ប្តូរ​អន្តរជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន ចំនួន​៤​រូប ដឹកនាំ​ដោយ​លោក យ៉ាវ ជាន​គូ នាយករង​នៃ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​ទំនាក់ទំនង​អន្តរជាតិ បានធ្វើ​បទ​បង្ហាញ​បែប​បាឋកថា​អំពី​វឌ្ឍនភាព​នៃ​ការ​វី​វត្ត​និង​រីកចម្រើន​របស់​ប្រជា​ជាន​នៃ​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ជូន​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត , គណៈ​អភិបាលខេត្ត , ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត និង អភិបាលក្រុង​ស្រុក​ទាំង​១២​សរុប​ចំនួន​ជាង​៧០​រូប ។​

​ក្នុង​បទឧទ្ទេសនាម លោក យ៉ាវ ជាន​គូ បានលើកឡើង​ពី​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ចិន ដែលមាន​ប្រវត្តិ​ទំនាក់ទំនង និង​សាមគ្គី​ភាពជា​ភាត​រៈ ជា​ប្រវត្តិសាស្ត្រ​មាន​តាំងពី​យូរណាស់​មកហើយ ហើយ​ប្រទេស​យើង​ទាំងពីរ​ជា​ប្រទេសជិតខាង និង​ជា​បងប្អូន​ល្អ​នឹង​គ្នា​ទៀតផង ដូច្នេះ​តាមរយៈ​បទឧទ្ទេស​នេះ នឹង​ជួយ​បង្កើន​ចំណងទាក់ទង សាមគ្គីភាព និង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត រវាង​រដ្ឋាភិបាល​និង ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​កាន់តែ ជ្រាលជ្រៅ​ថែមទៀត ព្រមទាំង​មើលឃើញ​ពី​ភាព​វិ​វដ្ត​រីកចម្រើន​របស់​ប្រទេស​ទាំងពីរ ខណៈដែល​ប្រទេស​យើង​ទាំងពីរ​តែងតែ​ជួយ​ជ្រោមជ្រែង​និង​ផ្តល់​ការគាំទ្រ​ដល់​គ្នា​ទៅវិញទៅមក​ជា​ដរាប ជាពិសេស​បាឋកថា អំពី​ដំណើរការ​ប្រព្រឹត្ត វឌ្ឍនភាព និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល​នៃ​ប្រជាជន​ចិន អស់​រយ​:​កាល ៧០​ឆ្នាំ ពី​ឆ្នាំ​១៩៤៩ ដល់​ឆ្នាំ ២០១៩ និង​ការរីក ចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ​របស់​ប្រទេស​ចិន ពោលគឺ បច្ចុប្បន្ន​ចិន​ទទួលបាន​កំណើនសេដ្ឋកិច្ច​ឈរ​នៅ​លំដាប់​ទី​២​ក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក​ខណៈដែល​ជប៉ុន​នៅ​លំដាប់​ទី​៣ ។​

​ក្នុងឱកាស​នោះដែរ​លោក យ៉ាវ ជាន​គូ បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​ភាព​រីកចម្រើន​លូតលាស់​ជឿនលឿន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា និង​បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ប្រជាជន​កម្ពុជា​កើនឡើង​គួរឱ្យកត់សម្គាល់ ហើយ​មូលហេតុ​ដែលនាំឱ្យ​ប្រទេស​កម្ពុជា​វិ​វត្ត​រីកចម្រើន​អាច​សម្រេចបាន​ស​មិ​ទ្ឋ​ផល​ដ៏​ធំធេង​នេះ គឺ​អាស្រ័យ​ដោយ​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈា្ល​សវៃ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី ទទួលបាន​ការគាំទ្រ​ដ៏​លើសលុប​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា លើ​ការដឹកនាំ​នេះ តាមរយៈ​សំឡេង​ការបោះឆ្នោត​សកល​សម្រាប់​អាណត្តិ​ទី​៦ ។​

ព័ត៌មានជាតិ ថ្មីៗ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

26/01/2023
សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

26/01/2023

​ក្នុង​បទឧទ្ទេសនាម​របស់លោក Zheng Xinye ព្រឹទ្ធបុរស មហា វិទ្យាល័យ​សេដ្ឋកិច្ច​អនុវត្ត នៃ​សកល​វិទ្យាល័យ​Renmin ប្រទេស​ចិន បានលើកឡើង​ពី​គោលនយោបាយ​ដឹកនាំ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ , ការគ្រប់គ្រង​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្នុង​មូលដ្ឋាន​ជនបទ​នៃ​ប្រទេស​ចិន ខណៈ​បច្ចុប្បន្ននេះ ប្រទេស​ចិន​កំពុង​អនុវត្តតាម​កំណែទម្រង់​លុបបំបាត់​ភាពក្រីក្រ​របស់​ប្រជាជន ជាពិសេស​នៅតាម​មូលដ្ឋាន​ជនបទ តាមរយៈ​ការកសាង​ប្រ​ព័​ន្ឋ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា​ឱ្យដល់​មូលដ្ឋាន ចាត់​មន្ត្រី​ចុះ​អង្កេត​សិក្សា​ពី​មូល​ហេតុដែល​ប្រជាជន​មួយចំនួន​នៅតែ​ជួប​ការលំបាក​និង​ក្រីក្រ និង​រកឱ្យឃើញ​ពី​មូលហេតុ​បណ្តាលឱ្យ​គាត់​ក្រ​ដើម្បី​ជួយ​ពួកគាត់​ឱ្យចំ​គោលដៅ និង​ផ្តល់ជូន​គាត់​នូវ​របប​សន្តិ​សង្គម​សម្រាប់​សុខុមាល ភាព សាធារណៈ ជាដើម​។​ល​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បានចាត់ទុក​បទ​បង្ហាញ​ទាំងអស់​របស់​ក្រុម​ប្រតិភូ​ចិន ជា​ខ្លឹមសារ​ឯកសារ​ពោរពេញ​ទៅដោយ​បទពិសោធន៍ ក្នុងការ​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​ប្រទេស​ចិន ទទួលបាន​ការវិវត្ត​រីកចម្រើន​ទាំង​ខាង​វិស័យសេដ្ឋកិច្ច និង ជា​បទពិសោធន៍​មួយ​បន្ថែមទៀត​សម្រាប់​កម្ពុជា ដែល​បង្ហាញឱ្យឃើញ​ពី​ស្មារតី​ជួយឧបត្ថម្ភ​ជ្រោមជ្រែង​គ្នា​ក្នុង​ភាពជា​មិត្ត​ភ័​ក្រ និង​ជា​បងប្អូន​ដ៏​ល្អ​រវាង​កម្ពុជា និង​ចិន ស្របតាម​ប្រវត្តិសាស្ត្រ​នៃ​ការទំនាក់ទំនង​គ្នា​ដ៏​យូរលង់​ណាស់​មកហើយ​រវាង​ប្រទេស​យើង​ទាំងពីរ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​ប្រទេស​ចិនមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្ត​មួយគ្រឿង ឆេះ​សល់​តែ​គ្រោងឆ្អឹង ដោយសារតែ​ធ្លាយ​ទុយោ​ធុង​ហ្គាស​

រថយន្ត​មួយគ្រឿង ឆេះ​សល់​តែ​គ្រោងឆ្អឹង ដោយសារតែ​ធ្លាយ​ទុយោ​ធុង​ហ្គាស​

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​រងគ្រោះ​ផ្ទុះ​ធុង​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប​

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​រងគ្រោះ​ផ្ទុះ​ធុង​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប​

​ចិន និង ស​ហរដ្ឋអាមេរិក បង្កើន​កិច្ចសហប្រតិបត្តិការ​ត្រួត​ត្រា​គ្រឿងញៀន

​ចិន និង ស​ហរដ្ឋអាមេរិក បង្កើន​កិច្ចសហប្រតិបត្តិការ​ត្រួត​ត្រា​គ្រឿងញៀន

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    839 shares
    Share 336 Tweet 210
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    327 shares
    Share 131 Tweet 82
  • អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

    320 shares
    Share 128 Tweet 80
  • រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

    254 shares
    Share 102 Tweet 64
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    181 shares
    Share 72 Tweet 45

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (450)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,962)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,480)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (654)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (770)
  • សាសនា និង មនុស្សធម៌ (784)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.