Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ចុងភៅ​កម្ពុជា ២​រូប ទទួលបាន​មេដាយប្រាក់ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ធ្វើ​ម្ហូប នៅ​ប្រទេស​ថៃ​

ដោយ Pothe Thun
26/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ចុងភៅ​កម្ពុជា ២​រូប ទទួលបាន​មេដាយប្រាក់ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ធ្វើ​ម្ហូប នៅ​ប្រទេស​ថៃ​
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ម៉ក់ ម៉េង​លី និង លោក ប៉ាន សុវណ្ណ​ដាំ ចុងភៅ​ជនជាតិខ្មែរ ២​រូប នៃ​សមាជិកសមាគម​ចុងភៅ​កម្ពុជា បាន​នាំយក​មេដាយប្រាក់​ចំនួន​២​គ្រឿង​ជូន​ប្រទេស​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​ធ្វើ​ម្ហូប ដណ្តើមពាន​រង្វាន់ ម៉ាក្រូ ហូ​រី​កា ឆា​លិ​ន ២០១៩ (Makro HoReCa Challenge) 2019 ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២១ ដល់ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ក្នុង​ដំណើរ​មាតុភូមិនិវត្តន៍​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប នា​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩ លោក វិ​ន សាន សហ​ស្ថាបនិក​សមាគម​ចុងភៅ​កម្ពុជា ដែល​បាន​ដឹកនាំ​អ្នកជំនាញ​ចម្អិនម្ហូប​ក​ម្ពុ​ជា ចូលរួម​ការប្រកួត​នេះ បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​តែងតែ​រៀបចំឡើង​ដោយ​ផ្សារ​ម៉ាក្រូ ក្នុង​ក្របខណ្ឌ​ថ្នាក់ជាតិ ក៏ប៉ុន្តែ​សម្រាប់​ការប្រកួត​ក្នុង​ឆ្នាំ​២០១៩​នេះ គឺជា​លើក​ទី​១​ហើយ​ដែល​ផ្សារ​ម៉ាក្រូ រៀបចំ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​អបរ​អរសាទរ​ខួប​ទី ៣០​ឆ្នាំ នៃ​ការបង្កើត​ផ្សារ​ម៉ាក្រូ​។ ការប្រកួត​នោះ មាន​ប្រទេស​ចំនួន ៧​ប្រទេស​ចូលរួម និង​ចែកជា​១៨​ក្រុម ក្នុងនោះ ១២ ក្រុម ជា​ក្រុម​ម្ចាស់ផ្ទះ ប្រទេស​ថៃ រីឯ ៦​ក្រុម​ទៀត​មានដូចជា កម្ពុជា ចិន សិង្ហ​បុរី ឥណ្ឌា មី​យ៉ាន់​ម៉ា និង​វៀតណាម ។​

​លោក វិ​ន សាន បាន​បង្ហាញថា ក្នុងការ​ប្រកួត​មួយក្រុម​មាន​គ្នា​២​រូប មុខម្ហូប​សម្រាប់​ការប្រកួត គណៈកម្មការ​តម្រូវ​ឲ្យ​មាន​០៤ មុខ ក្នុង​មួយ​មុខ ១០​ចាន រីឯ គ្រឿងផ្សំ មាន បន្លែ ត្រី សាច់ ត្រូវបាន​ជ្រើស​រើសយក​នៅក្នុង​ប្រអប់​អាថ៌កំបាំង និង​មាន​ពេលវេលា ០២ ម៉ោង សម្រាប់​ការ​ចម្អិន​។ មុខម្ហូប​ដែល​សមាគម​ចុងភៅ​កម្ពុជា យកទៅ​ប្រកួត​នោះ មាន ញ៉ាំ​ក្រូចថ្លុង​-​បង្កង​យក្ស ឡាប​សាច់ជ្រូក ឡុកឡាក់​ទា​-​បាយ​ខ្ទិះដូង និង​ការី​ត្រី​សា​ម៉ុង​-​ទឹកអំពិល​ទុំ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក វិ​ន សាន បញ្ជាក់ថា ចុងភៅ​កម្ពុជា ទទួលបាន​ពិន្ទុ ៨៧ ទទួលបាន​មេដាយប្រាក់​ចំនួន​២​គ្រឿង​។ ប៉ុន្តែ មេដាយមាស ពុំមាន​ប្រទេស​ដណ្ដើមយក​បានឡើយ ដោយ ជ័យលាភី​នេះ ត្រូវការ​រហូតដល់ ៩០​ពិន្ទុ​។ ដោយឡែក ភាគី​ម្ចាស់ផ្ទះ ដែលមាន​១២​ក្រុម​ចូលរួម​ប្រកួត ក្នុងនោះ​មាន​១​ក្រុម ទទួលបាន​ពាន​ជ័យលាភី​កិត្តិយស​ព្រះមហាក្សត្រ ក្នុង​ពិន្ទុ ៨៨.៦០ អមដោយ​មេដាយប្រាក់​ចំនួន​២ ទឹកប្រាក់​ចំនួន ១០​ម៉ឺន​បាត ។​

​សូមជម្រាបថា ចុងភៅ​កម្ពុជា​ពីររូប​ដែល​ទៅ​ចូលរួម​ប្រកួត គឺ ទី​១​លោក ម៉ក់ ម៉េង​លី អាយុ ២៩ ឆ្នាំ ចាប់យក​អាជីព​ជា​ចុងភៅ​អស់​រយៈពេល ៨ ឆ្នាំ ធ្លាប់បាន​រៀន​វិជ្ជា​ធ្វើ​ម្ហូប​នៅ​សាលា​សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូល​ឌុយ​ប្រូ​ល ( Paule du brule) ក្នុង​ខេត្តសៀមរាប រយៈពេល ១ ឆ្នាំ ។ ទី​២ លោក ប៉ាន សុវណ្ណ​ដាំ អាយុ ៣៥ ឆ្នាំ ប​ច្ច​ប្បន្ន​កំពុងធ្វើការ​នៅក្នុង​គ្រុប​ភោជនីយដ្ឋាន ចំនួន ១៤ ក្នុង​ក្រុង​សៀមរាប ។​

 

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: Makro HoReCa Challengeចុងភៅ​កម្ពុជាប្រកួត​ធ្វើ​ម្ហូបម៉ាក្រូ ហូ​រី​កា ឆា​លិ​ន ២០១៩សមាគម​ចុងភៅ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​ម្នាក់​ស្លាប់​១៤០​នាក់​រងរបួស ក្រោយ​គ្រោះ​រញ្ជួយ​ដី៦.៤​រ៉ិ​ច​ទ័​រ​

មនុស្ស​ម្នាក់​ស្លាប់​១៤០​នាក់​រងរបួស ក្រោយ​គ្រោះ​រញ្ជួយ​ដី៦.៤​រ៉ិ​ច​ទ័​រ​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប រៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៩

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប រៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៩

ស្ត្រី​ផ្ទុកមេរោគ​អេដស៍និង​ពិការភ្នែក ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​

ស្ត្រី​ផ្ទុកមេរោគ​អេដស៍និង​ពិការភ្នែក ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.