Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​រងគ្រោះ​ផ្ទុះ​ធុង​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
26/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
1.4k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់ពី​ទទួលបាន​ដំណឹង​មរណភាព​របស់​ឈ្មោះ មឿ​ន វិចិត្រ ហៅ កុយ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ដែល​បានទទួល​រងគ្រោះ​ដោយ​ផ្ទុះ​ធុង​ហ្គាស កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៩​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប អមដំណើរ​ដោយ​ឯកឧត្តម ប្រាក់ សោ​

ភ​ណ្ឌ័ សមាជិក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​មាន​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង និង អាជ្ញាធរ​ស្រុក​ពួក អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព នៅ​គេហដ្ឋាន​នៃ​សព ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ក្នុងនាម​អាជ្ញាធរ​ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង នៃ​ការបាត់បង់​របស់​ប្រជាពលរដ្ឋ​ដ៏​ស្លូតត្រង់​មួយរូប ត្រូវជា​ស្វាមី ជា​ឪពុក​ជាទី​ស្រឡាញ់​របស់​ប្រពន្ធ និង កូន​ដែលជា​ទីពឹង​ដ៏​រឹងមាំ​នៃ​ក្រុមគ្រួសារ ក៏​ដូច​ការបាត់បង់​នូវ​វត្ថុ​អ្វីមួយ ដែល​រក​តម្លៃ​អ្វី​មក​ប្រៀបធៀប​ផ្ទឹម​ពុំបាន​នៅក្នុង​ក្រុមគ្រួសារ​របស់ខ្លួន ព្រោះ​ដោយសារ​ស្ថានភាព​របួស​បងប្រុស មឿ​ន វិចិត្រ មាន​សភាព​ធ្ងន់ធ្ងរ​ពេក ដែល​មិនអាច​ឲ្យ​ក្រុមគ្រូពេទ្យ​ជំនាញ​ជួយសង្គ្រោះ​អាយុជីវិត​បងប្រុស​បាន ។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា ក្នុងពេល​បងប្អូន​រង​គ្រោះ​ទាំង​១៣​នាក់ ដែល​បាន​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ឯកជន និង នៅក្រៅ​ប្រទេស ក៏​ដូច​នៅតាម​លំនៅដ្ឋាន អាជ្ញាធរខេត្ត និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បងប្អូន​រងគ្រោះ​ទាំងនោះ ដោយបាន​ចុះទៅ​សួរសុខទុក្ខ​ផ្ទាល់​នៅតាម​មន្ទីរពេទ្យ និង បាន​ឧបត្ថម្ភ​នូវ​ថវិកា​ក្នុងការ​ព្យាបាល​ទៀតផង ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត​សៀមរាប បានធ្វើ​ការណែនាំ​ឲ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ជួយ​យកចិត្ត​ទុក​សម្របសម្រួល​ដល់​ការរៀនសូត្រ​របស់​កូនៗ​នៃ​គ្រួសារ​សព ដែល​ទើបបាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨.២០១៩​នេះ ដើម្បី​បាន​សិក្សា​បន្ត​ទៀតផង ហើយ​ឯកឧត្តម និង ប្រតិភូ បានធ្វើ​ការបូជា​ទៀនធូប ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត​លោក មឿ​ន វិចិត្រ សូម​ឲ្យ​លោក​បាន​ទៅកាន់​សុខតិភព​ថ្មី ព្រមទាំង​បែរ​ងាកក្រោយ​ឲ្យ​ពរជ័យ​ដល់​ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ ឲ្យ​ទទួល​នូវ​សេចក្តីសុខ និង ឲ្យ​ស្គាល់​នូវតែ​សុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ។​

​ឯកឧត្តម ទៀ សីហា បាន​នាំយក​ថវិកា​ចំនួន ២​លាន​រៀល និង សាខា​កាកបាទក្រហម​ខេត្ត ចំនួន​២​លាន​រៀល និង សហភាព​សហព័ន្ធ​យុវជន​ខេត្ត រួមទាំង​គ្រឿងឧបភោគ​បរិភោគ ដើម្បី​ចូលរួម​ជាមួយ​ក្រុមគ្រួសា​រ​នៃ​សព មឿ​ន វិចិត្រ យកទៅ​ប្រើប្រាស់​ក្នុង​ពិធី​ធ្វើ​បុណ្យសព​ទៅតាម​គន្លង​ប្រពៃណី​ព្រះ​សាសនា ។​

​គួររំលឹកថា ឈ្មោះ មឿ​ន វិចិត្រ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត​ដឹក​ហ្គាស នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង នៅតាម​ផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ហើយ​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ ហាង​បញ្ចូល​ហ្គាស​រថយន្ត​នេះ បាន​ផ្ទុះ​ធុង​ហ្គាស​ហើយ​ហើយ​បង្កើតជា​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​១៣​នាក់ មាន​ស្រី​ចំនួន​០៣​នាក់ និង ជនបរទេស​ចំនួន​០២​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៦​នាក់ ។​

​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ហាង​បញ្ចូល​ហ្គាស​កើតឡើង ដោយមាន​ការយកចិត្ត​ទុកដាក់ និង សម្របសម្រួល​ពី​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែលជា​ជំហាន​ដំបូង ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន រួច​បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ចំនួន​០៧ នាក់ ក្នុងនោះ​ជនជាតិ​បរទេស​ចំនួន​០១​នាក់ , បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ចំនួន​០១​នាក់ ជា​ជនជាតិ​បរទេស , កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន​ក្នុង​ខេត្ត ចំនួន​០៤​នាក់ និង សុំ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​ចំនួន​០១​នាក់ ក្នុងនោះ​លោក មឿ​ន វិចិត្រ ត្រូវបាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សុរិន្ទ នៃ​ព្រះរាជាណាចក្រ​ថៃ ហើយ​ត្រូវបាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​១៦ នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ និង បាន​ដឹកបញ្ជូន​សព​មកដល់​ខេត្តសៀមរាប វិញ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ៕

 

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ផ្ទុះ​ធុង​ហ្គាសរថយន្ត​ដឹក​ហ្គាសអភិបាលខេត្ត​សៀមរាប​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ចិន និង ស​ហរដ្ឋអាមេរិក បង្កើន​កិច្ចសហប្រតិបត្តិការ​ត្រួត​ត្រា​គ្រឿងញៀន

​ចិន និង ស​ហរដ្ឋអាមេរិក បង្កើន​កិច្ចសហប្រតិបត្តិការ​ត្រួត​ត្រា​គ្រឿងញៀន

សាខាកាកបាទក្រហមខេត្តសៀមរាប​នាំយក​ថវិកា​មនុស្សធម៌ជូន​ជនរងគ្រោះ​ដោយ​រលាកភ្លើង​នៃ​ការផ្ទុះ​ហ្គាស​

សាខាកាកបាទក្រហមខេត្តសៀមរាប​នាំយក​ថវិកា​មនុស្សធម៌ជូន​ជនរងគ្រោះ​ដោយ​រលាកភ្លើង​នៃ​ការផ្ទុះ​ហ្គាស​

អ្នកដំណើរ​ជាង​៦០០​នាក់នឹង​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​មិន​គិតថ្លៃសម្រាប់​ថ្ងៃ​ដំបូងពី​ភ្នំពេញមក​ខេត្តសៀមរាប​

អ្នកដំណើរ​ជាង​៦០០​នាក់នឹង​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​មិន​គិតថ្លៃសម្រាប់​ថ្ងៃ​ដំបូងពី​ភ្នំពេញមក​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.