Friday, January 27, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ស្តង់ដា​ជាតិ និង​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន ថ្មី​មួយទៀត នឹង​សាងសង់​ក្បែរ​គ្រឺះ​ស្ថាន​អង្គរ​

ដោយ Pothe Thun
26/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/434414113834655
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ គឺជា​កន្លែង​ដ៏​សំខាន់ សម្រាប់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ សាកសួរ​អំពី​តំបន់​រមណីយដ្ឋាន​ស្អាតៗ តំបន់​ប្រាសាទ មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ទីក្រុង ស្ថានភាព​អាកាសធាតុ វប្បធម៌ ប្រពៃណី និង​របៀបរ​វ​បប​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​។ ក្នុងនោះ បង្គន់​អនាម័យ​សាធារណៈ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​វាយតម្លៃ​ទីក្រុង​ស្អាត​។​

​នៅក្នុង​កិច្ចប្រជុំ ស្ដីពី​ការសាងសង់​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ស្តង់ដា​ជាតិ រួម​ជាមួយនឹង​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន នៅ​សាលា​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមការងារ​គ្រប់គ្រង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ថោង រដ្ឋ​សក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង សហប្រតិបត្តិការ​អន្តរជាតិ និង ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្ពុជា បានស្នើ​ដល់​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ជួយ​សហការ និង​សម្របសម្រួល​លើ កិច្ចការ​សាងសង់​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ នៅលើ​ទីតាំង​ថ្មី​មួយ​បន្ថែមទៀត ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប (​កែង​សណ្ឋាគារ​សុខា​សៀមរាប ) ដែលមាន​ទំហំ ៣៥​ម x ៣៥​ម ។​

​ជាការ​ឆ្លើយតប លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ទីតាំង​សាងសង់​នេះ ឯកឧត្តម​អភិបាលខេត្ត រួមទាំង​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្តសៀមរាប បាន​ឯកភាព​រួចរាល់ និង ជួយ​សហការ សម្របសម្រួល​ជា​បន្តបន្ទាប់​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

26/01/2023
សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

26/01/2023

​គួរ​ជម្រាប​ថា កន្លងមក​មណ្ឌល់​ព័ត៌មាន​ទេសចរណ៍​ស្តង់ដា​ជាតិ រួម​ជាមួយនឹង​បន្ទប់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន មាន​ចំនួន​៣​ទីតាំង ទី​១. នៅ​សួនច្បារ ឯកឧត្តម អ៊ុង អឿន ទី​២. នៅ​សួនច្បារ​មុខ​ព្រះរាជដំណាក់​ក្រុង​សៀមរាប ទី​៣.​នៅ​គល់ស្ពាន​មន្ទីរ​ទេសចរណ៍​ចាស់ និង​ទី​៤ គ្រោង​សាងសង់ កែង​សណ្ឋាគារ សុខា​សៀមរាប​។​

​សូម​រំលឹក​ដែរ​ថា កន្លងមក អាស៊ាន​បានដាក់​ចេញ​នូវ​ការអនុវត្ត ស្តង់ដា គុណភាព ដល់​ប្រទេស​សមាជិក រួមមាន​៖ ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ស្តង់ដា​សហគមន៍​ទស​ចរណ៍​អាស៊ាន ស្តង់ដា​បង្គន់​សាធារណៈ​អាស៊ាន ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន ស្តង់ដា​ស្ប៉ា​អាស៊ាន ស្តង់ដា​ផ្ទះ​ស្នាក់​អាស៊ាន និង​ស្តង់ដា​បន្ទប់​ប្រជុំ​អាស៊ាន (MICE)៕

មណ្ឌលព័ត៌មានទេសចរណ៍ស្តង់ដាជាតិ និងបង្គន់អនាម័យសាធារណៈស្តង់ដា

មណ្ឌលព័ត៌មានទេសចរណ៍ស្តង់ដាជាតិ និងបង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ថ្មីមួយទៀត នឹងសាងសង់ក្បែរគ្រឺះស្ថានអង្គរ#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Tuesday, November 26, 2019

​អត្ថបទ និង រូបថត ៖ លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​គ្រឺះ​ស្ថាន​អង្គរ​បង្គន់​អនាម័យ​សាធារណៈ​​មណ្ឌល​ព័ត៌មាន​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភា​ប្រជុំពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់ ៣​ផ្សេងទៀត​

រដ្ឋសភា​ប្រជុំពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់ ៣​ផ្សេងទៀត​

មនុស្ស​ប្រុស​ស្រី ០៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

មនុស្ស​ប្រុស​ស្រី ០៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចុងភៅ​កម្ពុជា ២​រូប ទទួលបាន​មេដាយប្រាក់ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ធ្វើ​ម្ហូប នៅ​ប្រទេស​ថៃ​

ចុងភៅ​កម្ពុជា ២​រូប ទទួលបាន​មេដាយប្រាក់ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ធ្វើ​ម្ហូប នៅ​ប្រទេស​ថៃ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    838 shares
    Share 335 Tweet 210
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    326 shares
    Share 130 Tweet 82
  • អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

    320 shares
    Share 128 Tweet 80
  • រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

    254 shares
    Share 102 Tweet 64
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    181 shares
    Share 72 Tweet 45

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (450)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,962)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,480)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (654)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (770)
  • សាសនា និង មនុស្សធម៌ (784)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.