Friday, February 26, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​លើក​ទី​១៣ របស់​មេបញ្ជាការ​កង​ទ័ពជើងទឹក​អាស៊ាន ( ANCM ) ក្រោម​ប្រធានបទ បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិសុខ​សមុទ្រ​យូរអង្វែង​

ដោយ Pothe Thun
26/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ

15
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​ជាតិ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ កងយោធពល​ខេមរៈភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៣ មេបញ្ជាការ​កងទ័ពជើងទឹក​អាស៊ាន ក្រោម​ប្រធានបទ​៖​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិសុខ​សមុទ្រ​យូរអង្វែង ក្នុង​គោលបំណង​ធ្វើការ​ពិភាក្សា​ក្នុង​ក្របខណ្ឌ​កងទ័ពជើងទឹក​អាស៊ាន ដើម្បី​ពង្រីក​ទៅ​វេទិកា​អន្តជាតិ​ដទៃទៀត​នាពេលខាងមុខ សំដៅ​លើកកម្ពស់​សន្តិភាព និង ស្ថេរភាព​ក្នុង​តំបន់ ក៏ដូចជា​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ ក្នុងចំណោម​កងទ័ពជើងទឹក​អាស៊ាន រួមចំណែក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ការជឿទុកចិត្ត​គ្នា កិច្ច​ស​ប្រតិបត្តិការ និង​ការយោគយល់​គ្នា​រវាង​កងទ័ពជើងទឹក​អាស៊ាន ។​

​កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ ដោយមាន​ការចូលរួម​ពី​សំណាក់​មេ​បញ្ជាករ​កងទ័ពជើងទឹក​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ តំណាង​មន្ត្រី​អនុ​ព័​ន្ឋ​យោធា​ប្រចាំ​កម្ពុជា និង​ប្រតិភូ​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុ​ជា​សរុប​ប្រមាណ​ជាង​២០០​នាក់ ។​

​នាយ​ឧ​ត្ត​មនា​វី ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា និង​ជា​អគ្គលេខាធិកា​ធិ​ការ នៃ​គណកម្មាធិការ​ជាតិ​សន្ត​សុខ​លម្ហ​សមុទ្រ បាន​បង្ហាញថា ដោយ​ផ្អែកលើ​ស្ថាន​ការជាក់ស្តែង​ដែល​កំពុង​អភិវឌ្ឍ​ក្នុង​តំបន់ និង​អនុលោម​តាម​គោលការណ៍​ចំនួន ៣ ដែល​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន គឺ​កសាង​ភាព​ធន់​ទ្រាំ​រឹងមាំ កសាង​សមត្ថភាព​ឆ្លើយតប និង​កសាង​សមត្ថភាព​នៃ​ការ​ស្តារឡើងវិញ ដើម្បី​បម្រើ​ឲ្យ​គោលបំណង​បង្កើន​ឡើង​នូវ​កាលានុវត្តភាព និង​សម្រេចបាន​គោលដៅ​ជាបឋម​ខាងលើ គឺ​ត្រូវ​ថែរក្សា​ការពារ​សុខសន្តិភាព និង​សុ​វត្តិភាព​លើ​ផ្ទៃសមុទ្រ​ក្នុង​តំបន់ ប្រធានបទ​នៃ​កិច្ចប្រជុំ​មេ​បញ្ចា​ការ​កងទ័ពជើងទឹក​អាស៊ាន ( ANCM )​លើក​ទី​១៣ ឆ្នាំ​២០១៩​នេះ ត្រូវបាន​ជ្រើស​រើសយក​ប្រធានបទ បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​សន្តិសុខ​សមុទ្រ​យូរអង្វែង ។​

ព័ត៌មានជាតិ ថ្មីៗ

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

26/02/2021
មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

26/02/2021

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា ៖ កម្ពុជា​ពិតជា​មាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ស្របពេល​ការ​ប្រារព្ធ​ខួប​លើក​ទី​៥០​ឆ្នាំ​នៃ​ការបង្កើត​អាស៊ាន ដែល​ប្រទេស​សមាជិក​អាស៊ាន ទាំងអស់ ខិតខំ​ប្រឹងប្រែង​សម្រេចបាន​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០១៥ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ឈ្នះ ឈ្នះ ជាមួយនឹង​គោលការណ៍​ជឿជាក់ ការគោរព​ផលប្រយោជន៍​ទៅវិញទៅមក ខណៈ​កម្ពុជា​បាន​ឆ្លងកាត់​ការបែកបាក់ និង​សង្គ្រាមស៊ីវិល ដែល​អូសបន្លាយ​ជាង​៣ ទសវត្សរ៍ បាន​បន្សល់ទុក​នូវ​សោកនាដកម្ម ទុក្ខវេទនា​ហួស​ពី​ការ​ស្មាន ហើយ​កម្ពុជា​នាបច្ចុប្បន្ន​បាន​ទទួលស្គាល់ថា សន្តិភាព​ពិតជា​មានតម្លៃ មិនអាច​ខ្វះ​បាន ទើប​ជានិច្ចកាល​កម្ពុជា​បាន​ជំរុញ​លើកទឹកចិត្ត ខិតខំ​ការពារ​សុខសន្តិភាព ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ ដើម្បី​អភិវឌ្ឍន៍ និង​ការ​រុងរឿង ។​

​សម្តេច​ពិជ័យ​សេនា​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មានប្រសាសន៍​បន្ថែម យើង​ពិតជា​ទទួលស្គាល់​អំពី​បញ្ហា​ប្រឈម​ទាំងឡាយ ដែល​កំពុង​បន្ត​កើតមាន​ឡើងលើ​លម្ហ​សមុទ្រ ទាំង​សន្តិសុខ​បែប​ប្រពៃណី និង​មិន​ប្រពៃណី មានដូចជា បញ្ហា​អធិបតេយ្យភាព​លើ​ដែនសមុទ្រ បញ្ហា​ចារកម្ម​ប្រដាប់អាវុធ អន្តោប្រវេសន៍​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន ការនេសាទ​ខុសច្បាប់ ការបំពុល​បរិស្ថាន គ្រោះមហន្តរាយធម្មជាតិ អំពើ​ភេ​វរ​កម្ម ។​ល​។ ដូចនេះ កិច្ចសហប្រតិបត្តិការ​កងទ័ពជើងទឹក នៃ​បណ្តា​ប្រទេស​អាស៊ាន តាមរយៈ​នៃ​កិច្ចប្រជុំ ANCM គឺជា​សក្ខីកម្ម​នៃ​ស្មារតី​ឯកភាពគ្នា និង​ជាការ​ខិតខំ​រួមគ្នា​លើ​វិស័យ​នាវាចរ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​យូរអង្វែង​លើ​ផ្ទៃសមុទ្រ និង​ទទួលខុសត្រូវ​លើ​ជោគវាសនា របស់​ប្រជាជាតិ​អាស៊ាន​ទាំងមូល ។​

​គួរ​រំលឹក​ដែរ​ថា ៖ កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ពជើងទឹក​អាស៊ាន ដែល​ហៅ​កាត់​ថា ANCM ចាប់បដិសន្ធិ​នៅក្នុង​ឆ្នាំ​២០០១ តាមរយៈ​នៃ​កិច្ចប្រជុំ​លើកដំបូង​របស់ខ្លួន​នាទី​ក្រុង​បាងកក ( ប្រទេស​ថៃ ) ហើយ​មាន​ប្រធានបទ​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​ដល់​សន្តិសុខ​សមុទ្រ ត្រូវបាន​ពិនិត្យ ពិចារណា និង​លើក​យកមក​ពិភាក្សា ក្នុង​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​សុ​ឆន្ទៈ ភាពចុះ​សម្រុង​គ្នា ដើម្បី​រិះរក​ដំណោះស្រាយ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​លើ​ផ្ទៃសមុទ្រ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ANCM​មេបញ្ជាការ​កង​ទ័ពជើងទឹក​អាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
និស្សិត​ពេទ្យ​នៃ​ប្រទេស​អូស្ត្រាលី​ចុះ​កម្មសិក្សា ជួយ​ព​ង្រឹ​ក​ការថែទាំ​សុខភាព ដល់​ប្រជាពលរដ្ឋ​ក្នុង​ម​ជ្ឃ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន​៣១៧​សៀមរាប​

និស្សិត​ពេទ្យ​នៃ​ប្រទេស​អូស្ត្រាលី​ចុះ​កម្មសិក្សា ជួយ​ព​ង្រឹ​ក​ការថែទាំ​សុខភាព ដល់​ប្រជាពលរដ្ឋ​ក្នុង​ម​ជ្ឃ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន​៣១៧​សៀមរាប​

កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១២ ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយ​ការណ៍​និង​គ្មាន​ការអនុញ្ញាត (IUU)

កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១២ ស្តីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយ​ការណ៍​និង​គ្មាន​ការអនុញ្ញាត (IUU)

មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ស្តង់ដា​ជាតិ និង​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន ថ្មី​មួយទៀត នឹង​សាងសង់​ក្បែរ​គ្រឺះ​ស្ថាន​អង្គរ​

មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ស្តង់ដា​ជាតិ និង​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន ថ្មី​មួយទៀត នឹង​សាងសង់​ក្បែរ​គ្រឺះ​ស្ថាន​អង្គរ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

26/02/2021
លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

24/02/2021
នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

24/02/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (268)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,178)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,936)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (469)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (355)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (609)
  • សាសនា និង មនុស្សធម៌ (447)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.