Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋសភា​ប្រជុំពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់ ៣​ផ្សេងទៀត​

ដោយ Pothe Thun
26/11/2019
នៅក្នុង ព័ត៌មានជាតិ
រដ្ឋសភា​ប្រជុំពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់ ៣​ផ្សេងទៀត​
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៦ បន្ត នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែល​នៅ​ក្នុងនោះ មាន​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ មួយ​ផងដែរ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ មាន ៧​ជំពូក និង​១៥​មាត្រា​។ យោងតាម​សេចក្តីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ត្រូវបាន​រៀបចំឡើង​ដើម្បី​ទ្រទ្រង់​ដល់​និរន្តរភាព​នៃ​ប្រតិបត្តិការ​របស់​រដ្ឋ​និង​ច​លន​ការ​នៃ​ការកែទម្រង់​ស៊ីជម្រៅ និង​មុត​ស្រួច ដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្ទៃក្នុង​កម្ពុជា សំដៅ​ពង្រឹង​ភាពជា​ម្ចាស់​ទៅ​ថ្ងៃ​អនាគត​។ សេចក្តីព្រាងច្បាប់​នេះ នឹងធ្វើ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ទាំង​៤ ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​២០៥០​។

​ថវិកា​ឆ្នាំ​២០២០ បន្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យ​អាទិភាព​៤ គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក​។ ជាមួយគ្នានេះ​កម្ពុជា​ត្រូវ​បន្ត​ខិតខំ​រក្សា​ឲ្យ​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ​បរិ​យាប​ន្ន​ក្នុង​អត្រា​ប្រមាណ​ក្នុង​រង្វង់​៧%​ក្នុង​មួយឆ្នាំ​។ បង្កើត​ឱកាស​រកប្រាក់​ចំណូល​ឲ្យ​កាន់​ប្រសើរ​ជាង​មុន​ជូន​ពលរដ្ឋ ការបង្កើត​ការងារ​ប្រកបដោយ​គុណភាព​សម្រាប់​ស្រទាប់​យុវជន និង​ឆ្លើយតបបាន​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​ចេះតែ​កើន​ឡើងជា​លំដាប់ នូវ​សេវាសាធារណៈ​សំខាន់ៗ ប្រកបដោយ​គុណភាព ដូចជា សេវា​អប់រំ សុខាភិបាល យុត្តិធម៌ និង​សេវា​មូលដ្ឋាន​ចាំបាច់​ផ្សេងទៀត រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត របប​សន្តិសុខ​សង្គម ការធានា​សុវត្ថិភាព​ចំណូល ពិសេស​សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ និង​ការកាត់បន្ថយ​គម្លាត​នៃ​ការរីកចម្រើន​រវាង​ទីក្រុង និង​ជនបទ ក៏ដូចជា​ការដោះស្រាយ​បញ្ហា​នគរូបនីយកម្ម និង​បរិស្ថាន​។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​នៅពេល​ផ្តើម​សម័យប្រជុំ​រដ្ឋសភា​នា​ព្រឹក​នេះ មាន​វត្តមាន​សមាជិក​សមាជិកា​រដ្ឋសភា​ចំនួន​១០៧​រូប ចូលរួម​។ ក្នុងការ​ពិភាក្សា សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ មាន​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន អង្គសភា​ពី​លទ្ធផល នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។

​ក្រៅពី​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។ របៀបវារៈ​ផ្សេងទៀត សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ មានដូចជា ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។ សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព​ដែល​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​។ និង សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង​និង​ការអភិរក្ស​ផល ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម​និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​៕​

Tags: ​រដ្ឋសភាសេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២០
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​ប្រុស​ស្រី ០៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

មនុស្ស​ប្រុស​ស្រី ០៧​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចុងភៅ​កម្ពុជា ២​រូប ទទួលបាន​មេដាយប្រាក់ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ធ្វើ​ម្ហូប នៅ​ប្រទេស​ថៃ​

ចុងភៅ​កម្ពុជា ២​រូប ទទួលបាន​មេដាយប្រាក់ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ធ្វើ​ម្ហូប នៅ​ប្រទេស​ថៃ​

មនុស្ស​ម្នាក់​ស្លាប់​១៤០​នាក់​រងរបួស ក្រោយ​គ្រោះ​រញ្ជួយ​ដី៦.៤​រ៉ិ​ច​ទ័​រ​

មនុស្ស​ម្នាក់​ស្លាប់​១៤០​នាក់​រងរបួស ក្រោយ​គ្រោះ​រញ្ជួយ​ដី៦.៤​រ៉ិ​ច​ទ័​រ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    207 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.