Sunday, June 22, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ស្ត្រី​ផ្ទុកមេរោគ​អេដស៍និង​ពិការភ្នែក ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​

ដោយ Pothe Thun
26/11/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ស្ត្រី​ផ្ទុកមេរោគ​អេដស៍និង​ពិការភ្នែក ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ អ្នកស្រី សុខ សំណាង អាយុ ៤៥​ឆ្នាំ ជា​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ពិការភ្នែក​ទាំងសងខាង រស់នៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប បានទទួល​អំណោយ​សប្បុរសធម៌ ពី​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួម​នឹង​វត្តមាន​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​លោក សោ ស៊ី​ន្ធោ​រ មន្ត្រី​នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​នាំ​ប្រសាសន៍ សួរសុខទុក្ខ និង​ក្ដី​អាណិតអាសូរ ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ខណៈ​អ្នកស្រី សុខ សំណាង ជា​ស្ត្រី​មេ​មា​យ និង​ជា​អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​បាន​ឆ្លង​ពី​ស្វាមី​។ ជាមួយ​នោះ លោក សោ ស៊ី​ន្ធោ​រ ក៏បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់ ពី ឯក​ត្ត​ម ទៀ សីហា ប្រធាន​គណៈកម្មាធិការ និង​លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយ​លោក​ទាំងពីរ តែងតែ​ខិតខំ​ស្វែងរក​សប្បុរសជន​នានា ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព មនុស្សធម៌​ក្នុង​ខេត្ត ក៏ដូចជា​នៅ​ទូទាំងប្រទេស ដោយ​មិន​គិតពី​និន្នាការ​អ្វី​ទាំងអស់​។​

​មាន​វត្តមាន​ក្នុងឱកាស​នោះ ក្រុមការងារ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ក្នុងនាម ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ក្រឡាញ់ ក៏បាន​នាំយក​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​អ្នកស្រី សុខ សំណាង ថែរក្សា​សុខភាព​ឲ្យ​បានល្អ កុំ​អស់សង្ឃឹម​ក្នុង​ជីវិត ឯកឧត្តម នឹង​នៅតែ​ខិតខំ​ស្វែងរក​សប្បុរជន​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​អ្នកស្រី ក៏ដូចជា​ជនក្រីក្រ ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដទៃទៀត​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

19/06/2025
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

19/06/2025

​អំណោយ​មនុស្សធម៌ ដែល​បាន​នាំយក​មកដល់​លំនៅដ្ឋាន អ្នកស្រី សុខ សំណាង ក្នុងឱកាស​នោះ​រួមមាន អង្ករ ៣០​គ​.​ក មុង​១ ភូ​យ​១ សារុង​១ ក្រមា​១ អាវយឺត​២ មី ១​កេស ត្រីខកំប៉ុង ១​យូរ ថវិកា ៥​ម៉ឺន​រៀល គ្រឿងទេស​មួយចំនួន និង​សម្ភារ​ផ្ទះបាយ​មួយចំនួនទៀត​ផងដែរ​។​

​សូមជម្រាបថា អ្នកស្រី សុខ សំណាង ជា​ស្ត្រី​មេ​មា​យ​ផ្ទុកមេរោគ​អេស​ដ៍ ពុំមាន​ផ្ទះ និង​ដី​ជា​កម្ម​សិទ្ធ​ផ្ទាល់​រស់នៅ​ឡើយ​។​សព្វថ្ងៃ អ្នកស្រី មាន​ម្ដាយ​វ័យ​ជាង​៧០​ឆ្នាំ នៅ​មើលថែ រស់​នៅលើ​ខ្ទម​ចាំ​ដី​មួយកន្លែង និង​ពុំមាន​មុខរបរ​ចិញ្ចឹមជីវិត​ឡើយ​។ អ្នកស្រី បាន​អំពាវនាវ ដល់​អាជ្ញាធរខេត្ត រួម​និង​សប្បុរសជន ដើម្បី​ទទួលបាន​ដី​សម្រាប់​រស់​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​អត្ថបទ និង រូបថត ៖ លោក សេង ផល្លី និង​លោក ខេង ឧ​ត្ត​ម​

Tags: កាកបាទក្រហមកម្ពុជា ខេត្តសៀមរាបពិការភ្នែក​ស្ត្រី​ផ្ទុកមេរោគ​អេដស៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចំណងដៃ​អាពាហ៍ពិពាហ៍១០​ម៉ឺន​ដុល្លា ត្រូវបាន​បរិ​ចា្ច​គ​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

ចំណងដៃ​អាពាហ៍ពិពាហ៍១០​ម៉ឺន​ដុល្លា ត្រូវបាន​បរិ​ចា្ច​គ​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

​បាញ់ប្រហារ​ទៅលើ​ស្ត្រី ២​នាក់ នៅ​សាលារៀន​ក្នុង​រដ្ឋ វ៉ាស៊ីនតោន ចុងក្រោយ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ខ្លួន​

​បាញ់ប្រហារ​ទៅលើ​ស្ត្រី ២​នាក់ នៅ​សាលារៀន​ក្នុង​រដ្ឋ វ៉ាស៊ីនតោន ចុងក្រោយ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ខ្លួន​

រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ពិធី​លៀង​សាយភោជន៍ស្វាគមន៍​គណៈប្រតិភូ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាស៊ាន​

រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ពិធី​លៀង​សាយភោជន៍ស្វាគមន៍​គណៈប្រតិភូ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាស៊ាន​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    34 shares
    Share 14 Tweet 9
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    292 shares
    Share 117 Tweet 73
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    769 shares
    Share 587 Tweet 76
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8950 shares
    Share 5411 Tweet 1475
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    22 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,911)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,259)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,082)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (893)
  • សាសនា និង មនុស្សធម៌ (1,033)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (246)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.