Saturday, May 24, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ចំណងដៃ​អាពាហ៍ពិពាហ៍១០​ម៉ឺន​ដុល្លា ត្រូវបាន​បរិ​ចា្ច​គ​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

ដោយ Pothe Thun
27/11/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
https://www.facebook.com/tvsiemreap/videos/2452073098381496/?__tn__=kC-R-R&eid=ARD9f61sSekcpLQDbZwM5cnTrxNoIutcgLUaStTIU-i0_tr6KBN1jHFVZfCl9_4KE-nnuIfsxfUgwyCI&hc_ref=ARSox68-DjwHOmi8-7mYD2r_Ud0hPjSKVVbuSzwpIs-S-P8UtbvAJeR2alOucC5K9Xg&fref=nf&__xts__[0]=68.ARDIh8qKSbqoFrciM2l5pl1a7DqzKqrQQ3l893-rCXk9zHOqqdlzpaOdWn14Y1JnbiNbrelpTP5HE_yire6OLnzfuggNv2-MkkuNtfjhlPgJlu4PvycvewpihMPEBPKrcxEiInLM0muDz_7KpPGpPyKi-ynTzln78bM242zvEyMwFWjUHDq23t5Q4Xd0kEALuid6GWZ-4f-uIp9_aG_MK9bN-wd5B71yaT3Ei0pELrZBOqFhcx9v4hHA7gjNak-GrDpmM96PfeYtjfn0aEq6Af_P8AK88BufS1Wl84aEnadR6ov-RxlEiZ8ooBUtM0nbWzEQnyg
185
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោកជំទាវ កុយ សាលី​ណា ភរិយា​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ រួមទាំង​បុត្រ​-​បុត្រ​ធីតា ចៅៗ និង​ញាតិមិត្ត​មួយចំនួនទៀតបាន​នាំយក​ថវិកា​ចំនួន១០​ម៉ឺន​ដុល្លារ​អា​មេ​រិចដែល​បានមកពី​ទឹកចិត្តនៃ​ការចែករំលែក​ចេញពី​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​កូនប្រុស​ពៅ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​ចំនួន​២ក្នុង​ខេត្តសៀមរាប​។​

​ក្នុងនោះ ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ​អា​មេ​រិច ត្រូវបាន​ឧបត្ថម្ភ​ជូន មន្ទីរពេទ្យ​កុមារ​អង្គរ ក្រុង​សៀមរាប និង​ចំនួន ៥​ម៉ឺន​ដុល្លារ​អា​មេ​រិច​ទៀត ឧបត្ថម្ភ​ជូន មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ ក្រុង​សៀមរាប ដែលជា​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ ដើម្បី​ចូលរួម​ទ្រទ្រង់​ដល់​កិច្ចដំណើរការ ថែទាំ ពិនិត្យ និង​ព្យាបាល សុខភាព​កុមារ​កម្ពុជា ដោយ​មិន​គិតថ្លៃ និង​និន្នាការ​អ្វី​ទាំងអស់​។​

​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ សមាជិក​ថេរ​សភា​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ (​ក្រុង​សៀមរាប​) មាន​ថេរ​ដីកា​រថា ទឹកចិត្ត​សទ្ធា​នៃ​សប្បុរសជន ជួយ​ដល់​មន្ទីរពេទ្យ​ដែល​កំពុងតែ​ដំណើរការ ព្យាបាល សង្គ្រោះ អាយុជីវិត​មនុស្ស វៀរចាក​ចេញពី​រោគាព្យាធិ ឲ្យ​ពេញ​បរិបូណ៌​វិញ​នូវ​សុខភាព ឬក៏​រួច​ផុតពី​ក្តី​មរណៈ​បៀតបៀន​នោះ បុណ្យ​កុសល​នេះ​គឺ​នឹង រាប់ទាំង​បច្ចុប្បន្ន​ជាតិ និង​អនាគតជាតិ ជា​បុគ្គល​ឬ​ជា​ក្រុម​ដែល​ត្រូវ​ទទួលបាន​នូវ​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម ទាំង​ក្នុង​ផ្លូវលោក និង​ផ្លូវធម៌ ។​

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​លោកជំទាវ កុយ សាលី​ណា បាន​លើកឡើងថា ទឹកចិត្ត​សប្បុរស​នេះ ផ្តើមគំនិត​ចេញពី​ស្វាមី​របស់លោក​ជំទាវ​គឺ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ រួមទាំង​មានការ​មូលមតិ​គ្នា​ក្នុង​ក្រុមគ្រួសារ​ទាំងមូល ដោយ​ការយល់ឃើញថា ប្រជាពលរដ្ឋ​ធម្មតា​ដែល​មិនមែនជា​គ្រូពេទ្យ មិនអាច​ព្យាបាល​ជួយសង្គ្រោះ​ជីវិត និង​សុខភាព​មនុស្ស​បានឡើយ ក៏ប៉ុន្តែ​សប្បុរសជន​អាចជួយ​បាន តាមរយៈ​នៃ​ចលនា​សប្បុរសធម៌ បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ មានន័យថា សប្បុរសជន​ម្នាក់ គឺជា​គ្រូពេទ្យ​ម្នាក់​។​

​បើតាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​មន្ទី​ពេទ្យ​កុមារ​ទាំង​២ បាន​បញ្ជាក់ថា សម្រាប់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា លោកជំទាវ កុយ សាលី​ណា និង​ក្រុមគ្រួសារ បាន​ចូលរួម​ឧបត្ថម្ភ​ចំនួន​៣​លើក រួមទាំង​លើក​នេះ និង​មន្ទីរពេទ្យ​កុមារ​អង្គរ ចំនួន ២​លើក ។​

​លោក​សាស្ត្រាចារ្យ​រង ម៉ៅ សុខ អនុប្រធាន​ទី​២ មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ ខេត្តសៀមរាប បង្ហាញ​នូវ​ការកោតសរសើរ​ដល់​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​លើកកម្ពស់​ការចូលរួម​ជួយ​កិច្ចការ​សង្គម ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញថា វប្បធម៌​នៃ​ការចែករំលែក​ជួយ​គ្នា កំពុង​រីកដុះដាល​ក្នុង​សង្គមជាតិ ៕

ចំណងដៃអាពាហ៍ពិពាហ៍ ១០ម៉ឺនដុល្លា ត្រូវបានបរិចា្ចគជូនមន្ទីរមន្ទីរពេទ្យកុមារ

ចំណងដៃអាពាហ៍ពិពាហ៍ ១០ម៉ឺនដុល្លា ត្រូវបានបរិចា្ចគជូនមន្ទីរមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Wednesday, November 27, 2019

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: មន្ទីរពេទ្យ​​មន្ទីរពេទ្យ​កុមារ​អង្គរមន្ទីរពេទ្យ​គន្ធបុប្ផាអាពាហ៍ពិពាហ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​បាញ់ប្រហារ​ទៅលើ​ស្ត្រី ២​នាក់ នៅ​សាលារៀន​ក្នុង​រដ្ឋ វ៉ាស៊ីនតោន ចុងក្រោយ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ខ្លួន​

​បាញ់ប្រហារ​ទៅលើ​ស្ត្រី ២​នាក់ នៅ​សាលារៀន​ក្នុង​រដ្ឋ វ៉ាស៊ីនតោន ចុងក្រោយ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ខ្លួន​

រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ពិធី​លៀង​សាយភោជន៍ស្វាគមន៍​គណៈប្រតិភូ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាស៊ាន​

រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ពិធី​លៀង​សាយភោជន៍ស្វាគមន៍​គណៈប្រតិភូ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាស៊ាន​

ចិន​នាំមុខ​អាមេរិក លើ​ចំនួន​បំពេញ បេស​សកម្ម​កា​ទូត​

ចិន​នាំមុខ​អាមេរិក លើ​ចំនួន​បំពេញ បេស​សកម្ម​កា​ទូត​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    161 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    45 shares
    Share 18 Tweet 11
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    265 shares
    Share 106 Tweet 66
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8928 shares
    Share 5402 Tweet 1469

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.